ធ្វើ​ដូច្នេះ នៅពេល​នាង​មាន​ចំណង់​ពុះកញ្ជ្រោល

, , Leave a comment

​ការទទួល​ដឹង​ចង្វាក់​អារម្មណ៍​ខ្លួនឯង​ គឺជា​រឿង​ចាំបាច់​ស្ត្រី​គ្រប់រូប​គួរតែ​ដឹង​ខ្លួនឯង​ឲ្យ​ច្បាស់​ជាមុន​ថា ​តើ​ក្នុង​បរិយាកាស​បែបណា​ដែល​អារម្មណ៍​ផ្លូវភេទ​របស់ខ្លួន​ងាយ​នឹង​រំញោច​ឲ្យ​ពុះក​ញ្ជ្រោ​ល​បំផុត​ដើម្បី​ត្រៀមលក្ខណៈ​ប្រុងប្រយ័ត្ន​ខ្លួន​និង​ត្រៀមប្រយុទ្ធ​ឲ្យ​ទទួលបាន​ជោគជ័យ​។​

seks

១-​ក្រោយពី​ឈ្លោះ​គ្នា​រួច​៖ ជាពិសេស​នៅពេលដែល​ស្ត្រី​ខ្លួនឯង​ជា​អ្នក​ខុស​គឺ​ច្រើនតែ​កើត​អារម្មណ៍​ចង់​លួងលោម​បុរស​ជា​គូស្នេហ៍​ឲ្យ​បាត់​ខឹង​ដោយ​ខ្លួនប្រាណ​របស់ខ្លួន​ក្នុងន័យ​សុំទោស​និ​ង​ផ្គាប់ចិត្ត​គូស្នេហ៍​នូវ​អ្វីដែល​ខ្លួន​បានធ្វើ​ខុសពេល​មុននេះ​។​

 

២-​ថ្ងៃទី​១០-១៤​នៃ​ថ្ងៃ​មាន​រដូវ ៖ ថ្ងៃទី​១០-១៤​រាប់​គិត​ចាប់​ពីថ្ងៃ​ចុងក្រោយ​នៃ​វដ្ត​រដូវ​លើក​មុន​ជា​អំឡុងពេល​មួយ​ដែល​ស៊ុត​ធ្លាក់​ហើយ​អ័រម៉ូន​ក្នុង​រាងកាយ​នឹង​ផលិត​អ័រម៉ូន​ភេទ​ស្រី​ច្រើន​ខុ​ស​ពី​ធម្មតា​ជាហេតុ​ធ្វើ​ឲ្យ​ស្ត្រី​កើតមាន​តម្រូវការ​ផ្លូវភេទ​ខ្ពស់​បើ​បានទទួល​ការ​តបស្នង​ក្នុងអំឡុង​ពេលនេះ​អ្នកនឹង​ទទួលបាន​សេចក្តីសុខ​ស្រួល​ខ្លាំង​តែម្តង​។​

 

៣-​នៅពេល​មាន​គូប្រជែង​ចង់​ឆក់យក​ប្រុស​ខ្លួន ៖ អំឡុង​ពេលនេះ​ជា​ពេលវេលា​មួយ​ជំរុញ​ឲ្យ​ស្ត្រី​ត្រូវការ​សិច​បំផុត​វា​កើតឡើង​នៅពេល​មាន​ស្រី​ផ្សេង​ចង់​មក​ឆក់យក​បុរស​ជា​គូស្នេហ៍​ពេ​លនោះ​ហើយ​ដែល​អារម្មណ៍​ប្រចណ្ឌ​របស់​អ្នក​ចង់​ពិសោធ​មើលថា​តើ​អ្នក​នៅមាន​មន្ត​ស្នេហ៍​ក្នុង​ក្រសែភ្នែក​បុរស​ជា​គូស្នេហ៍​ដែរឬទេ ? ហើយ​ពេល​នៅលើ​គ្រែ​ស្ត្រី​ច្រើនតែ​ព្យាយាម​ប្រ​ណិ​ប័​តន៍​ផ្គាប់ផ្គន់​ផ្តល់​សេចក្តីសុខ​ឲ្យ​គូស្នេហ៍​ច្រើនជាង​ឲ្យ​គេ​បំពេញ​ឲ្យ​ខ្លួន​ដោយសារតែ​ចង់​ចងចិត្ត​គេ​។​

 

៤-​រូប​បែប​សិច​មានការ​ប្រែប្រួល ៖ ប្រសិនបើ​បុរស​ជា​គូស្នេហ៍​ដែល​ធ្លាប់តែ​ឡើង​គ្រែ​ដោយ​ប្រើ​ក្បាច់គុន​ដដែលៗ​បែរ​ជាមាន​យុទ្ធសាស្ត្រ​ក្បាច់​ប្លែក​ថ្មី​ពេលនោះ​អ្នក​នឹងមាន​អារម្មណ៍​ពុះ​ក​ញ្ជ្រោ​ល​ខ្លាំង​ហើយ​ជាប់ចិត្ត​ចង់​សិច​ញឹកញាប់​ដោយ​ស្វ័យប្រវត្តិ​។​

 

៥-​ក្នុងពេល​ត្រេកអរ ៖ សេចក្តីសុខ​ភាពជោគជ័យ​នឹងធ្វើ​ឲ្យ​សារធាតុ​នៃ​សេចក្តីសុខ​ស្រួល​និង​អារម្មណ៍​ផ្លូវភេទ​របស់​មនុស្ស​យើង​ឡើង​ពុះកញ្ជ្រោល​ភ្លាមៗ​ទើប​មិនមែនជា​រឿង​ចម្លែក​ទេ​ដែ​ល​​ស្ត្រី​បាន​ឡើង​ប្រាក់ខែ​បាន​ឡើង​តួនាទី​ឬ​ទើបតែ​ឈ្នះ​ការប្រកួត​អ្វីមួយ​ចង់​មាន​សិច​ជាង​ធម្មតា​នោះ​។​

 

៦-​នៅពេល​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍ ៖ ការតានតឹង​ក្នុង​អារម្មណ៍​វា​ស្តែងចេញ​នូវ​លទ្ធផល​ពីរ​យ៉ាង​គឺ​ប្រសិនបើ​ភាព​តានតឹង​នោះ​ជា​ភាព​តានតឹង​ក្នុង​អារម្មណ៍​ដែល​ធ្វើ​ឲ្យ​រាងកាយ​ល្ហិ​តល្ហៃ​ឬ​ពិបាកចិត្ត​ពេលនោះ​អារម្មណ៍​ផ្លូវភេទ​របស់​មនុស្ស​យើង​នឹង​ថយចុះ​ ។ ​ប៉ុន្តែ​ភាព​តានតឹង​ក្នុង​អារម្មណ៍​មួយ​ប្រភេទ​ទៀត​ដូចជា​ហត់នឿយ​ពី​ការងារ​បើ​បាន​សិច​កាត់សាញ​មួយ​នោះ​ភាព​តានតឹង​នឹងត្រូវ​បាន​រសាយ​ដូច្នេះហើយ​បានជា​ស្ត្រី​ដែល​ស្មុគស្មាញ​ក្នុង​ការងារ​ច្រើន​ច្រើនតែ​ប្រើ​វិធី​នេះ​ដើម្បី​បន្ធូរ​អារម្មណ៍​ផ្លូវចិត្ត​។​

 

៧-​ពេល​ត្រូវ​បែក​ពីគ្នា​យូរហើយ​ទើប​ជួបគ្នា ៖ ក្តី​អាល័យ​ក្តី​នឹករឭក​ជា​ឱសថ​ដាស់​អារម្មណ៍​ឲ្យ​ពុះកញ្ជ្រោល​ខ្លាំង​ជាង​ថ្នាំសម្រើប​ទៅទៀត​ពីព្រោះ​មនុស្ស​ជាស​ត្វ​សង្គម​ត្រូវ​ការរស់នៅ​ជា​មួ​យ​​គូជីវិត​តែ​កាលណា​ដែល​ត្រូវ​ឃ្លាតឆ្ងាយ​ ពី​គូស្នេហ៍​ហើយ​បាន​ត្រឡប់មក​ជួបគ្នា​វិញ​ពេលនោះ​ស្ត្រី​ នឹង​ត្រូវការ​រង្វង់​ដៃ​ប្រកបដោយ​ភាពកក់ក្តៅ​ដើម្បី​បំពេញ​នូវ​ភាព​កណ្តោចកណ្តែង​ឯកោ​ដែល​ការ​នេះហើយ​ជា​ឈ្នាន់​មួយ​នាំទៅរក​សិច​ដ៏​ពុះកញ្ជ្រោល​មួយ​នៅ​ទីបំផុត​។​

 

៨-​បរិយាកាស​បណ្តាល​ចិត្ត ៖ តើ​អ្នក​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​ពេល​តួឯក​ប្រុស​តួឯក​ស្រី​ជាប់​ភ្លៀង​ជាមួយគ្នា​ក្នុង​ខ្ទម​ឈុត​ឆាក​ស្នេហា​ក្តៅ​សាច់​មួយ​ច្រើនតែ​កើតឡើង​កត្តា​នេះ​ក៏​ដោ​យ​សា​រ​តែ​​ស្ត្រី​ចុះចាញ់​បរិយាកាស​រ៉ូ​ម៉ែន​ទិ​ក​បែបនេះ​ ។ ​ដូច្នេះ​ប្រសិនបើ​បុរស​ជា​គូស្នេហ៍​ចេះ​រៀបចំ​ឆាក​បង្កើត​បរិយាកាស​ប្រកបដោយ​ភាព​រ៉ូ​ម៉ែន​ទិ​ក​ចាំ​ទទួល​នាង​នោះ​ច្បាស់​ណាស់​ថា​សិច​មួយ​ប្រកបដោយ​ភាព​ពុះកញ្ជ្រោល​រោលរាល​និង​សេចក្តីសុខ​ស្រួល​ខ្លាំង​នឹង​កើតឡើង​ជាក់​ជាពុំខាន​។​

 

៩-​ត្រូវបាន​រំញោច​ដោយ​ប្រុស​ស្អាត ៖ បុរស​នឹង​កើតមាន​អារម្មណ៍​ផ្លូវភេទ​បាន​គ្រប់ពេលវេលា​នៅពេល​បានឃើញ​រូបភាព​ស្រើបស្រាល​ណាមួយ​។​ផ្ទុយទៅវិញ​ស្ត្រី​នឹង​កើតមាន​អារម្មណ៍​ផ្លូវភេទ​ប្រសិនបើ​ជួប​របស់​ដែល​អាច​ផ្សារភ្ជាប់​ក្តី​ស្រមើស្រមៃ​ឲ្យ​នាង​បាន​ដូចជា​បាន​ជួប​បុរស​មុខមាត់​ស្អា​តរាង​សង្ហា​ដែល​នាង​ស្រមៃ​ចង់បាន​ធ្វើជា​សង្សារ​ប៉ុន្តែ​គ្មាន​ឱកាស​នែបនិត្យ​ជាមួយ​ក្នុង​ជីវិត​ពិតជា​ដើម​។​

 

១០-​ពេល​កំពុង​មានគំនិត​ច្នៃប្រឌិត ៖ ចម្លែក​ប៉ុន្តែ​ជាការ​ពិត​ដែល​ស្ត្រី​នឹង​ងាយ​កើតមាន​ចំណង់​ផ្លូវភេទ​ពេល​គិត​អ្វី​ល្អៗ​ពីព្រោះ​សិច​របស់​ស្ត្រី​ច្រើនតែ​ផ្សារភ្ជាប់​ជាមួយ​អារម្មណ៍​ល្វត​ល្វៃ​ទ​ន់​ភ្លន់​ហើយ​ពេលដែល​កំពុងតែ​មានគំនិត​ច្នៃប្រឌិត​ ក៏​ជា​ពេលដែល​អារម្មណ៍​ដ៏​ល្វត​ល្វៃ​ទន់ភ្លន់​របស់​ពួកនាង​នឹង​ពុះកញ្ជ្រោល​ជាហេតុ​ធ្វើ​ឲ្យ​តម្រូវការ​ផ្លូវភេទ​ឡើង​រថយន្ត​ផ្តាច់​ព្រលឹង​មក​ចត​នៅមុខ​ផ្ទះ​នាង​ដែរ​៕

 women-upset-after-sex

 

Leave a Reply

(*) Required, Your email will not be published