ប្រទះ​ឃើញ​ស្រ្តី​ម្នាក់ ដេក​ស្លាប់​ដោយ​​កាំបិត​ចាក់​លិច​បំពង់ក​ សមត្ថកិច្ចសន្និដ្ឋាន​ជា​រឿង​ឃាតកម្ម

, , Leave a comment

​ខេត្ត​ព្រះសីហនុ : ស្ត្រី​ម្នាក់​ត្រូវបាន​ជីតា​ប្រទះឃើញ​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារ​ការធ្វើអត្តឃាត​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៦ សីហា នៅ​ចំណុច​ភូមិ​កម្មករ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ តែ​ត្រូវបាន​សង្ស័យថា ការស្លាប់​នេះ​ជា​ករណី​ឃាតកម្ម ។ បើតាម​លោក​វរសេនីយ៍ត្រី រស់ កី អធិការ​ស្រុក​ស្ទឹងហាវ​បញ្ជាក់ថា ស្ត្រី​ដែល​ស្លាប់់​នេះ​ឈ្មោះ វង្ស វណ្ណ​រតនា អាយុ​៣២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានមុខរ​បរជា​អ្នកលក់​សម្លៀកបំពាក់ បានសម្លាប់​ខ្លួន​ដោយ​យក​កាំបិត​ចិតបន្លែ​មកចាក់​ត្រង់​បំពង់ក​ចំនួន​២ កាំបិត​លិច​កប់​ក្នុង​បំពង់ក​ស្ទើរ​មើល​កាំបិត​មិនឃើញ នៅសល់តែ​ដង​មួយ​ថ្នាំងដៃ​បុ​៉​ណ្ណោះ ។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ វង្ស វណ្ណ​រតនា អាយុ​៣២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានមុខ​របរ លក់​សម្លៀកបំពាក់ បានធ្វើ​អត្តឃាត​ដោយ​យក​កាំបិត​ចិតបន្លែ​ចាក់​ត្រង់​បំពង់ក​ចំនួន​២​កាំបិត លិច​កប់ ស្លាប់​ក្នង​ថ្លុកឈាម​។​

 

​ប្រភពពី​លោកតា អ៊ុក ស៊ន ត្រូវជា​ជីតា​របស់​សាកសព​ខាងលើ បាន​និយាយថា នៅ​ថ្ងៃកើតហេតុ ខណៈពេល​រូបគាត់​ត្រឡប់​មកពីផ្សារ ស្រាប់តែ​ឃើញ​ចៅ​របស់គាត់​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម​រួចទៅហើយ ដោយមាន​កាំបិត​នៅជាប់​នឹង​ក រួមជាមួយ​សម្ភារ និង​មាសប្រាក់​នៅក្នុង​ថង់​ចំនួន​២​ដែល​នៅក្បែរ​ខ្លួន​។​

 

​ដោយឡែក យោងតាម​ការអះអាង​ពី​ប្អូនស្រី​របស់​ជនរងគ្រោះ បាន​រៀបរាប់ថា កាល​ប្រមាណ​១​ខែ​មុន បងស្រី​នាង​បាន​ជិះ​ម៉ូតូ​ដួល ហើយ​បាក់​ស្មារ​ខាងស្តាំ និង​បាន​ដេក​សម្រាក​នៅផ្ទះ​មិនបាន​ទៅ​លក់​សម្លៀកបំពាក់​ទេ​។​រហូត​មុន ថ្ងៃកើតហេតុ​១​ថ្ងៃ​រូបនាង​បាន​ស្តីបន្ទោស​ឲ្យ​បងស្រី​នាង​ថា ដោយសារតែ​ការដើរ​លេង​ទើប​ដួល​ម៉ូតូ​បែបនេះ ក៏​ស្រាប់តែ​បងស្រី​នាង​តប​មាត់​វិញ​ថា “​បើ​រូបគាត់​យ៉ាងម៉េចៗ​ទៅ ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន​គាត់​ប្រគល់​មក​ឲ្យ​ខ្ញុំ រួច​យក​គាត់​ទៅ​កប់​នៅ​ស្រុកកំណើត​ជាមួយ​សព​ម្តាយ​ផង​។​

 

​បើទោះជា​បែបនេះ​ក្តី តាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​ពី​សមត្ថកិច្ច បាន​បង្ហាញថា ករណីនេះ​គឺជា​រឿង​ឃាតកម្ម ព្រោះ​កាំបិត​ដែល​ចាក់​នោះបាន​លិច​កប់​ទៅក្នុង​សាច់​យ៉ាងជ្រៅ​ស្ទើ មើលមិនឃើញ តើ​ស្ត្រី​រងគ្រោះ​ដែល​កំពុង​បាក់ឆ្អឹង​ដងកាំបិត មាន​កម្លាំង​ឯណា​ចាក់​បាន​ជ្រៅ​ដូចនេះ​។ សមត្ថកិច្ច​ថា និង​ធ្វើការ​ស្រាវជ្រាវ​វែកមុខ​ឃាតករ​ឲ្យ​ទាល់តែ​បាន រួច​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 09-8-2014 (1)

09-8-2014

 

Leave a Reply

(*) Required, Your email will not be published