ជនសង្ស័យ​ពាក់ព័ន្ធ​ឃាតកម្ម​សម្លាប់​ម្ដាយ​និង​កូន ត្រូវ​សមត្ថកិច្ច​នាំទៅ​បង្ហាញ​ទីតាំង​ធ្វើ​សកម្មភាព​

, , Leave a comment

​រាជធានី​ភ្នំពេញ : ​កាលពី​វេ​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​អង្គារ​ទី​១២​ខែសីហា​ឆ្នាំ​២០១៤​ជនសង្ស័យ​ឈ្មោះ​ជា​សុខ​សំណាង​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​ម្ដាយ​និង​កូន​យក​បោះចោល​នៅ​ពេជ្រនិល​សមត្ថកិច្ច​បាន​នាំទៅ​បង្ហាញ​ទីតាំង​ដែល​ប្រព្រឹត្ត​បទល្មើស​ស្ថិតនៅ​ផ្ទះ​ក្បែរ​បេនឡាន​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ GST ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​២​ខណ្ឌដូនពេញ​។​

 

​គួរ​រំឭក​ដែលថា ជនសង្ស័យ​ឈ្មោះ​ជា​សុខ​សំណាង​អាយុ​៤៥​ឆ្នាំនេះ​មិនមែនជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ផ្កាយ​២​ទេ​ គឺជា​កូនប្រសារ​របស់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​ដែល​ប្រើ​ឲ្យ​យក​សាកសព​ទៅ​បោះចោល​នៅ​ពេជ្រនិល​នាពេល​កន្លងមក​។ តាម​ការចង្អុលបង្ហាញ​បាន​ឲ្យ​ដឹងថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​ដែល​ត្រូវជា​ឪពុកក្មេក​នោះ​មានការ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ខាងលើ​ហើយ​បច្ចុប្បន្នកំពុង​រត់គេច​ខ្លួន​៕

13-8-2014 (5) 13-8-2014 (1) 13-8-2014 (2) 13-8-2014 (3) 13-8-2014 (4)

 

Leave a Reply

(*) Required, Your email will not be published