អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​សំអាងការ បញ្ញា​គ្រី នៅ​ម្តុំ​ផ្សារ​អគ្គ​ថ្មី ក្រុង​ប៉ោយប៉ែត​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : ​នៅវេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៤ នេះ​អគ្គីភ័យ​កំពុង​ឆាបឆេះ​ហាង​សំអាងការ និង​កែ​សម្ផស្ស​យីហោ បញ្ញា​គ្រី ក្បែរ​ផ្សារ​អ​គ្គៈ​ថ្មី ស្ថិតក្នុង​ភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត​។ គេ​មិនទាន់​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកដល់​កន្លែង​កើតហេតុ​នៅឡើយ​ទេ គឺ​មានតែ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នាំគ្នា​ជួយ​អន្តរាគមន៍​យក​ទុយោ​ទឹក​ជួយ​បាញ់​ពន្លត់ ភ្លើង​ដែល​កំពុង​ឆាបឆេះ និង​ខ្លះទៀត​ជួយ​ជញ្ជូន​អីវ៉ាន់​ចេញពី​ហាង​។ មូលហេតុ​នៃ​ការឆាបឆេះ​នេះ​មិនទាន់​ត្រូវ​បានដឹង​នៅឡើយ​ទេ​៕

06-8-2014 06-8-2014 (1) 06-8-2014 (2) 06-8-2014 (3) 06-8-2014 (4) 06-8-2014 (5) 06-8-2014 (6)

 

Leave a Reply

(*) Required, Your email will not be published