រថយន្ត​ធុន​ធំ​ដឹកទំនិញ​សំពីងសំពោង បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ប្រជាពលរដ្ឋ អាជ្ញាធរ​មូល​ដ្ឋា​បាន​ត្រឹម​ឱបដៃ​ឈរ​មើល មកពី​គ្មាន​ចំណាត់ការ ឬ​ខ្លាច​បាត់​ប្រយោជន៍​

, , Leave a comment

​រាជធានី​ភ្នំពេញ : ទោះជា​សាលា​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ សេចក្តីប្រកាស សារាចរ​ណែនាំ យ៉ាង​ក៏​រថយន្ត​ដឹកទំនិញ​ដែល​ដឹក​សំពីងសំពោង នៅតែមាន​វត្តមាន​ជារឿយៗ មិនមាន​អាជ្ញាធរ​មូលដ្ឋាន​ណារ ចាត់វិធានការ​លើ​រថ​យន្ត​ធុន​ធំ​ទាំងនេះ​ម្តង​ឡើយ ប្រហែលជា​ទទួលផល​ប្រយោជន៍ ឬ​លាភ​សំណាង​ពី​ម្ចាស់​ក្រុមហ៊ុន និង​ក្រុម​ពួក​ឈ្មួញ​ទាំងនេះហើយ​មើលទៅ បានជា​មិន​ហ៊ាន​ប៉ះពាល់ គឺ​គ្រាន់តែ​បានត្រឹមតែ​ឱបដៃ​ឈរ​មើល​ប៉ុណ្ណោះ​។​

 

​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​យប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៤​មាន​ករណី​រថយន្ត​Hino មួយគ្រឿង​ដឹកទំនិញ​សំពីងសំពោង​ពាសពេញ​ទាក់​បង្គោល​ខ្សែភ្លើង​របស់​ប្រជាពលរដ្ឋ តាម​បណ្តោយ​ផ្លូវ​លេខ​៥៥ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។ ជា​រៀងរាល់​យប់​នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៥៥ នេះ តែងតែមាន​រថយន្ត​ធុន​ធំ​ជាច្រើន​ចូលមក​តាមផ្លូវ​នេះ បណ្តាលឱ្យ​ទាក់​បង្គោល​និង​ខ្សែភ្លើង​ដាច់​ជា​ញឹកញាប់ ជាក់ស្តែង​នាពេលនេះ​មាន​រថយន្ត​ម៉ាក​Hino មួយគ្រឿង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ស្វាង​រៀង​3A- 0999 ជិះ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយមាន​ផ្ទុកទំនិញ​នូវ​ពាសពេញ​រថយន្ត ហើយ​មិនមាន​ការប្រុងប្រយ័ត្ន​ដោយ​គិតតែ​ពី​ផលប្រយោជន៍​ខ្លួន មិនបាន​គិតពី​ផលប៉ះពាល់​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​យ​ផ្លូវ​ទាល់តែសោះ​។​

 

​ជុំវិញ​បញ្ហា​នេះ កែវភ្នែក​របស់​មហាជន​កំពុង​រង់ចាំ​មើលថា អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ពិសេស​សាលា​រាជធានី​ភ្នំពេញ ចាត់វិធានការ​បែបណា ចំពោះ​រថយន្ត​ធុន​ធំ​ដែល​ដឹក​លើស​ចំណុះ ដែល​តែងតែ​បង្ក​ឲ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​និង​របស់​ប្រជាពលរដ្ឋ ជាពិសេស​បង្កអោយមាន​គ្រោះថ្នាក់់​ចរាចរ និង​ទាក់​ខ្សែភ្លើង​ជាដើម ព្រមទាំង​បង្ក​ការកកស្ទះ​ដែរនោះ​៕

14-8-2014 14-8-2014 (1)

 

Leave a Reply

(*) Required, Your email will not be published