ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​នាង Sandra ក្លែង​ដើមទ្រូង​ឲ្យ​ធំ​ដែលជា​ចំណាប់អារម្មណ៍​នៃ​ចំណីភ្នែក​មហាជន​

, , Leave a comment

​ហុងកុង ៖​ ថ្មីៗ​នេះដែរ​តារា​សម្តែង Sandra របស់​ហុងកុង ដែល​យើង​ស្គាល់​យ៉ាងច្បាស់ ថា​ជា​តួ​ក្រមិចក្រមើម ក្នុង​ខ្សែភាពយន្ត​ផ្សេងៗ ជាពិសេស​ក្នុង​ខ្សែភាពយន្ត​របស់លោក​គ្រូ​ម៉ៅ​ចាប់​ខ្មោច​បានបង្ហាញ​រូបភាព​ជា​សាធារណៈ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ល្វែង​ខាងលើ​។ តារា​វ័យ ៤៨ ឆ្នាំ គឺ​មិន​ខ្វល់​ចំពោះ​ការ​ចែកចាយ​រូបភាព​អាក្រាត​ល្វែង​ខាងលើ​របស់​នាង​ឡើយ ។ នេះ​បើ​យោងតាម​គេហទំព័រ អេ​ស៊ា​ប៉ប​ញូ ដែល​បាន​ចុះផ្សាយ​កាលពីពេល​ក​ន្ល​ង​ទៅ​​ថ្មីៗ​នេះ ។

 

​នាង​បាន​និយាយថា នោះ​គឺជា​ល្វែង​ខាងលើ​ដែល​ច្នៃប្រឌិត​ដោយ​សិល្បៈករ​តុបតែង​ខ្លួន និង​មុខ​ឲ្យ​នាង​តែប៉ុណ្ណោះ ពោលគឺ​ល្វែង​ខាងលើ​ដែល​អ្នក​រាល់គ្នា​បានឃើញ​នោះ គឺ​របស់​សិប្បនិម្មិត​។​

 

​តែ​ទោះជា​យ៉ាងណា​តារា​សម្តែង​ក្រមិចក្រមើម​នេះ បាន​និយាយប្រាប់​ដល់​សារព័ត៌មាន​ក្នុងស្រុក​នានា​ថា នាង​ពិតជា​ពេញចិត្ត​និង​ទម្រង់​សុដន់​ដែ​ល​​ក្លែងក្លាយ​នោះ​ខ្លាំងណាស់ ដោយ​មើលទៅ​ឃើញ​សភាព​មូលក្លំ ជាមួយនឹង​បច្ចេកទេស​ដ៏​ល្អ​របស់​អ្នក​តុបតែង​ខ្លួន ជាមួយនឹង​ស្រទាប់​ទ្រូង​ដ៏​ស្តើ​ងក្នុងស្ថានភាព​ស្លៀក​រ៉ូ​ប​អ​ក្សេ​រ V ចំហ​ទ្រូង ។​

 

​ក្រោយ​រូបភាព​នេះ​ធ្លាយ​ចេញ​តាម​អន​ឡាញ ស្រី​ស្រស់​វ័យ ៤៨ ឆ្នាំ រូបនេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​នាង នាំគ្នា​ជជែក​វែកញែក និង​ចែកចាយ​រូប​ភា​ព​​នេះ​ពីមួយ​ទៅមួយ នៅលើ​បណ្តាញ​សង្គម​៕

 16--1-2014 (2) 16--1-2014 (3) 16--1-2014 (4)

16--1-2014 (1)

 

Leave a Reply

(*) Required, Your email will not be published