អាជីវករ​លក់​ក្តាម​ម្នាក់ ត្រូវ​ក្រុមចោរប្លន់​យកលុយ និង​សម្ភារៈ​មួយចំនួន​

, , Leave a comment

​ខេត្ត​ព្រះសីហនុ : ស្ត្រី​ជា​អាជីវករ​លក់​ក្តាម​ម្នាក់​ត្រូវបាន​ចោរប្លន់​យកលុយ​អស់​ចំនួន​៣០០០​ពាន់​ដុល្លារ និង​ខ្សែដៃ​ប្លា​ទីន​មួយ​ខ្សែ​ទម្ងន់​៤​ជី ជិះ​គេចខ្លួន​ដោយ​សុ​វត្តិភាព ខណៈ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ពី​តូប​លក់​ត្រឡប់ទៅផ្ទះ  កាលពី​វេលា​ម៉ោង​៨​នឹង​២០​នាទី​យប់ ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ចំណោត​លោកយាយ​ម៉ៅ ក្រុងព្រះសីហនុ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

 

​ស្ត្រី​រងគ្រោះ​ក្នុង​អំពើ​ប្លន់​នេះ មានឈ្មោះ អ៊ុក គ​ន្ឋា អាយុ​៣១ ឆ្នាំមាន​ទីលំនៅ​ក្រុមទី​១១ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ មានមុខរ​បរជា​អាជីវករ​លក់​ក្តាម​នៅ​ផ្សារ​ក្តាម​ក្រុងព្រះសីហនុ .
​តាម​ការរៀបរាប់​ពី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ពី​តូប​លក់​ត្រឡប់ទៅផ្ទះ​។ លុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​លេចមុខ​ក្រុមចោរប្លន់​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ មក​គៀរ​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ដួល​ធ្លាក់ចូល​ប្រឡាយ ហើយ​បាន​ចុះ​វាយ ជនរងគ្រោះ​ដណ្តើមយក​កាបូប​លុយ​បាន​ចំនួន​ជាង​៣​ពាន់​ដុល្លារ និង​ខ្សែដៃ​ប្លា​ទិន​មួយ​ខ្សែ​ចំនួន​៤​ជី​រួច​គេចខ្លួនបាត់​តែម្តង​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ដល់ រួច​នាំ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​វែកមុខ​រក ជនសង្ស័យ​ដែល​បានធ្វើ​សកម្មភាព​ប្លន់​នេះ មក​ផ្ត​ទ្ទា​ទោស​តាមច្បាប់​៕

12-8-2014

 

Leave a Reply

(*) Required, Your email will not be published