ហ៊ិ​ន ច័ន្ទនី​រ័ត្ន រអា​ចំពោះ​ប្រយោគ​សំនួរ​របស់​អ្នកកាសែត​

, , Leave a comment

​រាជធានី​ភ្នំពេញ : ពិធីការនី​រាង​តូច​ច្រឡឹង កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ថ្មីៗ​នេះ​មិនដឹងថា នាង​មាន​អាថ៌កំបាំង​អ្វី​លាក់ទុក​ទេ ទើប​នៅពេល​អ្នកព័ត៌មាន​យើង​សួរនាំ​នាង​បែរជា​តប​ថា មិន​ចង់​ជួប​អ្នកកាសែត​ទៅវិញ​។ ទោះជា​យើង​គ្រាន់តែ​ចង់ដឹង​ពី​អាជីព​សិល្បៈ​នាង​ក្តី ខណៈ​ដែលជា​ទួទៅ​អ្នកសិល្បៈ​ភាគច្រើន​តែង​ព្យាយាម​ឆ្លើយ​នៅពេល​ក្រុម​អ្នកសារព័ត៌មាន​សួរនាំ​ពី​ដំណើរ​ការងារ​សិល្បៈ​ក៏ដូចជា​បញ្ហា​ជិវិត​ផ្ទាល់ខ្លួន ប៉ុន្តែ​សម្រាប់​ពិធី​ការិនី​ល្បីឈ្មោះ ហ៊ិ​ន ច័ន្ទនី​រ័ត្ន បែរជា​មិន​ស្វាគមន៍​អ្នកព័ត៌មាន​ទៅវិញ​។​

 

​ពិធី​ការិនី​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយ​ទូរ​ស្សន៍​បាយ័ន ហ៊ិ​ន ច័ន្ទនី​រ័ត្ន ដែល​ថ្មីៗ​នេះ​គេ​បានដឹងថា នាង​កំពុង​ព្យាយាម​ហាត់​ច្រៀង​បន្ថែម​លើ​អាជីព​ពិធី​ការិនី​សព្វថ្ងៃ ព្រោះតែ​នាង​ខ្លាច​ប្រជាប្រិយភាព​ចាញ់​គេ​ដោយសារ​មួយរយៈ​ចុងក្រោយ​នេះ មាន​ពិធី​ការិនី​ជាច្រើនរូប​បាន​ងាក​មកកាន់​មេ​ក្រួ​ហ្វូ​ន​បង្ហើរ​សំនៀង​ស្ទើ​គ្រប់គ្នា​។ ប៉ុន្តែ​ខណៈដែល​តារា​រូបនេះ​កំពុង​ធ្វើ​ពិធី​ការិនី​ក្នុង​កម្មវិធី​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន នាង​បែរជា​មិន​ស្វាគមន៍​ចំពោះ​អ្នកព័ត៌មាន​ដែល​បាន​ព្យាយាម​សាកសួរ​ពី​ដំណើរ​អាជីព​សិល្បៈ​របស់​នាង ប៉ុន្តែ​នាង​បាន​តប​ថា នាង​មិនមាន​ព័ត៌មាន​អី​ត្រូវ​និយាយ​ជាមួយ​អ្នកកាសែត​ទេ ដូច្នេះហើយ​កុំមក​សួរ​នាង​សុំ​មិន​ឆ្លើយ​ទេ​។ និយាយបាន​ត្រឹមនេះ ហ៊ិ​ន ច័ន្ទនី​រ័ត្ន ក៏បាន​ប្រញាប់​គេច​ចេញពី​អ្នកកាសែត​ទៅ​ឡើងលើ​ឆាក​តន្ត្រី​បាត់ស្រមោល​តែម្តង​។​

 

​ក្រុម​អ្នក​សា​ព័ត៌មាន​ខកចិត្ត​យ៉ាងខ្លាំង និង​បាន​លើកឡើងថា វា​ជា​គំរូ​មិន​គប្បី​មួយ​សម្រាប់​អ្នកសិល្បៈ​ដែល​នៅពេល​ល្បី​ហើយក៏​បែរខ្នង​ដាក់​អ្នកកាសែត​។ បញ្ហា​នេះ​ក្រុម​អ្នកសារព័ត៌មាន​ដដែល​បានលើកឡើង​ក្នុងន័យ​ជា សារ​មួយ​ផ្តល់​ទៅ​តារា​ដទៃ​ទៀតថា សូម​មាន​ទំនាក់ទំនង​ល្អ​ចំពោះ​អ្នកសារព័ត៌មាន និង​អ្នកសិល្បៈ​ដែល​ត្រូវ​ពឹង​គ្នា​ទៅវិញទៅមក ក្នុងន័យ​មួយ​ដើម្បី​លើកស្ទួយ​សិល្បៈ​ដូចគ្នា​។ ប៉ុន្តែ​បើ​មាន​អ្នកកាសែត​រូប​ណា​សរសេរ​ខ្វះ​វិជ្ជាជីវៈ​ចុះផ្សាយ​ខុស​ការពិត តារា​សិល្បៈ​អាច​សើរើ​ប្តឹងផ្តល់​បាន​ទៅតាម​និតិ​វិធី​ដែល​បានកំណត់​នៅក្នុង​ច្បាប់សារព័ត៌មាន ប្រសិនបើ​ការចុះផ្សាយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ពួកគេ​ជា​អ្នកសិល្បៈ​៕

58816df6-9835-4054-8d2b-88335250e2de 04-8-2014 (2) 04-8-2014 (3) 04-8-2014 04-8-2014 (1)

 

Leave a Reply

(*) Required, Your email will not be published