យុវតី​ខ្មែរ​ថត​បង្ហាញ​ដើមទ្រូង​ដ៏​គួរ​ឲ្យ​ខ្នាញ់ និង​កន្លែង​សំខាន់ៗ​គួរ​បេតី ក្នុង​គោលបំណង​អ្វី​ដែរ​?

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្រោយពេល​រលក​នៃ​សង្គ្រាម​នយោបាយ បាន​បោកបក់​ក្នុង​ប​ណា្ត​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ត្រូវ​បានបញ្ចប់​យ៉ាង​សន្សឹមៗ ក្រោយ​ខ្សែ​ភ្នែក​មហាជន​ក៏ពិតមែន​។ ប៉ុន្តែ​សង្គ្រាម​នៃ​ពាក្យសម្តី និង​រូបភាព​ស្រើបស្រាល​របស់​យុវវ័យ​មួយចំនួន​កំពុង​ដុត​រោល​យ៉ាង​ក្តៅគគុក​។ ថតរូប​ចែករំលែក​ដំណឹង​ពីគ្នា​ទៅវិញទៅមក​លើ​បណ្ដាញ​សង្គម​ជា​រឿង​ពេញនិយម​បំផុត​របស់​យុវវ័យ​។ អ្វីដែល​គេ​ចាប់អារម្មណ៍​នោះ គឺមាន​យុវតី​មួយចំនួន​បាន​បង្ហោះ​រូបថត​សិច​ស៊ី ជាពិសេស​បញ្ចេញ​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​នៅក្នុង​បណ្ដាញ​សង្គម​មួយ​នេះ​ទៀតផង​។ ជុំវិញ​ចម្ងល់​នេះ​មានមតិ​មួយចំនួន​លើកឡើងថា តើ​យុវតី​ថត​បញ្ចេញ​ដើមទ្រូង​បង្ហោះ​លើ​បណ្តាញ​សង្គម​ដើម្បី​អ្វី​?

 

​ចំពោះ​រូបភាព​ទាំងនេះ យុវជន​មួយចំនួន​បាន​បញ្ចេញយោបល់​ថា ការធ្វើ​បែបនេះ ដើម្បី​ចង់បាន​ការចាប់អារម្មណ៍​ពី​មិត្ត​ភ័ក្ដិ ។ ចំណែក​យុវជន​ខ្លះទៀត​បាន​និយាយថា មកពី​ពួកគាត់​ចង់​ចែករំលែក​ភាព​សិច​ស៊ី​របស់ខ្លួន​ដល់​អ្នក​ស្គាល់គ្នា​។ ជាក់ស្ដែង​យុវជន​ម្នាក់​ជា​សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​វត្តភ្នំ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ដែរ​ថា​៖ “​ចំពោះ​ការថតរូប​បែបនេះ នារី​គាត់​ចង់បាន​ការចាប់អារម្មណ៍​ច្រើន​ពី​អ្នកលេង​ហ្វេ​ស​បុក​ដូចគ្នា​ចង់​ឲ្យ​មានការ like គាំទ្រ​ច្រើន ម្យ៉ាងវិញទៀត​បុរសៗ​ចូលចិត្ត​មើលរូប​បែបនេះ ទើប​គេ​បង្ហោះ​”​។​

 

​ចំណែក​និស្សិត​ឆ្នាំ​ទី​១ ជំនាញ​អក្សរសាស្ត្រ អង់គ្លេស នៅ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​ឲ្យ​ដឹងថា​៖ “​ជាធម្មតា​មនុស្ស​ស្រី​តែងតែ​ចង់​ឲ្យ​មនុស្ស​ឃើញ​ច្រើន សរសើរ​ច្រើន និង​ចាប់អារម្មណ៍​ច្រើន ប៉ុន្តែ​ខ្ញុំ​ជឿថា មនុស្ស​មានចិត្ត​ផ្សេងៗ គ្នា អាចមាន​អ្នកខ្លះ​ប្រើប្រាស់​ក្នុងទិសដៅ​ផ្សេងៗ​ក៏​អាច​ថា​បានដែរ​”​។​

 

​ជាមួយគ្នានេះដែរ​មាន​យុវជន​ម្នាក់ទៀត​ជា​និស្សិត​ឆ្នាំ​ទី​១ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​ឲ្យ​ដឹងថា​៖ “​ប្រហែលជា​នារីៗ​ខ្លះ​គាត់​មិនបាន​ចាប់អារម្មណ៍​នឹង​សំលៀកបំពាក់ បញ្ចេញ​សាច់​ខ្លាំង ដូច្នេះហើយ ទើប​ធ្វើ​ឲ្យ​ឃើញច្បាស់​មក​ក្រៅ ប៉ុន្តែ​ក៏មាន​អ្នក​ចង់​បញ្ចេញ​ដើម្បី​ឲ្យ​គេ​ក្រឺត​ដែរ​”​។​

 

​ដោយឡែក ប្អូនស្រី ស្រី​ពៅ និស្សិត​ជំនាញ​សង្គមវិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានបង្ហាញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា​៖ “​ការ​បង្ហោះ​រូបភាព​ទាំងនេះ​នៅក្នុង​Facebook ជា​រឿង​មិនល្អ​ទាល់តែសោះ​ចំពោះ​នារី​ខ្មែរ​”​។ ប្អូនស្រី​បាន​បន្ថែមទៀតថា​ថា អ្នក​ទាំងនេះ​បាន​ភ្លេច​ប្រពៃណី​ដ៏​ល្អ​ផូរផង់​ទៅហើយ គេ​គិតថា ជា​រឿង​សាមញ្ញ​បង្ហោះ​លេង ដើម្បី​ឲ្យ​គេ​សរសើរ​ថា ស្អាត និង​សិច​ស៊ី តែ​ពួកគេ​មិនដឹងថា សកម្មភាព​បែបនេះ​កំពុង​ដុត​រោល​តម្លៃ​ស្រី​ខ្មែរ​នោះទេ​បង​! ខ្ញុំ​វិញ កុំថាឡើយ​ថត​បង្ហោះ សូម្បី​ពាក់​នៅផ្ទះ ក៏​មិន​ហ៊ាន​ផង​៕

06-8-2014 (1)

06-8-2014 (3) 06-8-2014  06-8-2014 (2)

 

Leave a Reply

(*) Required, Your email will not be published