ឥទ្ធិពល​នៃ​សុរា បានធ្វើ​ឲ្យ​នគរបាល​ខណ្ឌមានជ័យ​ម្នាក់​ស្រែកជេរ​ប្រមាថ​នគរបាល​ប៉ុស្តិ៍​ចតុមុខ និង​រករឿង​អ្នកកាសែត​

, , Leave a comment

​រាជធានី​ភ្នំពេញ : នគរបាល​ខណ្ឌមានជ័យ​ម្នាក់ បាន​សាង​ការភ្ញាក់ផ្អើល​មួយ ដោយ​ស្រែក​ជេរប្រមាថ​ក្រុម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចតុមុខ និង​ក្រុមអ្នកកាសែត​យ៉ាង​ចាស់ដៃ​កាលពី​វេលា​ម៉ោង​២២​និង ១០​នាទី​យប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ត្រង់ចំណុច​ជិត​ផ្សារ​ឡាក់​គី​ស្តារ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

 

​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ម្នាក់​ដែល​បាន​អះអាងថា ខ្លួន​ជា​នគរបាល​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT-7119 ឌុប​ស្ត្រី​ម្នាក់ បានមក​ឈប់​ត្រង់ចំណុច​ជិត​មុខ​ផ្សារ​ទំនើប​ឡាក់​គី​ស្តារ តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ខណៈ​ក្មេងស្ទាវ​២​ក្រុម​កំពុង​វាយ​គ្នា
​នោះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​បុរស​ម្នាក់​នោះ អែប​ម៉ូតូ​ទៅ​កៀន​ផ្លូវ​ដើម្បី​កុំ​ឲ្យ​ស្ទះចរាចរណ៍​ដល់​អ្នកដំណើ​រ​។ ប៉ុន្តែ​ពេលនោះ​បុរស​ដែល​អះអាងថា ខ្លួន​ជា​នគរបាល​បាន​ស្រែក​ឡូឡា និង​ដៀល​ប្រមាថ ដល់​នគរបាល មូលដ្ឋាន រហូត​បង្ក​ជា​ទំនាស់​ពាក្យសម្តី ឈ្លោះ​គ្នា​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចតុមុខ​តែម្តង​។ ភ្លាមៗ​នោះ​ក្រុមអ្នកកាសែត​បាន​ចុះ​យក​ផ្តិត​យក​សកម្មភាព ក៏​ស្រាប់តែ​ត្រូវ​បុរស​បង្កជម្លោះ​ខាងលើ និង​ស្ត្រី​ម្នាក់​មិនដឹងថា បាន​ស្រែក​ឡូឡា និង​ជេរប្រមាថ​ក្រុមអ្នកកាសែត និង​សមត្ថកិច្ច​យ៉ាង​ចាស់ដៃ​។​

 

​ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចតុមុខ​បាន​ឃាត់ខ្លួន​បុរស​ខាងលើ​នឹង​បាន​ដកហូតយក​អាយ​ឌី​(​វិទ្យុទាក់ទង​)​មក​ពិនិត្យមើល រួច​បាន​បញ្ជាក់ថា បុរស​ម្នាក់​នោះ​ពិតជា​មន្ត្រី​បម្រើការ​នៅក្នុង អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ប្រាកដ​មែន​។ ដោយ​កុំ​ឲ្យ​មាន​រឿងរ៉ាវ​វែងឆ្ងាយ​នោះ បុរស​ខាងលើ​នឹង​ស្រី្ត​ម្នាក់​នោះបាន​ជិះ​ម៉ូតូ​ទៅ​បាត់​ដោយ​ពុំមាន​ការឃាត់ខ្លួន​៕

14-8-2014 (3) 14-8-2014 (2) 14-8-2014 (1) 14-8-2014

 

Leave a Reply

(*) Required, Your email will not be published