ប្រទះ​សាកសព​បុរស​ចិត្តខ្លាំង ចង​.​ក សម្លាប់ខ្លួន បញ្ឈឺចិត្ត​ម្តាយក្មេក​

, , Leave a comment

​ខេត្តបាត់ដំបង : បុរស​ចិត្តខ្លាំង​ម្នាក់ បាន​ចង​.​ក​ធ្វើអត្តឃាត​សម្លាប់ខ្លួន ក្រោយពី​ពេលដែល​ម្តាយក្មេក​ស្តីបន្ទោស​បន្តិចបន្តួច​រឿង​ជំងឺ​រ៉ាំរ៉ៃ ត្រូវបាន​គេ​ប្រទះឃើញ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៤ នៅលើផ្ទះ​ថ្ម​ជាន់​ទី​២​ដែល​គេ​កំពុង​សាងសង់ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

 

​បុរស​ចិត្តខ្លាំង​នោះ​មានឈ្មោះ ទ្រី សុខា អាយុ​៤៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ហ៊ុយ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ទើប​មក​ស្នាក់​នៅផ្ទះ​ម្តាយក្មេក​មុន​បុណ្យ​សែន​ក្បាលទឹក​។​

 

​តាម​ការរៀប​រាប់រប​ស់​កូនប្រុស​ជនរងគ្រោះ ឈ្មោះ រី រចនា អាយុ​១៩​ឆ្នាំ បាន​ឲ្យ​ដឹងថា ក្រុមគ្រួសារ​ខ្លួន​មាន​ឪពុកម្តាយ និង​កូនៗ បានមក​លេង​ផ្ទះ​យាយ​ខាង​ម្តាយ​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង កាលពីមុន​ថ្ងៃ​សែន​ក្បាលទឹក​។ ក្រោយ​ហូបបាយ​ពេល​ថ្ងៃត្រង់​រួច​បាត់​ឪពុក​មិនដឹង​ទៅណា​មក​ណា​ទេ​។ លុះ​នៅ​ព្រឹក​ថ្ងៃទី​១២​ខ្លួន​ក៏​ដើររក​ឪពុក​ទៀត ស្រាប់តែ​ប្រជាពលរដ្ឋ​ថា ឃើញ​បុរស​ម្នាក់​ចងក​ខ្លួន​ក៏​ឡើងទៅ​លើផ្ទះ​ថ្ម​ដែល​គេ​សាងសង់​មិនទាន់​ជាន់​ទី​២​ក៏​ប្រទះឃើញ​គាត់​ចងក​នឹង​ខ្សែ​អង្រឹង​ស្លាប់​នៅក្រោម​ជណ្តើរ​បន្ទាប់មក​ខ្លួន​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មក​ត្រួតពិនិត្យ​សាកសព​។​

 

​ក្រោយពី​ធ្វើ​កោសល​វិ​ច្ច័​យ​សមត្ថកិច្ច​សន្និដ្ឋានថា សាកសព​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន​មិនមាន​អំពើ​ឃាតកម្ម​អ្វី​ផ្សេង​ទេ ហើយ​បានប្រគល់​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14-8-2014

 

Leave a Reply

(*) Required, Your email will not be published