ភាព​គ្មាន​កា​រអា​ធ្យា​ស្រ័យ និង​ជិះ​ហួស​ល្បឿន​បណ្តាល​ឲ្យ​យុវជន​៣​នាក់​រងរបួស​ធ្ងន់ និង​ស្រាល​

, , Leave a comment

​រាជធានី​ភ្នំពេញ​ :​ យ៉ាងហោចណាស់​មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​នៅ​ចំណុច​ផ្លូវកែង​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃទី​១២ ខែសីហា​ឆ្នាំ​២០១៤​នៅលើ​ចំណុច​ផ្លូវ​ប្រសប់​ព្រះសីហនុ​កែង​នឹង​ផ្លូវ​លេខ​១៩៩​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CJ-4519 ជិះ​ធ្វើដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បត់​ចូលទៅ​ផ្លូវ​លេខ​១៩៩​ស្រាប់តែ​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ពណ៌​ខ្មៅ​ជិះ​ធ្វើដំណើរ​ដោយ​យុវជន​ពីរ​នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៩​ក្នុង​ល្បឿន​លឿន​ដូចគ្នា​ហើយ​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ភាគី​ទាំងសង្ខាង​របួសធ្ងន់​និង​ស្រាល​ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​ធ្វើការ​អន្តរាគមន៍​វាស់វែង​លើក និង​យក​ម៉ូតូ​ទាំង​២​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

14-8-2014 14-8-2014 (1)

 

Leave a Reply

(*) Required, Your email will not be published