ចាប់រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន ដោយ​ចាត់ទុកជា​ចំណី​តណ្ហា ពេល​បែកការណ៍ ជ្រើសរើស​កា​ស្លាប់​យកមក​ដោះស្រាយ​

, , Leave a comment

​ខេត្ត​ត្បូងឃ្មុំ : បុរស​ជា​ឪពុក​ម្នាក់​បានធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​បង្កើត​អាយុ​១៤​ឆ្នាំ​របស់ខ្លួន​អស់​ជាច្រើនលើក​ច្រើនសា តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ លុះ​បែកការណ៍​ដឹង​ដល់​ម្តាយ បុរស​ជា​ប្តី និង​ជា​ឪពុក​កំហូច​រូបនេះ​បាន​លប​ទៅ​លេបថ្នាំ​បំពុល និង​ដុត​សម្លាប់ ខ្លួន ក្នុង​បំណង​បញ្ចប់ជីវិត ប៉ុន្តែ​ត្រូវ​ក្រុមគ្រួសារ​ឃើញ​ទាន់ ហើយ​នាំមក​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​រួច​ផុតពី​ក្តី​ស្លាប់ ។ ហេ​ត​ការណ៍​នេះ​បានកើត​ឡើង​កា​លព​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ដំរី ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

 

​បុរស​សង្ស័យ​មានឈ្មោះ ប៊ុន សឿន ត្រូវជា​ប្តី​របស់​ស្ត្រី​ឈ្មោះ ប៉ក ណ​យ អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​កុមារី​រងគ្រោះ និង​ត្រូវជា​កូនបង្កើតរ​បស់ជនស​ង្ស័​យ​នោះ​ឈ្មោះ ស​.​ណ អាយុ​១៤​ឆ្នាំ ។​

 

​តាម​ការបញ្ជាក់​ប្រាប់​ពី​អ្នកស្រី ប៉ក ណ​យ ឲ្យ​ដឹងថា នៅ​ថ្ងៃ​មិន​ចាំ ខែឧសភា ឆ្នាំ​២០១៤ ក្រុមគ្រួសារ​របស់​អ្នកស្រី​បាន​ចាក​ចេញពី​ស្រុកកំណើត​ទៅធ្វើ​ចម្ការ​នៅ ស្រុក​ស្នួល ខេត្តក្រចេះ​។ លុះដល់​ថ្ងៃមួយ​នោះ​កូនស្រី​ពៅ​របស់​អ្នកស្រី ឈ្មោះ ស​.​ណ​. អាយុ​១៤​ឆ្នាំ ត្រូវ​ឪពុក និង​ជា​ប្តី​របស់​អ្នកស្រី​ចាប់រំលោភ ខណៈដែល​អ្នកស្រី​និង​កូន​បងៗ​មិន​នៅផ្ទះ ដោយ​ទុក​ឲ្យ​នាង​ពៅ​ដែល​ជនរងគ្រោះ នៅចាំ​ផ្ទះ​តែម្នាក់ឯង​នោះ​។ អ្នកស្រី​បន្តថា កូនស្រី​ពៅ​របស់​ត្រូវ​ឪពុក​ចាប់រំលោភ​នាង​តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ គឺ​រាល់​ពេលដែល​គ្មាន​នរណា​នៅផ្ទះ​គឺ​នៅតែ​នាង​ម្នាក់ឯង​ជា​អ្នក​ចាំផ្ទះ​នោះ ប៉ុន្តែ​នាង​មិន​ហ៊ាន​ប្រាប់​អ្នកស្រី​។ នៅពេល​កូនស្រី​របស់គាត់​អត់ទ្រាំ​នឹង​ទង្វើ​ច្រំ​ដែលៗ​នេះ​មិនបាន​ក៏​ដាច់ចិត្ត​ប្រាប់​អ្នកស្រី​ពី​ដំណើរ​ដើមទង តាំងពីដើម​រៀងមក ហើយ​នៅ​គ្រានោះ​អ្នកស្រី​បាន​ប្រាប់​ឲ្យ​នាង​នៅ​ស្ងាត់ស្ងៀម​សិន​ចាំ​ធ្វើ​ចម្ការ​រួចរាល់​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ចាំ​សួរនាំ​ឡើងវិញ​។​

 

​លុះ​មកដល់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៤ អ្នកស្រី​បាន​សួរ​ប្តី​របស់គាត់​អំពី​ការចាប់រំលោភ​កូន​ខាងលើនេះ​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​ជាខ្លាំង ហើយ​រករឿង​វាយ​ឈ្លោះប្រកែក​ជាមួយ​គាត់ ព្រមទាំង​គំរាម​វាយ​កូន​ថែម​ទៀតផង​។ លុះ​មកដល់​ថ្ងៃទី​២ ខែសីហា នៅពេលដែល​ជនសង្ស័យ​ក្រោក​ពី​ដេក វេលា​ម៉ោង​៦​ព្រឹក ជនសង្ស័យ​បាន​យក​ថ្នាំ​បាញ់​ស្រូវ​មក​ផឹក រួច​យក​ប្រេង​ម៉ា​ស៊ុត​មកចាក់​ស្រោច ហើយ​ដុត​ខ្លួន  ហើយ​ខណៈដែល​ភ្លើង​កំពុង​ឆាបឆេះ​បាន​បន្តិច​នោះ អ្នកស្រី និង​កូនៗ ឃើញ​ទាន់ ក៏​នាំគ្នា​ជួយ​ពន្លត់ភ្លើង រួច​នាំ​មកកាន់​មន្ទីរពេទ្យ​ពញាក្រែក​ដើម្បី​ព្យាបាល​រួចផុត​ពី​ក្តី​ស្លាប់​៕

04-8-2014

 

Leave a Reply

(*) Required, Your email will not be published