លោក លុយ ឡុំ ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តកំពង់ស្ពឺ នៅ​ប្រមូល​ប្រយោជន៍​ពី​ការ​បំប៉ោង​តួលេខ​ចំណាយ​

, , Leave a comment

​ខេត្តកំពង់ស្ពឺ : មាន​សេចក្តីរាយការណ៍​មក​ថា លោក លុយ ឡុំ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តកំពង់ស្ពឺ បាន​ប្រើប្រាស់​ទម្រង់​ធ្វើការ​បែប​បក្ខពួកនិយម​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដ៏​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ថវិកា​ដោយ​ឥតប្រយោជន៍​ធ្លាក់​ទៅលើ​ដៃ​ប្រធាន​មន្ទីរ​មួយ​នេះ និង​បក្ខពួក​ក្នុង​មួយឆ្នាំៗ​ខ្ទង់រយ​លាន​រៀល​។ បើតាម​ប្រភពពី​មន្ត្រី​បាន​ឲ្យ​ដឹងថា អំពើពុករលួយ​ដែល​លោក លុយ ឡុំ និង​បក្ខពួក​បាន​ប្រព្រឹត្ត​កន្លងមក​ភាគច្រើន គឺ​ការ​កិបកេង​ថវិកា​តាម​ជំពូក​នីមួយៗ​ជា​ថ្នូរ​មកវិញ​ការធ្វើ​ឯកសារ​បំប៉ោង​តួលេខ​ចំណាយ​ដើម្បី​បន្លំ​ភ្នែក​មន្ត្រី​អធិការកិច្ច​និង​មន្ត្រី​សវនកម្ម​។​

 

​គួរ​រម្លឹក​ដែរ​ថា នៅ​ឆ្នាំ​២១០៣ មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ស្ពឺ​បាន​ចំណាយ​ប្រាក់​សម្រាប់​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​អស់​ចំនួន ៦២៩,៧១៧,៧០០​រៀល និង​ប្រាក់​សម្រាប់​ឧបត្ថម្ភ​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម និង​នីតិសម្បទា​មាន​ចំនួន​២៤៩,៧៧៥,៣០០​រៀល ប៉ុន្តែ​ប្រាក់​ចំណាយ​ខាងលើ​វា​គ្រាន់តែ​ជា​តួលេខ​នៃ​ទឹកប្រាក់​ដែល​មន្ទីរ​មួយ​នេះ​បាន​ដក​សាច់ប្រាក់​រដ្ឋ​យកមក​ចាយ​ប៉ុណ្ណោះ​។ សម្រាប់​ការចំណាយ​ជាក់ស្តែង​លើ​កម្មវិធី​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​គឺ​ត្រូវបាន​គេ​កិបកេង​មិនតិច​ជា​៣០០,០០០,០០០​រៀល​នោះទេ​។ បើ​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ​លើ​ការចំណាយ​ប្រាក់​ដ៏​សន្ធឹកសន្ធាប់​នេះ​ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ត្រួតពិនិត្យ​ឲ្យ​ដល់​មូលដ្ឋាន​នៅ​បញ្ជី​ឈ្មោះ​ ប្រជាពលរដ្ឋ​ដែល​បានទទួល​អំណោយ​ជា​ថវិកា​និង​សម្ភារៈ​ពី​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ស្ពឺ​ប្រាកដជា ដឹង​ការពិត​និង​ភ្ញាក់ខ្លួន​ជាមិនខាន​។ នេះ​មិនទាន​និយាយ​អំពី​ការចំណាយ​បែប​មិន​ប្រក្រតី​នៅលើ​ផ្នែក​ផ្សេងៗ​ជាច្រើន​ទៀត​៕

DSC019341-600x337

ចំនួន​ថវិកា​ដែល មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តកំពង់ស្ពឺ​ចំណាយ​អស់​ចំនួន​១៦,១៥៧,៧៥១,៥១០​រៀល​ដោយនៅ​ក្នុងនោះ​ចំណាយ​លើ​ជំពូក​៦០ អស់​ថវិកា​១៧៧,២៤៩,៦១០​រៀល ជំពូក​៦១​អស់​ចំនួន​១០៨,៦១០,០០០​រៀល ចំណាយ​លើ​ជំពូក​៦២​អស់​ចំនួន​២៩,៩៨០,០៨០​រៀល ជំពូក​៦៤​អស់​ចំនួន​១៤,៨៥២,៩២៩,៨២០​រៀល ជំពូក​៦៥​អស់​ថវិកា​៩៨៨,៩៨២,០០០​រៀល​

 

Leave a Reply

(*) Required, Your email will not be published