ពេល​ដែលមាន​ផ្ទៃពោះ គួរ​រួមភេទ ឬ​មិនគួរ​?

, , Leave a comment

​សូមជួយ​ចូលរួម​ត្រេកអរ​ដែល​អ្នកមាន​ផ្ទៃពោះ​! សម្រាប់​រយៈពេល​ច្រើន​ខែ​ទៅមុខទៀត​អ្វីៗ​នឹងមាន​ការផ្លាស់ប្តូរ ។ និយាយ​អីចឹង​អ្នក​ប្រហែលជា​មា​ន​កា​រ​​ងើយ​ឆ្ងល់​រួចទៅហើយ​ចំពោះ​ការប្រែប្រួល​នៃ​ជីវិត​រស់នៅ​របស់​អ្នក ។ សង្ឃឹមថា អ្នក​មិន​ជក់បារី​កុំ​ប៉ះពាល់​ជាតិ​ស្រា ដើម្បី​ឲ្យ​អ្នក និង​កូន​មាន​សុខ​ភាពល្អ​ព្រមទាំង​ទៅ សុំ​ដំបូន្មាន​ពី​គ្រូពេទ្យ​អំពី​របប​អាហារ​ក៏ដូចជា​ការហាត់​ប្រាណ​ដើម្បី​ជា​ទម្លាប់​ដល់​ជីវិត​។​

01-12-2013 (1)

​ប៉ុន្តែ​តើ​អ្នក​ធ្លាប់មាន​គិត​អំពី​ជីវិត​ផ្លូវភេទ​ដែរ​ទេ​? ជឿ​ឬ​មិន​ជឿថា ពេល​មាន​ផ្ទៃពោះ​ហើយក៏​អាច​រួមភេទ​បានដែរ ។ ការសិក្សា​មួយ​បាន​រកឃើញថា ស្ត្រី​មាន ៨២​ភាគរយ​តែងតែ​គិត​អំពី​អំពី​ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ​ហើយ​អ្វីដែល​ច្បាស់លាស់​នោះ​គឺថា ការ​រួមភេទ​ក្នុង​ពេលនេះ​គឺមាន​សុវត្ថិភាព រីក​រា​យ និង​អាច​រក្សា​ចំណង​គូរ​ស្វាមីភរិយា​កាន់តែ​ស្អិតល្មួត​ទៀតផង​។​

 

​ស្ត្រី​ខ្លះ​ហាក់បីដូចជា​ចង់​រួមភេទ​កាន់តែច្រើន​ក្នុង​ត្រីមាស​ទី​១ និង​ទី​២ ប៉ុន្តែ​មិនមាន​ក្នុង​ត្រីមាស​ទី​៣​ឡើយ​។ នេះ​មានន័យថា ការ​មាន​ផ្ទៃពោះ​យូរពេក​គេ​មិនបាន​ចាត់ទុក​ឲ្យ​ចូលរួម​ក្នុងការ​រួមភេទ​ឡើយ ។ ការសិក្សា​មួយ​ទៅលើ​ស្ត្រី​ចំនួន ១៨៨​នាក់​បាន​រកឃើញថា មាន​ស្ត្រី ៨០​ភាគ​ដែលមាន​សកម្មភាព​រួម​ភេទ​ក្នុងពេល​ត្រីមាស​ទី​៣ ។ ទោះបីជា​យ៉ាងណាក៏ដោយ​នៅពេល​ស្ត្រី​មិន​ចង់​រួមភេទ​នៅ​ត្រីមាស​ទី​៣ ដោយសារតែ​ពួកគេ​ខ្លាច​កូន​កើត​មិន​គ្រប់​ខែ ឬ​កូន​ក្នុង​ផ្ទៃ​ឈឺចាប់ ។ អ្វីដែល​ចាប់អារម្មណ៍​នោះ​គឺថា ការសិក្សា​បាន​ស្រាវជ្រាវ​ឃើញថា ស្ត្រី​មិនមាន​និន្នាការ​ទទួលបាន​ចំនុចកំពូល​ច្រើន​ក្នុង​ត្រីមាស​ទី​៣​ឡើយ ហើយ​សេរ (Clitoris) របស់​ពួកគេ​ក៏​លែងមាន​រំញោច​ទៀត​ដែរ ។ ក្នុងពេល​មាន​ផ្ទៃពោះ ទ្វារមាស​របស់​ពួកគេ​កាន់តែ​គ្មាន​ផាសុខភាព​ទៅៗ។​

 

​ទោះបីជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក​ចង់​រួមភេទ​ដោយ​ខ្លួន​មាន​ផ្ទៃពោះ ហើយ​គ្រូពេទ្យ​បើកភ្លើង​ខៀវ​ឲ្យ​ទៀត​នោះ​យើងខ្ញុំ​សូម​ធានាថា អ្នក និង​កូន​អ្នក​គួរតែ​មិនមាន​បញ្ហា​អ្វី​ចោទ​ឡើយ ។ លើសពីនេះទៅទៀត​គ្មាន​អំណះអំណាង​ណា​ដែល​និយាយថា ការ​រួមភេទ​នៅពេល​មាន​ផ្ទៃពោះ​យូរ​ខែ ប្រឈម​នឹង​កូន​កើត​មិន​គ្រប់​ខែ​កាន់តែខ្លាំង​ទេ ។ ការស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​ដែល​ទទួលបាន​ចំនុចកំពូល​ច្រើន​ក្នុងពេល​មាន​ផ្ទៃពោះ​យូរ​ខែ ក៏​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​កូន​កើត​មិន​គ្រប់​ខែ​បានដែរ​។​

 

​ដូច្នេះ​ខណៈពេលដែល​ការរួម​ភេទ​ត្រូវបាន​ចាត់ទុកថា​ មាន​ផល​ល្អ​ក្នុងពេល​មាន​ផ្ទៃពោះ អ្នក​ប្រហែលជា​មានការ​ភ្ញាក់ផ្អើល​មួយចំនួន​ទាក់ទង​នឹង​ផ​ល​វិ​បា​ក​របស់​វា ជាពិសេស​ក្នុងពេល​មាន​ផ្ទៃពោះ​យូរ​ខែ នោះ​គឺ ការហូរ​ទឹក​ដូច​ទឹកដោះ​ចេញពី​សុដន់ ឈឺពោះ​រមួលៗ​តិចៗ​ប្រសិនបើ​ដៃគូរ​អង្អែល​សុដន ប្រែប្រួល​ដល់​ទឹករំអិល​ទ្វារមាស គ្មាន​ផាសុខភាព​និង​ឈឺ​ក្នុង​ទ្វា​មាស ឬ​លេច​ទឹកនោម​ចេញ​តិចៗ​។ អ្វី​អស់​ទាំងនេះ​គឺជា​រឿង​ធម្មតា​ទេ​។ ទោះបីជា​យ៉ាងនេះ​ក្តី ប្រសិនបើ​ការឈឺចាប់​ចេះ​បន្ត​ជាច្រើន​ម៉ោង​ក្រោយពី​រួមភេទ​រួច ឬ​មាន​ហូរឈាម ចូរ​ទូរស័ព្ទ​ទាក់ទង​នឹង​គ្រូពេទ្យ​ភ្លាម​ដើម្បី​ដោះស្រាយ​បញ្ហា​។​

 

​ទោះបីជា​អ្នក​មិន​ចង់​រួមភេទ​ក៏ដោយ ក៏​មិនត្រូវ​ចៀសវាង​នូវ​ការស្និទ្ធស្នាល​ខាង​រៀងកាយ​ដែរ ដូច្នេះ​ចូរ​ស្វែងរក​នូវ​មធ្យោបាយ​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​អ្នក​ទាំងពី​កាន់​តែមាន​ភាពជិតស្និទ្ធ​នឹង​គ្នា​ដូចជា ការ​ថ្នាក់ថ្នម ការ​ថើប ការ​ម៉ាស្សា​គ្នា​ទៅវិញទៅមក និង​ការ​កាន់​ដៃ​គ្នា​។ ចូរ​ចងចាំ​ថា អ្នក​គួរតែ​កុំភ្លេចថា​ខ្លួនឯង​ជា​ប្តី​ប្រពន្ធ​អី ព្រោះ​អ្នក​ខំប្រឹងប្រែង​ណាស់​ទើបបាន​រស់នៅ​ជាមួយគ្នា​។ ចូរ​និយាយ​អំពី​ការប្រែប្រួល​នៃ​រាងកាយ​របស់​អ្នក និង​កត់សម្គាល​រកមើល​អ្វី​ប្លែក​ខ្លះ​ក្នុងពេល​រួមភេទ ដើម្បី​ឲ្យ​ដៃគូរ​របស់​អ្នក​បាន​យល់ និង​រំពឹងទុក​បាន​។​

 01-12-2013 (2)

​រឿង​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើបាន​សម្រាប់​កូន​នៅក្នុង​ផ្ទៃពោះ គឺ​ធ្វើ​ឲ្យ​សង្គម​គ្រួសារ​របស់​អ្នកមាន​ភាពសប្បាយ​រីករាយ ក្នុងនោះ​ការរួម​ភេទ​អាចជួយ​ដល់​រឿងនេះ​បាន​៕

 

Leave a Reply

(*) Required, Your email will not be published