បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន ជាមួយនឹង​ថ្នាំញៀន​២០១​គ្រាប់​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : បុរស​ម្នាក់​ត្រូវបាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក​អនុសេនីយ៍ឯក ជា ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដែល​ទើប​តែងតាំង​មុខតំណែង​ថ្មី​បានចេញ​ប្រតិបត្តិ​ការបង្ក្រាប ខណៈដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន​កាលពី​រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៤ នៅ ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​ប្រភពពី​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សែន ស៊ី​ណាត ហៅ​ស្វិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ប្រកបមុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​សង្កាត់​ខាងលើ​។ ក្រោយ​ឃាត់ខ្លួន​កម្លាំង​បង្ក្រាបបាន​រកឃើញ និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន WY ២០១ គ្រាប់ និង​ថ្នាំ ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​១​កូន​ថង់​តូច​។​

 

​ក្រោយពេល​សាកសួរ​ចម្លើយ ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

09-8-2014 (1) 09-8-2014

 

Leave a Reply

(*) Required, Your email will not be published