បុរស​ម្នាក់​ខ្យល់គ​ស្លាប់ ខណៈដែល​រង់ចាំ​ប្រពន្ធ​ចេញពី​ធ្វើការ

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅមុខ​រោងចក្រ គួ​ង​ហ្វឹ​ង ខណៈដែល​ជនរងគ្រោះ កំពុង​ចាំ​ប្រពន្ធ​របស់ខ្លួន​ចេញពី​ធ្វើការ កាល​វេលា​ម៉ោង​៣​និង​២០​រសៀល​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ភាព និរន្ដ អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​អ្នករត់ម៉ូតូឌុប ស្រុកកំណើត នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ដ​ព្រៃវែង មាន​ភរិយា​ឈ្មោះ អឿ សុ​ខាន់​ណាវី កម្មការិនី​កាត់ដេរ នៅក្នុង​រោងចក្រ​ខាងលើ​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ជា​ប្ដី​បាន​បើក​ម៉ូតូ​មក​ចាំ​នៅមុខ​រោងចក្រ​ខាងលើ ដើម្បី​រង់ចាំ​ដឹក​ប្រពន្ធ ត្រឡប់ទៅផ្ទះ​ពេលចេញ​ពី​ធ្វើការ ប៉ុន្ដែ​ពេល​កំពុង​រង់ចាំ​នោះ​ជនរងគ្រោះ​មាន​អា​ការៈមិន​ស្រួលខ្លួន ក៏ត្រូវ​អ្នកជិតខាង​ជួយ​ហៅ​រថយន្ដ​សង្គ្រោះបន្ទាន់​មក​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ដែរ​។ ប៉ុន្ដែ​ដោយសារ​រថយន្ត​សង្គ្រោះ​មក​មិនទាន់ ជនរងគ្រោះ​ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្ដងទៅ​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​កំណត់ត្រា ហើយ​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់ គ​ពិតប្រាកដ​មែន ទើប​ប្រគល់​សព​ជនរងគ្រោះ​ទៅឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

11-8-2014 (2) 11-8-2014 (1) 11-8-2014

 

Leave a Reply

(*) Required, Your email will not be published