ចាប់​ឃាត់ និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​រួម​កម្លាំង​គ្នា​រំលោភ​នារី​រងគ្រោះ​មុខ​សង្សា នៅ​សួន ស ខេង​

, , Leave a comment

​ខេត្តបាត់ដំបង : យុវជនឈាមរាវ​ចំនួន​២​នាក់​ត្រូវបាន​កំលាំង​នៃ​អធិការដ្ឋាន​ក្រុង​បាត់ដំបង​ធ្វើការ​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៤ ដោយយោង​តាម​ពាក្យបណ្តឹង​របស់​អាណាព្យាបាល​របស់​ក្មេងស្រី​បន្ទាប់ពី​ជន​ទាំងពីរ​នាក់​នេះ​រួមគ្នា​រំលោភ​រហូត​បានសម្រេច​កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៤ វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ត្រង់ចំណុច​ភូមិ​ចិន​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ពាក្យបណ្តឹង​បាន​អះអាងថា ពួកគេ​ទាំង​ពីរបាន​ចាប់រំលោភ​កូនស្រី​ដែល​ទើប​តែមាន​អាយុ ១៤ ឆ្នាំ​រហូត​បានសម្រេច​ទាំងពីរ​នាក់​នៅក្នុង​គុម្ពោត​ស្រែ​ក្បែរ​ផ្ទះ​ដែល បច្ចុប្បន្ន​ធ្វើអោយ​ក្មេងស្រី ស្ថិតនៅក្នុង​មន្ទីរពេទ្យ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អង្គការ​មួយ​ក្នុង​ខេត្តបាត់ដំបង​។​

 

​ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ ត្រឹង សូ​វៀត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ រុន សុភាព ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយ​ក្មេងស្រី​រងគ្រោះ​ដោយ ពួកគេ​បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា កាលពី​ល្ងាច​ថ្ងៃកើតហេតុ​ពួកគេ​បាន​ដើរ​មកលេង​នៅ​ចំណុច​សួន ស ខេង លុះ​នៅពេល​រំលង​អា​ធ្រា​ត្រ​ពេលដែល​ពួកគេ​ត្រឡប់​ទៅជិត​ដល់ផ្ទះ ក៏​ឃើញ​ប្រុស​ស្រី​១​គូ​កំពុង​អោបថើប​គ្នា​ក្រោម​ដើម​ព្រីង​ក្បែរ​ផ្ទះ នារី​រងគ្រោះ​ទើប​ពួកគេ​ស្រែកថា ធ្វើ​អីហ្នឹង​? ម្យ៉ាង​នៅពេលដែល​មើលមុខ​ទើប​ស្គាល់​ថា​នារី​រងគ្រោះ​មានឈ្មោះ ប្រាក់ ស៊ី​ណាត អាយុ​១៤​ឆ្នាំ ទើប​ពួកគេ​គំរាម​បន្តថា​ចាំមើល​អញ​ប្រាក់​ឪ​ម៉ែ​វា​ហើយ​។ គ្រាន់តែ ឮ​ពាក្យ​នេះ​ភ្លាម​ក្មេងប្រុស​ស្រី​ទាំងពីរ​នាក់​បាន​លុតជង្គង់​សំពះ​ពួកគេ ដោយ​អង្វរ​ថា កុំ​ប្រាក់​ឪ​ម៉ែ​អី បើ​ចង់​ធ្វើ​អ្វី​ក៏​ធ្វើទៅ​។ គ្រាន់តែ​ឮ​ពាក្យ​នេះ​ភ្លាម​ពួកគេ​បាន​ឆ្លើយថា ចង់​រួមរ័ក​ទាំងពីរ នាក់ ពេលនោះ​នាង​បាន​ងើប​ដើរទៅ​ចូលក្នុង​គុម្ពោត​ព្រៃ ហើយ​ស្រាតខោ​អោយ​ពួកគេ​រួមភេទ​ម្តង ម្នាក់​ទាល់តែ​បានសម្រេច​ទាំងពីរ​នាក់​។​

 

​គួរ​បញ្ជាក់ថា ពេល​ចូលទៅ​រួមភេទ​នោះ​គឺ​ម្នាក់​ចូល ឯ​ម្នាក់ទៀត​ឈរ​យាម​សង្សារ​របស់​នាង ខ្លាច​មាន​សកម្មភាព​អ្វីមួយ​កើតឡើង រួចហើយ​ពួកគេ​ក៏​ត្រឡប់ទៅផ្ទះ​ដើម្បី​សម្រាក​។ ពាក្យសំដី​សារភាព​នេះ​វា​ហាក់ដូចជា​ខុសគ្នា​បន្តិច​ពី​សម្ដី​របស់​ក្មេងស្រី​រងគ្រោះ​ដោយ​នាង​បាន​បំភ្លឺថា នៅ​យប់នោះ​ពេល​នាង​កំពុង​ដេក​ក៏​ស្រាប់តែ​ឈ្មោះ សីហា អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត ត្រូវជា​សង្សារ​ទើប​ស្រឡាញ់គ្នា​ប្រហែល​២​ខែ​មកហើយ​នោះបាន​ទូរស័ព្ទ​មក​ដោយ​សុំ​ឲ្យ​នាង​ចុះទៅ​ក្រោម​ដើម​ព្រី​ក្បែរ​ផ្ទះ ក្នុង​គោលបំណង​នឹក និង​សុំ​ជួប​។ ពេលនោះ​នាង​ក៏បាន​ចុះទៅ​ជួប​ចៃដន្យ​ក៏​ស្រាប់តែ​ឃើញ​យុវជន​២​នាក់​នេះ​ដើរមក​ដោយ​ស្រែក​សម្លុត​ថា នឹង​ប្រាប់​ឪពុកម្តាយ​របស់​នាង​តែ​នាង​ក៏​សុំ​អង្វរ​ពួកគេ​កុំ​ឲ្យ​ប្រាប់ ទើប​ពួកគេ​សម្លុត​វិញ​ថា បើ​មិន​ឲ្យ​ប្រាប់​បានតែ​ពួកគេ​សុំ​រួមរ័ក​ជាមួយ​ដោយ​គ្រាន់តែ​និយាយ​ផុតពី​មាត់​ភ្លាម ពួកគេ​បាន​ស្ទុះ​មក​ចាប់ដៃ​នាង​អូស​ចូល​គុម្ពោត​ព្រៃ ហើយ​ចាប់​ស្រាត​រំលោភ​តែម្តង​រហូត​បានសម្រេច​ទាំងពីរ​នាក់ ទើប​គេ​ត្រឡប់ទៅផ្ទះ​វិញ​។ ពេលនោះ​សង្សារ​របស់​នាង​បាន​រត់​មក​ឱប​នាង​ហើយក៏​ជូន​នាង​ឲ្យ​ត្រឡប់​ទៅ​សំរាក​នៅផ្ទះ​វិញ​។​

 

​បើទោះបីជា​ចម្លើយសារភាព​ផ្ទុយគ្នា​បែបនេះ​ក៏ដោយ ក៏​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​សម្រេច​ព្រោះ​ពួកគេ​ពិតជា​សាហាវ​មែន​បាន ចាប់រំលោភ​លើ​អនីតិជន​នៅ​ចំពោះមុខ​សង្សារ​របស់​នាង​តែម្តង​៕

06-82014

 

Leave a Reply

(*) Required, Your email will not be published