ចូល​ស្តីដណ្តឹង​មិនបាន ប្រើ​អំណាច​ឪពុក​ជាម​ន្ដ្រី​យោធា​ស័ក្ដិ​៥ ទៅ​ប្លន់​កូនក្រមុំ​

, , Leave a comment

​ខេត្តព្រះវិហារ : ​ដោយ​អាង​អំណាច​ឪពុក​ដែលជា​មន្ដ្រី​យោធា​ស័ក្ដិ​៥​និង​ភាព​ឈ្លក់​វង្វេង​នោះ​យុវជន​ម្នាក់​ទាញ​កាំភ្លើង​ប្រភេទ​AK​បាញ់រះ​ចូលទៅក្នុង​អាហា​រដ្ឋា​ន​មួយ​កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​យប់​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៤​ក្រោយ​ចូល​ស្ដីដណ្ដឹង​កូនក្រមុំ​ប៉ុន្តែ​ឪពុកម្ដាយ​ខាង​ស្រី​ស្ថិតនៅ​ចំណុច​ហាង​អាហារ​ដ្ឋា​ន​ជំនោរ​ដងស្ទឹង​ភូមិ​កំពង់ចម្លង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ខេត្ដ​ព្រះវិហារ​។​

 

​ជន​ទំនើង​ប្រដាប់​ដោយ​អាវុធ​អាកា​មក​បាញ់រះ​មានឈ្មោះ លី ដា ហៅ​លី​យូ អាយុ ២២​ឆ្នាំ ជា​កូនលោក​ស័ក្ដិ​៥​ម្នាក់​នៅក្នុង​កងពលតូច​លេខ​៧​ចំណុះ​កងពលធំ​លេខ​៣​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ដួង ចិ​ត្ដ ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ច​ម្ល​ង់ សង្កាត់ កំពង់​ប្រណាក ជា​ចុងភៅ​ប្រចាំ​អាហារ ដ្ឋា​ន​ខាងលើ ។​

 

​ប្រភពព័ត៌មាន​បា​នប​ង្ហើ​ប​ថា​នៅ​មុនពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃ​ក្រុមគ្រួសារ​ជនបង្ក​បាន​ចូលមក​អាហារ​ដ្ឋា​ន​ខាងលើ​ដែល​សង្ស័យថា​មក​ស្តីដណ្ដឹង​កូនក្រមុំ​ម្ចាស់​ហាង​ប៉ុន្ដែ​ទំនងជា​ម្ដាយ​ឪពុក​ខាង​ស្រី​មិន​ឈ​ល់​ព្រម​ទើប​ជាហេតុ​ធ្វើឱ្យ​ជនសង្ស័យ​កើតក្ដី​ក្ដៅក្រហាយ​នៅក្នុង​ចិត្ត​។  លុះ​មកដល់​ថ្ងៃកើតហេតុ​ជនសង្ស័យ​បាន​ប្រដាប់​ដោយ​អាវុធ​អាការ​ចូលមកក្នុង​បរិវេណ​ហាង​រួច​សួររក​នារី​ដែល​ខ្លួន​ស្រឡាញ់​ឈ្មោះ រ៉ានី​ជា​កូន​ម្ចាស់​ហាង​ហើយ​នៅពេល​ដើរ​ទៅរក​ដល់​កាំជណ្ដើរ​ផ្ទះ​នៅជាប់​ហាង​នោះ​ចៃដន្យ​ក៏​ជួប​ជាមួយ​បងប្រុស​របស់​រ៉ានី​នៅ​ទីនោះ​ទើប​មានការ​ប្រតាយប្រតប​ដ​ណ្តើ​ម​កាំភ្លើង​គ្នា​រហូត​ទាល់​តែមាន​ផ្ទុះអាវុធ​តែម្តង​។​នគរបាល​ជំនាញ​បានឱ្យដឹងថា​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​បាន​រកឃើញ​សម្បក​កា​ទុ​ស្ស​អាវុធ​អាការ​ចំនួន​២៨​គ្រាប់​។​

 

​រហូតមកដល់​ពេលនេះ​ជនរងគ្រោះ​បាន​រួច ផុតពី​ការស្លាប់ តែ​សម្រាប់​ជនសង្ស័យ​សមត្ថកិច្ច​បាន​ត្រឹម​តែ​​ស្វែងរក​ចាប់ខ្លួន ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ៕

13-8-2014 (2)

13-8-2014 (1)  13-8-2014 (3)

 

Leave a Reply

(*) Required, Your email will not be published