​លោ​ក​ កែ​ប​ ​កត់ ​មេព្រៃ​ម​ណ្ឌ​ល​គី​រី​ បា​ន​លុយ​ប៉ុន្មា​ន​ពីឈ្មោះ ​​សៀក​ ​ពៅ​ ​ហៅ ​​កោ​​ក ប៉ូ​​លី​​​ស​​​​​​​​​កា​រ​​ពា​​រ​ព្រំដែ​​​ន​​​​​​ ​បា​ន​ជា​រ​​ក​​​ស៊ី​​ដឹក​​​​ឈើ​​​​ប្រណីត​​​​​​​​​​​​ដុះ​ស្លែ គ្មានការ​បង្ក្រាប?

, , Leave a comment

​ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បាន​ឲ្យ​ដឹងថា ប៉ូលិស​ម្នាក់​ឈ្មោះ​សៀក ពៅ ហៅ​កោ​ក នៅ​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៦២១ ប្រចាំ​ស្រុក​កែវ​សី​ម៉ា បាន​ដឹកជញ្ជូន​ឈើ​ប្រណីត​ជា​រៀងរាល់​យប់​ថ្ងៃ មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​ពុំមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​នោះឡើយ ។ ឈ្មោះ​សៀក ពៅ ហៅ​កោ​ក  បាន​ដឹកជញ្ជូន​ឈើ​សឹង​រាល់​យប់​គឺ​ដឹកឈើ​ប្រណិត​តាម​រថយន្ត ឡង់​គ្រី​ស័​រ ឬ រថយន្ត​កែច្នៃ ក្នុង​១​ថ្ងៃ​ចំនួន​៨​គ្រឿង​ទៅ​១០​គ្រឿង​នាំ​​ចេញ​តាម​ច្រក​ង៉ាំ​ដី ខាងក្រោយ​ផ្ទះ​ខ្លួន​ផ្ទាល់ ស្ថិតនៅ​ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ទៅ​លក់​នៅ​វៀតណាម​យ៉ាង​រលូន​ដោយ​មិនមាន​បញ្ហា​អ្វី​ឡើយ​ដោយសារ​សង្ស័យ​​មានការ​បើកដៃ​ពី​សមត្ថកិច្ច តាម​ដងផ្លូវ​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មាន​លោក កែប កត់ នាយក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មណ្ឌលគិរី​និង​លោក រឿង សុផាត ជា​នាយផ្នែក​រដ្ឋបាល​​ព្រៃឈើ កែវ​សី​ម៉ា ។​

 

​ប្រភព​បាន​និយាយថា លោក សៀក ពៅ ហៅ កោ​ក  ជា​មន្ត្រី​ប៉ូលីស នៅ​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៦២១ ប្រចាំ​ស្រុក​កែវ​សី​ម៉ា​ធ្លាប់​ដែលមាន​រឿងអាស្រូវ​ជាច្រើន​ពាក់​ព​ន្ឋ័​នឹង​ការ​​រួមចំណែក​កសាង​បទល្មើស​ព្រៃឈើ​។​ហើយ លោក សៀក ពៅ ហៅ កោ​ក  ជា​ប៉ូលីស​ម្នាក់​ដ៏​មាន​សិទ្ធិអំណាច​ខ្លាំង​នៅក្នុង​ទឹកដី​កែវ​សី​ម៉ា​ខេត្ត​មណ្ឌល​គី​រី ដែល​អាច​យក​តួនាទី​របស់ខ្លួន​មករក​ស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ផ្ទុយ​ពីបទ​បញ្ជា​របស់​ថ្នាក់លើ ។ ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​មាន​ធ្នង់ បេង តាម​រថយន្ត​ទំនើបៗ​និង​រថយន្ត​កែច្នៃ​ឡើងមក តាម​ច្រក​ងាំ​ដី ទៅ​ប្រទេស​វៀតណាម គឺ​មិន​លោះ​ថ្ងៃ​ណា​ឡើយ ទាំង​ពេល​ភ្លៀង​ខ្លាំង មាន​រន្ទះបាញ់ ឬ​ខ្យល់ព្យុះ​ក៏ ឈ្មោះ​សៀក ពៅ ហៅ កោ​ក នៅតែ​ធ្វើការ​ដឹកជញ្ជូន​យ៉ាង​រលូន​បំផុត​។ ហើយ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ពេលខ្លះ​មិនដែល​ហ៊ាន​ត្រួតពិនិត្យ ឬ​ហើបមាត់​ពី​ការរកស៊ី​ដឹក​​ជញ្ជូន​ឈើ​ខុសច្បាប់​របស់ សៀក ពៅ ហៅ កោ​ក​នោះទេ ជាពិសេស​គឺ  លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មណ្ឌលគិរី​និង​លោក រឿង សុផាត ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ កែវ​សី​ម៉ា គឺ​ទី​១​ដោយសារតែ លោក​សៀក ពៅ ហៅ កោ​ក មាន​លុយ​បិទមាត់​សមត្ថកិច្ច​អស់ទាំងនោះ និង​ទី​២ លោក សៀក ពៅ ហៅ កោ​ក មាន​ស្បែក​ជា ប៉ូលីស​និង​មាន​ថ្នាក់លើ​របស់គាត់​ជួយ​ជ្រោមជ្រែង​និង​ការពារ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។

 

​លោក លោក​សៀក ពៅ ហៅ កោ​ក មាន​ក្របខ័ណ្ឌ​ជាម​ន្ត្រី ប៉ូលីស នៅ​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៦២១ ប្រចាំ​ស្រុក​កែវ​សីមា  ហើយ​គេ​មិន​ច្បាស់​ទេ​ថា​តើ​ក្នុង​មួយខែៗ​លោក​ ​សៀក ពៅ ហៅ កោ​ក បានផ្តល់​ផលប្រយោជន៍​យកទៅ​ជូន​លោក​ថ្នាក់លើ​និង​ជូន លោក លោក កែប កត់ នាយក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​និង​លោក រឿង សុផាត ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ កែវ​សី​ម៉ា ប៉ុន្មាន​ម៉ឺន​ដុល្លារ​នោះទេ បានជា​លោក សៀក ពៅ ហៅ កោ​ក អាច​យក​ស្បែក​ជា​ប៉ូលីស នោះ​ទៅ​ពង្រឹងពង្រីក​មុខ​ជំនួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់ខ្លួន កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង​។ ​យ៉ាងណាក៏ដោយ កំណើត​ថ្មី មិនអាច​រក​ការបំភ្លឺ​បានទេ ពី​លោក​សៀក ពៅ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ ការចោទប្រកាន់​ខាងលើ​នេះ ៕

29-6-2014 (1) 29-6-2014

 

Leave a Reply

(*) Required, Your email will not be published