លោក ថោង សុភា នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល​កូនចៅ​លោក លោក សូ​យ សារិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​រកស៊ី​ដឹកជញ្ជូន​សត្វព្រៃ​​និង​កាង​រថយន្ត​ដឹកឈើ​ខុសច្បាប់​

, , Leave a comment

​ខេត្តក្រចេះ : សេចក្តីរាយការណ៍​បានអោយដឹងថា សកម្មភាព ដឹកជញ្ជូន​ឈើ​ប្រណីត​និង​សត្វ ឆ្លងកាត់​ស្រុក​ស្នួល​និង​ស្រុក​ឆ្លូង​ទៅ​លក់​នៅឯ​ប្រទេស​វៀតណាម​កាន់តែ​គគ្រឹកគគ្រេង​ យ៉ាង​អណាធិបតេយ្យ​ខណៈដែល​ម​ន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មាន​លោក ប្រាក់ សំបូរ​នាយ​​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល​–​ឆ្លូង​និង​លោក​លោក គង់ គឹម​នី អភិបាលស្រុក​ស្នួ​លឃុ​ប​​ឃិត​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំងនោះ​ដឹក​ទាំង​កណ្តាល​​​ថ្ងៃ​ចែស គ្មាន​ខ្លាចញញើត​អ្វី​ឡើយ​មិនដឹង​ជា លោក ប្រាក់ សំបូរ​និង លោក គង់ គឹម​នី អភិបាលស្រុក​ស្នួ​លលា​បាតដៃ​ទទួល​ប្រាក់​ពី​ឈ្មួញ​បាន​ផលប្រយោជន៍​ប៉ុន្មាន​ម៉ឺន​ដុល្លា​​​នោះទេ​។​ព្រោះថា​រាល់ថ្ងៃ​យប់​យ៉ាងហោចណាស់​ក៏មាន​រថយន្ត​ដឹកឈើ​ប្រ​ណឹ​ត និង​ឈើ​​​ក្រហម​ចាប់ពី​៦០​ទៅ​៨០​ឡាន​ដែល​ឆ្លងកាត់​ស្រុក​ស្នួល​ទៅ​លក់​នៅឯ​ប្រទេស​វៀតណាម​​​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លើក​សំនួ​រថា​តើ​លោក​ប្រាក់​សំបូរ​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ និង លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល មាន​តួនាទី​ធ្វើ​អី​បានជា​មិន​បង្ក្រាប​?​

 

ក្នុងនោះ​គឺមាន​​​សមត្ថកិច្ច​រដ្ឋបាល ព្រៃឈើ​ក៍​ជា​អ្នក ដឹកជញ្ជូន​ឈើ​ប្រណីត និង​សត្វព្រៃ​យ៉ាងសកម្ម​ផង​​​ដែរ​គឺ លោក ថោង​សុភា​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល ដែល​យក​ជំនាញ​បង្ក្រាប​​​ទៅ​ប្រក​បរបរ​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​បំផុត​។​

 

សេចក្តីរាយការណ៍ បាន​បន្តទៀតថា​លោក ថោង សុភា ក្រៅពី​តួនាទី​ជា​នាយរង​រដ្ឋបាល​​​ព្រៃឈើ លោក​ក៏បាន​ប្រើប្រាស់​នូវ​រថយន្ត​រប​ស់​ខ្លួន ប្រកប​នូវ​របរ​រកស៊ី​ដឹកជញ្ជូន​សត្វព្រៃ ជាមួយ​ស្រី​ស្នេហ៍ ជា​យូរ​មកហើយ ព្រមទាំង​កាង​នូវ​រថយន្ត​ដឹកឈើ​ប្រណីត ក្នុង​ទឹកដី​របស់​​​ខ្លួន ដោយ​ទទួលបាន​ប្រយោជន៍ ពី​ពួក​ឈ្មួញ ក្នុង​មួយ​ជើង​តម្លៃ រាប់រយ​ដុល្លា​គ្មាន​កោតខ្លាច​​​អ្វី​ឡើយ​។​ការ​បែកធ្លាយ​នូវ​រឿងរ៉ាវ​របស់លោក ថោង សុភា នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​​​រូបនេះ​បាន​ទម្លាយ​អាថ៌កំបាំង​របស់ខ្លួន បន្ទាប់ពី​សមត្ថកិច្ច​ក​ម្លាំ​ង​កងរាជអាវុធហត្ថ​ម្នាក់​​​ដេញ​ស្ទាក់ចាប់​ឃាត់​បាន​រថយន្ត សាំង​យ៉ុង​ពណ៌​ស មួយគ្រឿង ដែលមាន​ផ្ទុក​ឈើ​ប្រណីត​​​ជាច្រើន​សន្លឹក នៅ​ចំណុច​ភូមិ​ផ្អាក​ឃុំ​ស្នួល​ស្រុក​ស្នួល កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៤ ដោយ​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្នួល​ចាត់ការ​បន្ត ។ តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​សមត្ថកិច្ច ស្រុក​ស្នួល​បន្ទាប់ពី​ការសាកសួរ​ម្ចាស់​រថយន្ត ខណៈ​ចាប់​​​ឃាត់​បាន ភ្លាមៗ​ម្ចាស់​រថយន្ត​បាន​សារភាពថា នេះ​ជា​ជើង​ទី​៣​ហើយ​ដែល​លោក​នាយរង​​​សង្កាត់រដ្ឋបាល​ព្រៃឈើ​រូបនេះ ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ឈ្មួញ​ជា​ម្ចាស់​រថយន្ត​ខាងលើ ដោយ​សន្យាថា នៅក្នុង​ទឹកដី ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង លោក​ជា​អ្នកទទួល​ត្រូវ​ដោយ​គិត​ជា​​​ទឹកប្រាក់​២៥០​ដុល្លារ​ក្នុង​មួយ​ជើង ៕

14-8-2014 (1) 14-8-2014

 

Leave a Reply

(*) Required, Your email will not be published