ចេញពី​គុក​ខ្វះ​សោហ៊ុយ​ធ្វើដំណើរ​ទៅ​ស្រុក បែក​គំនិត​រកលុយ ចេញ​លួច ចូល​គុក​ជាថ្មី​

, , Leave a comment

ខេត្តកំពង់ឆ្នាំង​ : ក្រោយ​ចេញពី​គុក​បានតែ​៤​ថ្ងៃ​បុរស​ម្នាក់​ត្រូវបាន​មន្ត្រីនគរបាល​ក្រុង​កំពង់ឆ្នាំង​ធ្វើ​ការចាប់​ឃាត់ខ្លួន ជាថ្មីទៀត​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ផ្លោះ​របង​ផ្ទះ​គេ ប៉ង​ចូល​លួច​ទ្រព្យសម្បត្តិ កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ​២០១៤ នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង​។​

 

​ជនសង្ស័យ​ខាងលើ មានឈ្មោះ ផាន់ ណារិន អាយុ​២២​ឆ្នាំ មាន​ទីលំនៅ ខេត្តបាត់ដំបង តែ​បានមក​ស្នាក់នៅ​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ថា ជនសង្ស័យ​រូប​ទើប​ចេញពី​ព​ន្ឋ​នាគារ​កាលពី ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០១៤ ពីបទ​ប៉ង​លួច ដែល​បាន​ចាប់ខ្លួន​ដាក់​ព​ន្ឋ​នាគារ​កាលពី ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០១៤​។ ក្រោយពេល​ចេញពី​ព​ន្ឋ​នាគារ​បាន​៤​ថ្ងៃ នៅវេលា​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ ថ្ងៃកើតហេតុ ឈ្មោះ​នេះ​បាន​លប​ឡើង​របង​ផ្ទះ​ស្ត្រី ឈ្មោះ នៅ អៀង អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង តែ​ពេល​ផ្លោះ​របង​ចូល ម្ចាស់​ដឹង​ទាន់​បាន​រាយ​ការ​ណ៏ ទៅ​សមត្ថកិច្ច​នៅ​មូលដ្ឋាន ចុះទៅ​ចាប់ខ្លួន​ភ្លាមៗ​តែម្តង​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​លប​ឡើង​ផ្លោះ​របង​ប៉ង​ចូល​លួច​ទ្រព្យសម្បត្តិ ពិតមែន ព្រោះ​ដើម្បី​រកប្រាក់​ខ្លះ វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។ ទោះ​យ៉ាងនេះ​ក្តី ក៏​មន្ត្រីនគរបាល​បាន​ប្រាប់ថា ឈ្មោះ​នេះ​ពូកែ​លួច​ណាស់ ប៉ះ​អី​លួច​ហ្នឹង ហើយ​លួច​លើក​នេះ គេច​មិន​ផុតពី​ជាប់​ព​ន្ឋ​នាគារ​១០​ខែ​ដូច​មុន​ទៀតឡើយ ដែល​ពេលនេះ​នគរបាល​ក្រុង​កំពង់ឆ្នាំង​កំពុង​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

06-8-2014

 

Leave a Reply

(*) Required, Your email will not be published