សម្តី​ឌឺដង ក្នុង​វង់​ផឹកស៊ី ជនរងគ្រោះ​បាន​ស្លាប់ ព្រោះ​៣​គ្រាប់​បៀ​ប​ជាប់​ខ្លួន ដែល​ជនដៃដល់​បន្សល់ទុក​

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​បាន​ដេកស្លាប់​ក្រោយ​ពេលដែល​ខ្មាំង​កាំភ្លើង​បាន​បាញ់ប្រហារ​៣​ក្នុង​ជម្លោះ​ពាក្យសំដី​ក្នុង​វង់​ផឹកស៊ី​ថ្ងៃ​សែន​ក្បាលទឹក​របស់​ជនជាតិ​ចិន​-​វៀតណាម កាលពី​ម៉ោង​៨​និង​៣០​នាទី យប់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៤ នៅផ្ទះ​លេខ​១០៦៥ ស្ថិត​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ តាំង ងី អាយុ​២៧​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍ អិ​ល ឌី (LD) ។ ចំណែក​ជនដៃដល់​មានឈ្មោះ ហៀ​ប សុ​ម៉េង ជា​ទាហាន ។

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​ក្រុមគ្រួសារ​នៅផ្ទះ​ដោយសារ​ថ្ងៃ​សែន ក្បាលទឹក ក្រោយពេល​កំពុង​ផឹកស៊ី​នោះ​ស្រាប់​អតីត​បងថ្លៃ​ស្រី​របស់​ជនរងគ្រោះ បាន​ដើរ​ចូលមកក្នុង​វង់​ផឹកស៊ី រួច​បាន​សុំ​កូន​ពី​បងប្រុស​របស់​ជនរងគ្រោះ​យកទៅ​រស់នៅ​ជាមួយ​វិញ​។ ភ្លាមនោះ​បងប្រុស​របស់​ជនរងគ្រោះ​បាន​ដេញ​អតីត​ប្រពន្ធ​ដែល​លែងលះគ្នា​យូរ ឆ្នាំ​ហើយ​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ ហើយ​ព្រមទាំង​បាន​ទូរ​សព្ទ័​ទៅ​បងប្រុស​បង្កើត​របស់​អតីត​ប្រពន្ធ​ឱ្យមក​យក ប្អូនស្រី​ត្រឡប់ទៅផ្ទះ​វិញ គ្រាន់តែ​អតីត​បងថ្លៃ​ស្រី​របស់​បុរសរងគ្រោះ​ចេញ​ទៅបាន​មួយសន្ទុះ​ស្រាប់តែ លេចមុខ​មន្ត្រី​យោធា​ម្នាក់​ដែល​គេ​ដឹងថា ជា​បងប្រុស​បង្កើត​រប​ស់​អតីត​បងថ្លៃ​ស្រី​របស់​បុរសរងគ្រោះ​មកដល់​វង់ ផឹកស៊ី​ភ្លាម បាន​សួរ​ទៅ​បងប្រុស​បង្កើត​របស់​ជ​ន​រងគ្រោះ​ថា  ហេតុអ្វី​បានជា​ដេញ​ប្អូន​របស់គេ​ទៅផ្ទះ​វិញ  ក្រោយពេល​សួរនាំ​រួច​ក៏​កើត​ជាមាន​ជម្លោះ​ពាក្យសម្តី​ឡើង ធ្វើ​ឲ្យ​បុរស​ជាម​ន្ត្រី​យោធា​ដក​កាំភ្លើង​បាញ់​សំដៅ​បងប្រុស​របស់ ជនរងគ្រោះ តែ​ត្រូវបាន​ជនរងគ្រោះ​រត់​ចូលទៅ​ជួយ​ក៏ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​បណ្តាល ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​បងប្អូន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​បាន​ស្លាប់​ពេលទៅដល់​មន្ទីរពេទ្យ​។​

 

​ក្រោយពេល​កើតហេតុ ជនសង្ស័យ​ជា​ជនដៃដល់​បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​នូវ​ស្រោម​កាំភ្លើង និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AH-4748 មួយគ្រឿង​នៅ​កន្លែងកើតហេតុ​។​ ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ជនសង្ស័យ ឈានដល់​ការចាប់ខ្លួន រីឯ​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ប្រពៃណី​ជាតិ​៕

11-8-2014 11-8-2014 (2) 11-8-2014 (1)

 

Leave a Reply

(*) Required, Your email will not be published