កីឡដ្ឋាន​ធំ​បំផុត​ទាំង ៥ នៅលើ​ពី​ភព​លោក​

, , Leave a comment

​កី​ឡ​ដា្ឋ​ន​ដែល​ធំជាងគេ​បំផុត​ចំនួន ៥ នៅលើ​ពិភពលោក ដោយ​គិត​នៅលើ​ចំនួន​កៅអី​ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូលរួម​ទស្សនាការ​ប្រកួត​បាន​។​


​ទី​១. កីឡាដ្ឋាន Rungrado May Day Stadium របស់​ប្រទេស​កូរ៉េខាងជើង ដែល​អាច​ផ្ទុក​ទស្សនិកជន​បាន​រហូតដល់ 150,000 នាក់​
​កីឡាដ្ឋាន Rungrado May Day Stadium ឬ ត្រូវបាន​ប្រជាជន​កូរ៉េខាងជើង​ហៅថា Kim-il Sung Stadium  មា​នទី​ទាំង​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង នៃ​ប្រទេស​កូរ៉េខាងជើង ត្រូវបាន​សាងសង់ឡើង​កាលពី​ឆ្នាំ ១៩៨៩ ដែល​អាច​ផ្ទុក​ទស្សនិកជន​បាន​រហូតដល់ 150,000 នាក់​។ កីឡាដ្ឋាន​មួយ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ប្រើប្រាស់​ជា កន្លែង​រៀបចំ​ព្រឹត្តិការណ៍​កីឡាក​ធំ ៗ ព្រមទាំង​ជា​កន្លែង​សម្រាប់​ដង្ហែរ​ព្យុះ​ហយា​ត្រា​ប្រចាំឆ្នាំ​របស់​យោ ធា​កូរ៉េខាងជើង​ផងដែរ​។​

 

​កាលពី​ឆ្នាំ ១៩៩៥ កីឡាដ្ឋាន Rungrado May Day Stadium បាន បំបែក​កំណត់ត្រា​ពិភពលោក​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ គឺមាន​ទស្សនិកជន​រហូតដល់ 190,000 នាក់​បាន​ចូល​ទស្សនាការ​ប្រកួត​កីឡា​ចំ​បាច់​ថ្នាក់ជាតិ​។​

1

​ទី​២. កីឡាដ្ឋាន Salt Lake Stadium របស់​ប្រទេស​ឥណ្ឌា ដែល​អាច​ផ្ទុក​ទស្សនិកជន​បាន​រហូតដល់ 120,000 នាក់​
​កីឡាដ្ឋាន Salt Lake Stadium មាន​ទីតាំង​នៅក្នុង​តំបន់ Bidhannagar នៃ​ទីក្រុង Salt Lake City រដ្ឋ Kolkata នៃ​ប្រទេស​ឥណ្ឌា​។ កីឡាដ្ឋាន​នេះ​មានឈ្មោះ​ជា​ភាសា​ឥណ្ឌា​ថា ‘Yuva Bharati Krirangan’, ដែល​អាច​ផ្ទុក​ទស្សនិកជន​បាន​រហូតដល់ 120,000 នាក់​។ វា​ត្រូ​េះ​បាន​គេ​ស្ថាបនា​ឡើង​ក្នុង​ឆ្នាំ ១៩៨៤ ហើយ​វា​ក៏​ជា​កីឡាក​ដ្ឋា​ន​ជាតិ​របស់​ប្រទេស​ឥណ្ឌា​ផងដែរ​។ Salt Lake Stadium មិនមែន​ត្រូវ​បង្កើតឡើង​សម្រាប់តែ​ការប្រកួត​ដល់​ទាត់​តែមួយ​មុខ​នោះ ទេ ពោលគឺ​កីឡាដ្ឋាន​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ព្រឹត្តិការ កីឡាករ​នានា​ជាច្រើន​ប្រភេទ​វិញ្ញាសារ​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

2

​ទី​៣. កីឡាដ្ឋាន Estadio Azteca របស់​ប្រទេស​ម៉ិច​សិច​កូ ដែល​អាច​ផ្ទុក​ទស្សនិកជន​បាន​រហូតដល់ 114, 463 នាក់​
Estadio Azteca ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡាដ្ឋាន​ធំ​លំដាប់​ទី ៣ នៅលើ​ពិភពលោក ហើយ​អាច​ផ្ទុក​ទស្សនិកជន​មិនតិចជាង 114,465 ឡើយ​។ កីឡាដ្ឋាន​មួយ​នេះ​មាន​ទីតាំង​នៅក្នុង​ទីក្រុង​មិច​សិច​កូ នៃ​ប្រទេស​ម៉ិច​សិច​កូ ហើយក៏​ជា​កីឡាដ្ឋាន​ជាតិ​សម្រាប់​ក្រុម​ជម្រើសជាតិ​ម៉ិច​សិច​កូ​ផងដែរ​។​

 

Estadio Azteca ត្រូវបាន​ប្រជាជន​ម៉ិច​សិច​កូ​ចងចាំ​ជា​ប្រវត្តិសាស្ត្រ​ដោយសារតែ វា​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ការប្រកួត World Cup វគ្គ​ផ្ដាច់ព្រ័ត្ររ​វា​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង​ក្រុម​ជម្រើសជាតិ​អ៊ីតាលី កាលពី​ឆ្នាំ ១៩៧០​។ អ្វីដែល​ធ្វើ​ឲ្យ​គេ​ចាំ​មិន​ភ្លេច​នោះ​គឺ អតីត​កីឡាករ​ស្ដេច​បាល់ទាត់ Pele និង​អធិរាជ​បាល់ទាត់  Maradona ធ្លាប់​លេង​នៅក្នុង​កីឡាដ្ឋាន​មួយ​នេះ ផងដែរ​។​

3

​ទី​៤. កីឡាដ្ឋាន Bukit Jalil National Stadium កីឡាដ្ឋាន​ជាតិ​របស់​ប្រទេស​ម៉ា​លេ​ស៊ី ដែល​អាច​ផ្ទុក​ទស្សនិកជន​បាន​រហូតដល់ 110,000 នាក់​
​កីឡាដ្ឋាន​ជាតិ Bukit Jalil National Stadium មាន​ទីតាំង​នៅក្នុង​ទីក្រុង កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​លេ​ស៊ី ត្រូវបាន​ស្ថាបនា​ឡើង​នៅក្នុង​ឆ្នាំ 1998 សម្រាប់​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ កីឡាករ Commonwealth Games ហើយ​ចាប់តាំងពី​ពេល​នោះមក​កីឡាដ្ឋាន​មួយ​នេះ​បាន​ក្លាយជា​កីឡាដ្ឋាន ជាតិ​របស់​ម៉ា​លេ​ស៊ី ។​កាលពី​ឆ្នាំ ២០១១ កីឡាដ្ឋាន​មួយ​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការប្រកួត​លក្ខណៈ​មិត្ត ភាព​រវាង​ក្រុម Manchester United និង​ក្រុម Malaysia All Stars ផងដែរ​។​

4

​ទី​៥. កីឡាដ្ឋាន Camp Nou របស់​ក្លឹប FC Barcelona នៃ​ប្រទេស​អ​ស្ប៉ា​ញ ដែល​អាច​ផ្ទុក​ទស្សនិកជន​បាន​រហូតដល់ 98,772 នាក់​
​ចាប់ផ្ដើម​ដំណើរការ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ ១៩៥៧ កីឡាដ្ឋាន​មួយ​នេះ​ក៏​ត្រូវបាន​គេ​ចាត់ទុកជា​និមិត្តរូប​របស់​ជនជាតិ អេ​ស្ប៉ា​ញ និង​ទីក្រុង​បា​លេ​ឡូ​ណា​ផងដែរ​។ Camp Nou អាច​ផ្ទុក​ទស្សនិកជន​បាន​រហូតដល់ 98,772 នាក់ ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កីឡាដ្ឋាន​ធំ​បំផុត​លំដាប់​ទី​១ របស់​ក្លឹប​បាល់ទាត់​អាជីព​នៅលើ​ពិភពលោក ប៉ុន្ដែ​បើ​ប្រៀបធៀប​ទៅនឹង​កីឡាដ្ឋាន​ផ្សេងៗ​ទៀត​វា​ស្ថិតនៅ​ចំណាត់ ថ្នាក់​ទី ៥​។​

 

​ក្លឹប FC Barcelona ក៏មាន​បំណង​ធ្វើការ​ពង្រីក និង​កែលំអ​កីឡាដ្ឋាន​នេះ​ជាថ្មី​ផងដែរ ដើម្បី​ឲ្យ​ចំនួន​កៅអី​ន​ភៅ​ក្នុង​កីឡាដ្ឋាន​កើនឡើង​រហូតដល់ 112,000 កៅអី ឬ ច្រើនជាង​នេះ​។​

5

 

Leave a Reply

(*) Required, Your email will not be published