លោក​សក្តិ​៤ គ​ង្គ ចិន្តា អនុប្រធាន​ប៉ូលិសអន្តោប្រវេសន៍​ច្រក​អូរ​យ៉ា​ដាវ ប្រើ​​ស្បែក​ប៉ូលីស​ជួញ​ឈើ​ក្រញូង​ដុះ​ស្លែ​សមត្ថកិច្ច​ស្ទាក់​បាន​ល្បី​ពេញ​ខេត្ត​រតនគីរី​

, , Leave a comment

​ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី​បានអោយដឹងថា​កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្បែរ ច្រកទ្វារ​អូរ​យ៉ា​ដាវ បង្ក​ឲ្យ​មានការ​ភ្ញាក់​​ផ្អើល​ដល់​អ្នកធ្វើដំណើរ​ឆ្លងកាត់​។​ដោយសារ​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក លីវ ស្រេង​ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច ចុះ​ស្ទាក់​ឃាត់ខ្លួន​លោក វរសេនីយ៍ត្រី គង់ ចិន្តា មាន​តួនាទី​ជា​អនុប្រធាន ប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ អូ​រយ៉ា​ដាវ ខណៈដែល​កំពុងបើក​ប​រ រថយន្ត ដឹកឈើ​ប្រណីត​។

 

​សមត្ថកិច្ច​បានបញ្ជាក់​ថា រថយន្ត​ដែល​លោក គ​ង្គ ចិន្តា យក​ធ្វើជា​មធ្យោបាយ​ដឹកឈើ​​ប្រណីត ក្រញូង​នោះ​ម៉ាក ឡិច​ស៊ី​ស ៤៧០ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2N 0225 ។  សមត្ថកិច្ច​បាន​ប្រដេញ ចាប់​រថយន្ត​ដឹក​បទល្មើស ប៉ផាប់​ចាប់​ពភីង ឈានដល់​ការឃាត់ខ្លួន លោក​អនុប្រធាន​ប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ បាន​ដោយ​ជោគជ័យ​។ ប៉ុន្តែ​នៅពេល​ប​ញ្ចូ​ន លោក គ​ង្គ ចិន្តា មក​សួរនាំ មិនដឹង​យ៉ាងម៉េច ស្រាប់តែ​ជនសង្ស័យ​ ​អាច​រត់គេចខ្លួន បាត់ស្រមោល នៅសល់តែ​កូនចៅ ២​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

 

​មូលហេតុ​ដែល​ធ្វើ​ឲ្យ របូត​លោក​អនុប្រធាន ប៉ូលីស​អន្តោប្រវេសន៍ ច្រកទ្វារ​អូយ៉ាដាវ​នោះ ដែល​គេ​សង្ស័យថា​អាចមាន​សំណូក ជា​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ​ជា​ថ្នូរ​ការ​គេចខ្លួន​ដោយសារ​​តែ លោក វរសេនីយ៍ត្រី គង់ ចិន្តា ជា​ឈ្មួញ​ឈើ​ដ៏​ធំ​និង​ដុះ​ស្លែ ប្រចាំខេត្ត​រតនគីរី​ដែល​ប្រើ​​ស្បែក​ប៉ូលីស​ប្រកប​របរ​ខុសច្បាប់​ដែលមាន​ថ្នាក់លើ​ជួយ​ការពារ​។ នៅ​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៤ នេះដែរ សមត្ថកិច្ច​បាន​នាំ​រថយន្ត​ផ្ទុក​ឈើ​​គ្រញូង​ជាច្រើន​ដុំ រួម​នឹង​មន្ត្រីនគរបាល​ពីរ​នាក់​ខាងលើ​មក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចាត់ចែង​​តាមច្បាប់​។​មជ្ឈដ្ឋាន​មហាជន​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី​មានមតិ​ស្រដៀង​គ្នា​ថា​ ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​និង ឈើ​ប្រណីត​សព្វថ្ងៃនេះ​ភាគច្រើន គឺ​កម្លាំង​សមត្ថកិច្ច​តែម្តង ៕

12-8-2014 (1) 12-8-2014

 

Leave a Reply

(*) Required, Your email will not be published