ប្រើ​ស្លាក​ខេមរភូមិន្ទជា​យ័ន្ត ដើម្បី​ងាយស្រួល​ដឹកជញ្ជូន ភ្លេច​សែន​ឲ្យ​ខ្មោច​តាមផ្លូវ ត្រូវ​ជាប់​ខ្នោះ អស់ទាំង​ទ្រព្យ​

, , Leave a comment

​ខេត្តសៀមរាប : ប៉េអឹម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ម្នាក់​ព្រមទាំង​ព្រូឡាន​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ស្ទាក់​ចាប់បាន ខណៈពេលដែល​ពួកគេ​កំពុង​ដឹកឈើ​គ្រញូង​ពេញ​ក្នុង​ឡាន កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​សរ​ស្ត​ម ឃុំ​សរ​ស្ត​ម ស្រុក​ពួក ខេត្តសៀមរាប​។​

 

​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ សូ វិបុល ប៉េអឹម​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ម្នាក់ទៀត​ជា​ព្រូឡាន មានឈ្មោះ ចិត្ត ព្រមទាំង​ឃាត់ និង​ដកហូត​បាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ី​ហ្សុ​យ​ហ្សុ​យ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​09.2.0557 និង​ឈើ​ចំនួន​៧០​ដុំ​ស្មើនឹង​៤០០​គីឡូ​។​

 

​ទោះបីយ៉ាងណា​ក្នុងពេល​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ​មន្ត្រី​ប៉េអឹម ដែលមាន​បទល្មើស​ឈើ​គ្រញូង​នៅ​ជាមួយ​ផង​នោះ​មហាជន​ដែល​ឃើញ​ហេតុ​ការសម្តែង​ពី​ការ​សាទរ​យ៉ាងខ្លាំង​ដោយនិយាយ​ថា ជា​រឿង​ល្អ​បំផុត​ដែល​មន្ត្រី​អ្នកច្បាប់​ប្រព្រឹត្តិ​បទល្មើស​ហើយ​ច្បាប់​មិន​លើកលែង​បែបនេះ​។ គេ​សង្ឃឹមថា​ស្ថាប័ន​តុលាការ​នឹង​អនុវត្ត​ផ្លូវច្បាប់​បើទោះបី​ជន​ប្រព្រឹត្ត​ជា​មន្ត្រី​ប្រដាប់អាវុធ​ក៏ដោយ​។​

 

​គួរបញ្ជាក់​ផងដែរ​ថា ការដឹកជញ្ជូន​ឈើ​គ្រញូង​ល្មើសច្បាប់​នៅតែ​កើតមាន​ជា​ហូរហែរ តាមផ្លូវ​ជាតិ​លេខ​៦៧ និង​៦៨​នៃ​ខេត្តសៀមរាប​ដើម្បី​ខ្ពស់​ទៅ​លក់​នៅ​ទីផ្សារ​ក្រៅប្រទេស​ដែល មានតម្លៃ​កប់​ពពក ហើយ​ករណីនេះ​ទំនងជា​មានការ​សូកប៉ាន់​ដល់​មន្ត្រី​មួយចំនួន​ទើប​ឈើ ទាំងនោះ​អាច​ឆ្លងកាត់​មក​បាន​ដូច​ទឹកបាក់​ទំនប់​៕

11-8-2014 (4)

11-8-2014 (1) 11-8-2014  11-8-2014 (3) 11-8-2014 (2)

 

Leave a Reply

(*) Required, Your email will not be published