កូនចៅ​ឧកញ៉ា ស៊ុយ សុផាន ៣​នាក់​ត្រូវ​ឈ្លក់ទឹក​ស្លាប់ ខណៈ​រថយន្ត​ក្រឡាប់​ចូលក្នុង​ទឹក​ប្រឡាយ​(​វីដេអូ​)

, , Leave a comment

​រាជធានី​ភ្នំពេញ : យ៉ាងហោចណាស់​បុរស​៣​នាក់ ត្រូវ​សមត្ថកិច្ច​អះអាងថា ជា​កូនចៅ​ឧកញ៉ា ស៊ុយ សុផាន បាន​ឈ្លក់ទឹក​ស្លាប់ ពេល​បើករថយន្ត​ក្រឡាប់​ចូលក្នុង​ប្រឡាយ​កាល​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៤ ស្ថិតនៅតាម​ផ្លូវលំ ក្នុងភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ជុំ អឿន អាយុ​៦៥​ឆ្នាំ ទី​២-​ឈ្មោះ សី អាយុ​៣០​ឆ្នាំ និង​ទី​៣- ឈ្មោះ ឯម សារី អាយុ​ជាង ៦០​ឆ្នាំ ដែល​ជនរងគ្រោះ​ទាំងនេះ មិនមែនជា​ម្ចាស់​រថយន្ត​នោះឡើយ ពោល​ម្ចាស់​រថយន្ត​ឈ្មោះ ហេង ហាក់​ឡុង ។ ចំណែក​អ្នក​រួច​មានជីវិត​មានឈ្មោះ អិន ណា​រី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ហេង ហាក់​ឡុង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​។  ជនរងគ្រោះ​ទាំង​៥​នាក់​ជា​កម្មករ​នៅក្នុង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​មាន​ទីលំនៅ​ក្នុង​បុរី កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ជិះ រថយន្ដ​១​គ្រឿង​ម៉ាក​តូយ៉ូតា​ភី​ក​អាប់ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ គ​.០៨៨៧ ភព​២ ។​

 

​ប្រភពពី​មន្ត្រីនគរបាល​ប៉ុស្តិ៍​ច្បារអំពៅ បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​៥​នាក់ បើក​និង​ជិះ​រថយន្ត​១​បាំង​កន្លះ​មួយគ្រឿង ពាក់​ស្លាក​លេខ គ​០៨៨៧​ភព​២ តាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​សាស្ត្រ​ខាងលើ ស្រាប់តែ​រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ បណ្តាលឱ្យ​អ្នកបើកបរ និង​អ្នកជិះ​ក្នុង​កាប៊ីន ជាមួយ​ទាំង ៣​នាក់ ឈ្លក់ទឹក​ស្លាប់​ភ្លាមៗ​តែម្តង ។ ដោយឡែក​ស្ត្រី និង​បុរស​ម្នាក់ទៀត ដែល​ជិះ​នៅ​ពីក្រោយ រួច​ផុតពី​សេចក្តីស្លាប់ ពីព្រោះ​ហក់​ចេញពី​រថយន្ត​ទាន់ ។​

 

​មន្ត្រីនគរបាល​មូលដ្ឋាន បាន​បន្តទៀតថា ក្រោយ​ការសួរនាំ អ្នកបើករថយន្ត​ចេះ​ស្ទើរ ហើយ​មុនដំបូង​ជនរងគ្រោះ​ម្នាក់ទៀត​ជា​អ្នកបើក លុះ​ពេល​ឈប់​រថយន្ត ក៏​ជនរងគ្រោះ​ដែល​ចេះ​បើក​ស្ទើរ បាន​ចូលមក​បើក ក៏​ជួប​គ្រោះថ្នាក់​តែម្តងទៅ ។​

 

​ក្រោយ​ទទួលបាន​ព័ត៌មាន នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​គួរឱ្យ​ស​ង្វែ​ក​នេះ កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះទៅ​ជួយ​អន្តរាគមន៍ ដោយ​ស្ទូច​រថយន្ត និង​ទាញ​សព​មកលើ​គោក ហើយ​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

14-8-2014 14-8-2014 (1) 14-8-2014 (2) 14-8-2014 (3) 14-8-2014 (4)

 

Leave a Reply

(*) Required, Your email will not be published