ខេត្តមណ្ឌលគិរី​ប្រារព្ធ​ទិវា​ជនជាតិដើម​ភាគតិច​អន្តរជាតិ​

, , Leave a comment

​មណ្ឌលគិរី​ ៖ ជនជាតិ​ព្នង​ក្នុង​ខេត្តមណ្ឌលគិរី​រាប់រយ​នាក់​បាន​ចូលរួម​មេ​ទ្ទិញ ក្នុង​ទិវា​ជនជាតិដើម​ភាគតិច​អន្តរជាតិ ក្នុង​កម្ម វិធី​មេ​ទ្ទិញ​នេះ​មានការ​អញ្ជើញ​ចូល​រូ​ម​ជា​អធិបតី​ពី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ដែលជា​ជនជាតិដើម​ព្នង គឺ​ឯកឧត្តម​ញ៉ា​រ៉ាង ចាន់ ឯកឧត្តម យឹម លុ​ច្ស អភិបាលរង​ខេត្ត  និង តំណាងរាស្ត្រ​ខេត្តមណ្ឌលគិរី  ឯកឧត្តម  ចាន់ យឿន  ព្រមទាំង​ភ្ញៀវ​អន្តរជាតិ    អង្គការ​សង្គម​ស៊ីវិល​នានា​ជាច្រើន​ផងដែរ ។ ពិធី​មេ​ទ្ទិញ​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៩ សីហា ២០១៤ នៅ​ព្រលាន​យន្ត ហោះ​ខេត្ត និង​បន្តធ្វើ​នៅលើ​កំពូលភ្នំ​ដោះ​ក្រមុំ ។​

 

​ការ​ប្រារព្ធ​ពិធី​នេះ​ឡើង​គឺ​ដើម្បី​ពង្រឹង​សិទ្ធ វប្ប​ធ​ម៏ ប្រពៃណី របស់​ជនជាតិដើម​ភាគតិច​អោយមាន​ការទទួលស្គាល់ ពី​ប្រជាជាតិ​ទាំងអស់​លើ​សកលលោក​។ បងប្អូន​ជនជាតិ​ព្នង​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ជនជាតិដើម​ភាគតិច ពួកគេ​កំពុងទ​ទួ ល​រង​នូវ​ការបាត់បង់ វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់ ហើយ​ក្នុងនោះ​ការរស់នៅ​ដែល​រំពឹង​លើ​ធនធានធម្មជាតិ ក៏ត្រូវ​បាន គំរាមកំហែង​ពី​មជ្ឈដ្ឋាន​ជុំវិញ​ផងដែរ ។ ក្នុងនោះ​មាន​ដីព្រៃ សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ ការចុះបញ្ជី​ដីឯកជន ការហូរ ចូល​នៃ​អ្នក​ខាងក្រៅ និង​ពាណិជ្ជកម្ម​ធំៗ ជាដើម។​

 

​លោក ​ញ៉ា រ៉ាង​ចាន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​លោក​ទទួលបាន​សំនូមពរ​ពី​ប្រជា​សហ​គ​ម៏​ជន ជាតិ​ព្នង ដើម្បី​រៀបចំ​ធ្វើ​ពិធីសែនព្រេន​អ្នកតា​ភ្នំ​ដោះ​ក្រមុំ នឹង​ប្រារ​ព្ឋ​ពិធី​មិ​ទ្ទិញ​ទិវា​អន្តរជាតិ​នៃ​ជនជាតិភាគតិច​ពិភពលោក​។ លោក​បាន​បន្តថា  ក្រោយពី​បានទទួល​នូវ​សំនូមពរ​ពី​បងប្អូន​ជនជាតិ​ព្នង​រួចហើយ   លោក​ក៏បាន​ស្នើរ​អញ្ជើញ​ឯកឧត្តម តំណាងរាស្ត្រ​មណ្ឌលគិរី​មណ្ឌលគិរី ហើយ​ឯកឧត្តម​តំណាងរាស្ត្រ​បាន​យល់ស្រប ព្រោះនេះ​ជា​បែបបទ​ប្រពៃណី​ដ៏​ល្អ មិន ត្រឹមតែ​ប៉ុណ្ណោះ​លោក​បាន​បញ្ជាក់ថា សម្រាប់​ខ្លួន​លោក​ផ្ទាល់​នឹង​ឯកឧត្តម​តំណាងរាស្ត្រ​លោក ចាន់ យឿន ក៏​ជា​ជនជាតិ ព្នង​ផងដែរ ។ លោក​បាន​បន្តទៀតថា ចឹ​ង​!​ហើយ ការជួប​ជុំគ្នា​នេះ​គឺ​ដើម្បី​ពង្រឹង​សិទ្ឋិ របស់​បងប្អូន​ជនជាតិ​ព្នង​ភាគតិច ឲ្យ​ដូច​ប្រជាពលរដ្ឋ​ដទៃទៀត​ដែល​រស់នៅ​ក្នុងសង្គម​។​ជាការ​បញ្ជៀ​ស​នូវ​ការ​រើស​អើ​ម​គ្នា ឲ្យ​ចេះ​សាមគ្គី​គ្នា ដើម្បី​អភិវឌ្ឍ​ន៏​សង្គម​គ្រួសារ​ផង អភិវឌ្ឍ​ន៏​សង្គមជាតិ​ផង ឲ្យ​យល់ដឹង​នូវ​អ្វី​ដែលថា សុខសន្តិភាព​។​ហើយ​ការ​សែនព្រេន​នេះ​គឺ​ដើម្បី​សុំ​សេចក្តីសុខ សេចក្តី​រីកចម្រើន​ទាំង​ក្នុង​គ្រួសារ នឹង​សង្គមជាតិ​ទាំងមូល ។​

 

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ផ្តោត​សំខាន់​ថា ស្មារតី​សាមគ្គី​ជួបជុំគ្នា​នាឱកាស​នេះ សបញ្ជាក់​ឲ្យ​ឃើញថា ទាំង​មន្ត្រីរាជការ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នឹង​ប្រជាពលរដ្ឋ​បានរួម​សហការ គ្នា​យ៉ាង​ល្អប្រសើរ ចំនាយ​ទាំង​ពេលវេលា​ប្រាក់​កាក់ នឹង​កម្លាំងកាយ​ចិត្ត បង្កើត​ឲ្យ​មាន​សកម្មភាព​បង្ហាញ​ពី​វ​ប្បធ​ម៏ ប្រពៃណី ទំនៀម​ទំនាប់​តាំងពី​ដូនតា​តរៀងមក​។​ដើម្បី​ឲ្យ​ប​ជ្ឈ​ដ្ឋា​ន​ជាតិ​នឹង​អន្តរជាតិ ឃើញថា​ជនជាតិភាគតិច​ក៏មាន​ប្រពៃណី​វប្ប​ធ​ម៏​ផ្ទាល់​របស់ខ្លួន​ផងដែរ ។​

 

​ក្រោយ​បញ្ចប់​កម្មវិធី​មេ​ទ្ទិញ​នេះ គណៈអធិបតី​រួម និង​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​បាន​បន្តធ្វើ​ដំណើ​រ​ឡើង លើ​កំពូលភ្នំ​ដោះ​ក្រមុំ ដែល​គេ​ជឿថា​មាន​បារមី​ស័​ក្ត​សិទ្ធ ដើម្បី​ធ្វើការ​សែនព្រេន​សូម​សេចក្តីសុខ​តាម​ទំនៀម​ទំលាប់​ផងដែរ ៕

10-8-2014 (13) 10-8-2014 10-8-2014 (1) 10-8-2014 (2) 10-8-2014 (3) 10-8-2014 (4) 10-8-2014 (5) 10-8-2014 (6) 10-8-2014 (7) 10-8-2014 (8) 10-8-2014 (9) 10-8-2014 (10) 10-8-2014 (11) 10-8-2014 (12)

 

Leave a Reply

(*) Required, Your email will not be published