ទារកដែលទើបនឹងកើតអាចឆ្លងមេរោគ ឬងាយរងនឹងជំងឺតម្កាត់ផ្សេងៗយ៉ាងងាយបំផុត ប៉ុន្តែប្រព័ន្ធការពាររាងកាយរបស់គេមានការ វិវឌ្ឍន៍ទៅមុខជារឿយៗ ។ ក្រៅពីនេះការបង្កើតបរិស្ថានជុំវិញខ្លួនគេបានល្អបូករួមទាំងការផ្តល់ ចំណីអាហារបានសមរម្យតាំងពីដំបូងទី គឺជា កត្តាមួយយ៉ាងសំខាន់បំផុត ។ ប្រសិនបើប្រព័ន្ធការពាររាងកាយបានរឹង មាំ ឬបានសមរម្យ គឺវាជួយការពារកូនរបស់ លោកអ្នកឱ្យចៀសផុតពីរោគា និងបាក់តេរីផ្សេង ទៀតបានយ៉ាងងាយ ។
ជាធម្មតា ពេលទារកនៅក្នុងគភ៌ ទារក ទទួលបានប្រព័ន្ធការពារតាមធម្មជាតិ ពីម្តាយរបស់គេ ។ ឧទាហរណ៍ដូចជា ទារកទទួលបាន អង់ទីគ័រ ដែលជាប្រូតេអ៊ីនមួយប្រភេទ ដែល រាងកាយជាអ្នកផលិតឡើង ។ ប្រូតេអ៊ីននេះ ត្រូវបានបញ្ជូនតាមចរន្តឈាម ពីម្តាយទៅឱ្យទារក តែទាំងអស់នេះវាគ្រាន់តែជាការជួយឱ្យ ទារកទទួលបានប្រព័ន្ធការពារជាបណ្តោះអាសន្នក្នុងរយៈពេលតែ៦ខែប៉ុណ្ណោះ ។
ចំណែកទឹកដោះម្តាយវិញជួយបង្កើនប្រព័ន្ធការពារដ៏រឹងមាំតាមធម្មជាតិ ដល់ទារកភ្លាមៗ ក្រោយពេលសម្រាលហើយភ្លាម ។ ការវិវឌ្ឍន៍នៃប្រព័ន្ធការពាររាងកាយរបស់ទារកដែលទើប នឹងសម្រាលរួច គឺទឹកដោះម្តាយមានសារ សំខាន់ណាស់ដើម្បីជួយឱ្យទារកឆាប់រឹងមាំ ។ ការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ទឹក ដោះម្តាយជួយបង្កើនបន្ថែមនូវភាពរឹងមាំដល់ ប្រព័ន្ធការពាររាងកាយរបស់ទារក ។ ទារកដែលបៅទឹកដោះម្តាយ ត្រូវបានគេរកឃើញថែម ទៀតថា មានអត្រាឆ្លងរោគ នៅក្នុងប្រព័ន្ធ រំលាយអាហារ ប្រព័ន្ធដក ដង្ហើម និងរោគចាញ់អាកាសធាតុ ក្នុង កម្រិតមួយទាបបំផុត ។
ពិសេសជាងនេះទៅទៀតនោះ គឺវាជួយ ជំរុញការវិវឌ្ឍន៍ នៃប្រព័ន្ធការពាររោគក្នុង ប្រព័ន្ធរំលាយអាហារដោយវាមានតួនាទី ផលិត និងរក្សាទុកកោសិកាប្រឆាំ នឹងមេរោគ ដែលឆ្លងចូលទៅក្នុងពោះវៀនបានទៀតផង ៕