ដងខ្លួន​នារី ជា​ចំណុច​ចាប់អារម្មណ៍ និង​មាន​អានុភាព​ទាញ​ស្រូប​យ៉ាង​មហិមា​

, , Leave a comment

សារជាតិ​បុរស​ជៀស​មិន​រួច​ឡើយ​កាលណា​ឃើញ​មនុស្ស​ស្រី តែងតែ​លួច​សម្លឹង​មិន​ដាក់​ពី​ក្បាល​ដល់​ចុងជើង ប៉ុន្តែ​សម្លឹង​នោះ​មាន​អត្ថន័យ​ខុសៗ​គ្នា​។ តើ​មិត្ត​អ្នកអាន​ចង់ដឹង​ទេ​ថា បុរសៗ​ចូលចិត្ត​សម្លឹង​ត្រង់ណា​មុនគេ និង​ហេតុអ្វី​ទើប​សម្លឹង​ត្រង់នោះ​។ ជុំវិញ​បញ្ហា​នេះ​មានការ​លើកឡើង​ខុសៗ​គ្នា​ទៅតាម​មនោរ​ម្មណ៍ និង​សញ្ជាតិញាណ​របស់​មនុស្ស​ប្រុស តែ​អ្វីដែល​គេ​ផ្តោត​សំខាន់​នោះ គឺជា​ការកម្សាន្ត​នូវ​ចំណី​ចក្ខុ​តែប៉ុណ្ណោះ​។​

 

​យុវជន​ម្នាក់​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​បានបង្ហាញ​ពី​គំនិត​ផ្ទាល់ខ្លួន​ថា អ្វីដែល​ខ្លួន​បាន​ចាប់អារម្មណ៍​មុនគេ​នោះ គឺ​ត្រង់​មុខ  ដោយ​មុខមាត់​ជា​រឿង​មួយ​ដ៏​សំខាន់​សម្រាប់​នារី ព្រោះថា មុខ​ស្អាត​ទើប​មាន​អ្នក​ស្រឡាញ់​។​តើ​ថា​គេ​ស្អាត​អត់ ហើយ​មានមុខមាត់​ម៉េច​ដែរ​?"​។ មិន​ខុសគ្នា​ដែរ​អ្នក​ដែល​អង្គុយ​នៅក្បែរ​យុវជន​នោះ​ក៏មាន​គំនិត​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ ដោយ​គេ​និយាយ​ពី​ចំណាប់អារម្មណ៍​របស់គេ​ថា ត្រង់​ដើមទ្រូង​ទើប​ជា​ចំណុច​ដែល​ខ្លួន​សម្លឹង​មើលមុខ​គេ ព្រោះ​ត្រង់នេះ​ជា​ចំណុច​មួយ​ដែលមាន​ការទាក់ទាញ​យ៉ាងខ្លាំង​របស់​នារី ហើយ​នារី​ខ្លះ​ចូលចិត្ត​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ណាស់​ត្រង់នេះ​។​

 

​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​យុវជន​ទាំងពីរ យុវជន​ម្នាក់ទៀត​ដែលជា​និស្សិត​ឆ្នាំ​ទី​៤ ជំនាញ​វិស្វករ នៃ​វិទ្យាស្ថាន​ជាតិ បណ្ដុះបណ្ដាល​បច្ចេកទេស បាន​រៀបរាប់​ដូចនេះ​ថា ជម្រើស​ដំបូង​សម្រាប់​ខ្លួន​ក្នុងការ​សម្លឹងមើល​ទៅនា​រី​មុនគេ​នោះ គឺ​ត្រង់​រាងរៅ និង​ការតុបតែង​ខ្លួនប្រាណ​។ មនុស្ស​ស្អាត​ឬ​មិន​ស្អាត​គឺ​អាស្រ័យ​លើ​ការចេះ​តុបតែង​ខ្លួន ពេលខ្លះ​ប្រុសៗ​អាច​ចាប់អារម្មណ៍​លើ​រូបរាង​មុនគេ ព្រោះ​មុខមាត់​មិនអាច​សម្លឹង​ពី​ចម្ងាយ​បានទេ តែបើ​រូបរាង​និង​ការ​ស្លៀកពាក់​វិញ មានការ​ទាក់ទាញ​និង​លេចធ្លោ​បាន​ឆ្ងាយ​ណាស់​។ និស្សិត​រូបនេះ​បាន​ប្រាប់​ដូចនេះ​ថា​៖ "​ខ្ញុំ​មិនសូវ​បាន​មើលមុខ​គេ​មុន​នោះទេ ភាគច្រើន​គឺ​មើលរូប​រាង​និង​សំលៀកបំពាក់​ជាមុនសិន​"៕

 06-8-2014 (3) 06-8-2014 (4) 06-8-2014 06-8-2014 (1)

06-8-2014 (2)

 

Leave a Reply

(*) Required, Your email will not be published