សុភាពនារី គួរ​យល់​គន្លឹះ​ខ្លះ ហេតុអ្វី​បានជា​ស្នេហា រមែង​ជួប​ការបែកបាក់​?

, , Leave a comment

​ចំណេះដឹង ៖ កំពុងតែ​ស្រឡាញ់​ផ្អែម​ល្អែ​ម​គ្នា​សុខៗ ស្រាប់តែ​ភាគី​ខាង​ប្រុស​ទៅជា​ព្រងើយកណ្តើយ លែង​សូវ​ខ្វល់ លែង​សូវ​ទូរស័ព្ទ​មក​និយាយ​លេង​ជាមួយ​អ្នក​ដូច​មុន ។អារម្មណ៍​បែបនេះ​ពិតជា​ពិបាក​ណាស់​សំរាប់​នារី​យើង ដែល​ត្រូវបាន​គេ​ធ្វើ​ដាក់​អ៊ីចឹង​។ អ្នក​ប្រាកដជា​ឆ្ងល់​ថា ហេតុអ្វី​បានជា​គេ​ផ្លាស់ប្តូរ​លឿន​យ៉ាងនេះ ឬ​មកពី​អ្នកធ្វើ​អ្វី​ខុស​? ខាងក្រោម​នេះ​ជា​មូលហេតុ​ទូទៅ​ដែល​ធ្វើឱ្យ​បុរស​លែង​សូវ​ខ្វល់​ពី​អ្នក​៖

Lovely_Complex_by_Lylia_chan

១.​គេ​មើលឃើញ​អ្នកថ្មី មូលហេតុ​នេះ ឧស្សា​ហ៏​ឃើញ​មាន​ច្រើនណាស់ ហើយ​ជា​មូល​ហេតុដែល​សំលាប់​ចិត្ត​មនុស្ស​ស្រី​សាហាវ​ជាងគេ​។ ពេល​នៅ​ជាមួយ​យើង​សុខៗ គេ​ឃើញ​អ្នកថ្មី ហើយ​អ្នកថ្មី​ទំនង​ល្អ​ជាង គេ​ក៏​ដាច់ចិត្ត​ពី​យើង ហើយ​ទៅរក​គេ​បាត់​។ ប៉ុន្តែ​បើ​បាន​ដាច់​គ្នា​ជាមួយ​បុរស​ប្រភេទ​នេះ កាន់តែ​លឿន​កាន់តែ​ល្អ ប្រសើរ​ជាង​ចំណាយពេល និង​អារម្មណ៍​ជាមួយ​មនុស្ស​បែបនេះ​។​

 

២.​អ្នក​តោង​គេ​ស្អិត​ពេក ជួនកាល​បុរស​ចង់​ឲ្យ​នារី​ដែល​ខ្លួន​ស្រឡាញ់​ចាប់អារម្មណ៍ និង​យកចិត្តទុកដាក់​ខ្លួន​ឲ្យ​បាន​ច្រើន ប៉ុន្តែ​បើ​ការស្រឡាញ់​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ជិតស្និត ពេក​ដែល​តាម​ជាប់​បេះ​មិន​ចេញ វា​ធ្វើ​ឲ្យ​គេ​មិន​ចូលចិត្ត​ដែរ ដូច្នេះ​ចៀសវាង​ការ​តាម​គេ​ស្អិត បាត់​មុខ​មិនបាន​ពេក​។​

 

៣.​គេ​មិនទាន់​ចង់​គិតដល់​អនាគត ទោះបីជា​ស្រឡាញ់​ប៉ុណ្ណា​ដ៏​ដោយ រឿង​អនាគត​ជា​រឿង​ធំ និង​គួរ​ឲ្យ​ខ្លាច​សំរាប់​បុរស​ខ្លះ គេ​ឆាប់​ស្រឡាញ់ តែ​គេ​មិនទាន់​គិតដល់​រឿង​រៀបការ​ដូច​អ្នក​ឡើយ​។ នារីៗ​ច្រើនតែ​ស្រឡាញ់ មើល​ដល់​អនាគត​ថា នឹង​រៀបការ​នឹង​មនុស្ស​ដែល​ខ្លួន​កំពុង​ស្រឡាញ់ តែ​បុរស​វិញ​ស្រឡាញ់​ធម្មតា​នូវឡើយ ដូច្នេះ​ពេល​អ្នក​និយាយ​រឿង​អនាគត​ជាមួយ​គេ ធ្វើ​ឲ្យ​គេ​ភ័យ និង​ប្រញាប់​ដកខ្លួន​ពី​អ្នក​វិញ​។​

 

៤.​គេ​កំពុង​ខូច​ចិត្តនឹង​ស្នេហា​ចាស់ មនុស្ស​ប្រុស​ដែល​ទើបនឹង​បែកបាក់​ស្នេហា​ថ្មីៗ ហើយ​ត្រូវបាន​នារី​លួង ច្រើនតែ​ឆាប់​បាក់​ស្រឡាញ់​អ្នក​លួង ប៉ុន្តែ​ការពិត​គេ​កំពុងតែ​ព្យាយាម​បំភ្លេច​ស្នេហា​ចាស់​របស់គេ ពេលដែល​គេ​នៅ​ជាមួយ​អ្នក​។ អ្នក​គ្រាន់តែ​ជា​មនុស្ស​សំរាប់​លួង​អារម្មណ៍​ពេល​គេ​ឈឺចាប់ ហើយ​ពេល​គេ​ធ្វើ​ចិត្តបាន ឬ​ជួបជុំ​នឹង​អ្នក​ចាស់​វិញ គេ​នឹង​បំភ្លេច​អ្នក​ចោល​ហើយ​។​

 

៥.​គេ​ជា​បុរស​លេងសើច​នឹង​ស្នេហា ជួនកាល​បុរស​ខ្លះ​ញ៉ែ និង​តាម​ស្រឡាញ់​អ្នកលេងៗ​ដើម្បី​កំដរ​ការ​អផ្សុក តែ​អ្នក​យល់​ច្រ​លំ​ថា​គេ​ពិតជា​ស្រឡាញ់​អ្នក​។ បុរស​បែបនេះ មិនមែន​មិន​ស្រឡាញ់​អ្នក​ទេ តែ​គេ​មិន​ស្រឡាញ់​ជា​លក្ខណៈ​យក​ជា​អនាគត​ឡើយ​។ គ្មាន​អ្វីដែល​អ្នក​អាចធ្វើ​បានទេ ប្រសិនជា​ជួប​មនុស្ស​ប្រុស​បែបនេះ​ក្រៅពី​ធ្វើ​ចិត្ត បំភ្លេច​គេ​ឲ្យ​បាន​វិញ​៕

 

Leave a Reply

(*) Required, Your email will not be published