ផឹកស៊ី​ក្លែមសម្តី​វាយ​ឲ្យ​ជនរងគ្រោះ​សន្លប់​ដេក​ដី ព្រោះ​ចង់​ក្លាយជា​បុរស​ខ្លាំង​

, , Leave a comment

ខេត្តបាត់ដំបង : ព្រោះតែ​ឌឺដង​ពាក្យសម្តី និង​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​បានធ្វើ​ឲ្យ​បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​បាន​ឃាត់ខ្លួន​បន្ទាប់ពី​បាន​បង្ក​ហិង្សា​ក្នុង​វង់​ផឹកស៊ី​បណ្តាល​ឲ្យ​ជនរងគ្រោះ​២​នាក់​រងរបួស​ធ្ងន់​កាលពី​ម៉ោង​៨​និង​៣០​យប់​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៤​នៅ​ចំណុច​ក្រុមទី​៦​ភូមិ​រំចេក​២​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

 

​ជនសង្ស័យ​មានឈ្មោះ​សួន វណ្ណា​រ៉ុង​ហៅ​ញ៉​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​បើកបរ​រយ​ន្ត​។​ចំណែក​ជនរងគ្រោះ​មានឈ្មោះ ផាន ទិ​ត ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​រងរបួស​បែកក្បាល​និង​រយះ​ថ្ពាល់ និង​ម្នាក់ទៀត​ឈ្មោះ​សិទ្ធ ធារ៉ា​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ សន្លប់​ដោយ​ដួល​ត្រូវ​ជ្រុង​គ្រែ​។ អ្នក​ទាំង​៣​រស់នៅ​ក្បែរ​គ្នា​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

 

​យោងតាម​ពាក្យបណ្តឹង​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​៣១​ខែកក្កដា ដែលជា​ថ្ងៃកើតហេតុ​ទាំង​ជនដៃដល់ និង​ជនរងគ្រោះ​បាននាំគ្នា​ផឹកស៊ី​តាំងពី​ម៉ោង​៥​ល្ងាច​រហូតដល់​ម៉ោងជាង​៨​យប់​ដោយ​ម្នាក់ៗ​មាន​សភាព​ស្រវឹង​ជោក​ហើយក៏​មានការ​ទាស់សម្តី​គ្នា​តិចតួច​។ ដោយសារតែ​ជនសង្ស័យ​មាន​អាយុ​តិចជាងគេ​បាន​ប្រើស​ម្តី​ធំៗ​ហៅ​គេ​សុទ្ធតែ​អាមឹង​ខ្លាំង​មិន​ស្គាល់​ខ្ពស់​ទាប​ឡើយ​អ្នក​ដែលមាន​អាយុ​ច្រើនជាង​បាន​និយាយ​ហាម​យ៉ាងណាក៏ដោយ តែ​គេ​មិន​ព្រមស្តាប់​មិនតែប៉ុណ្ណោះ​បាន​យក​កែវស្រា​មក​វាយ​ក្បាល​និង​ថ្ពាល់ របស់ខ្លួន​បែក​ហូរឈាម​ជោក​ស្រោច​ខ្លួន​។​ដោយ​ឃើញ​ដូច្នេះ​ឈ្មោះ សិទ្ធ ធារ៉ា (​ជនរងគ្រោះ​)​បាន​ចូលទៅ​ជួយ​ឃាត់​ក៏ត្រូវ​ជនបង្ក​រុញ​ឲ្យ​ដួល​បោក​ក្បាល​នឹង​ជ្រុង​គ្រែ រហូតដល់​សន្លប់​ទៀតផង​។​

 

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រ​អំពើហិង្សា​ដោយ​ចេតនា​វាយ​ទៅលើ​ជនរងគ្រោះ​ទាំង​២​នាក់ ពិតប្រាកដ​មែន​ដោយសារតែ​ខ្លួន​ស្រវឹងស្រា​ជោគជាំ​។​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់​ការបន្ត​តាមច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published