ជនសង្ស័យ​មួយក្រុម​ស្ទាក់​វាយ​យុវជន​៣​នាក់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​គេចខ្លួន​បាត់ស្រមោល​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៨​ទៅ​៩​នាក់​ប្រដាប់​ដោយ​កាំបិទ​សាំ​ម៉ូ​រៃ​បាន​ស្ទាក់​ធ្វើ​សកម្មភាព​វាយ​ប្លប់​យក​ម៉ូតូ​ពី​យុវជន​៣​នាក់​បានសម្រេច​ហើយ​គេចខ្លួន​បាត់ស្រមោល កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ស្តុ​ប​ពេទ្យ​ចិន តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នីរ​វង្ស កែង​ផ្លូវ​សីហនុ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​

 

​ជនរងគ្រោះ​មានឈ្មោះ ចៅ លាភ អាយុ​១៧​ឆ្នាំ និង​ប្អូនប្រុស​ឈ្មោះ ចៅ ហេង អាយុ​១៤​ឆ្នាំ ចំណែក​លក់​ផ្កា​មានឈ្មោះ សន ឌី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​លក់​ផ្កាម្លិះ​នៅ​ស្តុ​ប​ពេទ្យ​ចិន មាន ប្រពន្ធ​ឈ្មោះ នួន ដា មាន​ផ្ទៃពោះ​៧​ខែ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

 

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1P-7431 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សីហនុ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច ស្តុ​ប​ពេទ្យ​ចិន ពួកគេ​បាន​ឈប់ ភ្លាមនោះ​ស្រាប់​តែមាន​ក្រុម​ជនសង្ស័យ​មួយក្រុម​មាន​គ្នា ៨​ទៅ​៩​នាក់ ធ្វើដំណើរ​ថ្មើ​ជើង ប្រដាប់​ដោយ​ដាវ​សាំ​មួ​រ៉ៃ គ្រប់​ដែ​បានមក​ក្បែរ​ហើយ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​គេចខ្លួនបាត់​ស្រមោល​តែម្តង។​

 

​ក្រោយពេល​កើតហេតុ​ស្ត្រី​ជា​ប្រពន្ធ​ដែល​រងរបួស​បាន​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចំណែក​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​បឹង​កេងកង​ទី​១​ឲ្យ ជួយ​អន្តរាគមន៍​៕

15-8-2014 (1) 15-8-2014 (2) 15-8-2014 (3) 15-8-2014 (4) 15-8-2014

 

Leave a Reply

(*) Required, Your email will not be published