លាក់​ថ្នាំញៀន​ក្នុង​ខោ​លី​អូ ត្រូវ​សមត្ថកិច្ច​ចាប់បាន​ប្រពន្ធ ប្តី​រត់​រួច​

, , Leave a comment

​រាជធានី​ភ្នំពេញ : ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​សម្ថ​កិច្ច​នៃ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៤  ខណៈពេល​ពួកគេ​កំពុងតែ​ឈរ​លក់​ពីរ​នាក់​ប្តី នៅ​ចំណុច​ខាងមុខ​អគារ​លេខ​១០១B ផ្លូវ​លេខ​៣៧១ ភូមិ​ព្រែក ក្នុង​សង្កាត់​ច្បា​អំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

 

​ស្ត្រី​ជនសង្ស័យ​មានឈ្មោះ​ង្វៀង ធី​យ៉ាំង ហៅ​អា​មួយ អាយុ​២៧​ឆ្នាំ ហៅ​ខេង​មួយ ជនជាតិ​វៀតណាម អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់​នៅ​ផ្សារកណ្តាល ស្នាក់នៅ​បន្ទប់ 7A អគារ​លេខ​101B ផ្លូវ​លេខ​៣៦៩ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​។ ចំណែក​ប្តី​មានឈ្មោះ ទ្រឿ​ង អាយុ​ជាង​៣០​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​លេខ A6 ផ្លូវ​លេខ​៥១២ ក្រុម​២ ភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។ ក្រោយ​ឃាត់ខ្លួន​កម្លាំង​នគរបាល​ក៏បាន​នាំខ្លួន​ស្ត្រី​សង្ស័យ​មក​ធ្វើការ​ឆែកឆេរ​ក្នុង បន្ទប់​ស្នាក់នៅ​របស់​ពួកគេ​បាន​ប្រទះឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៨​កញ្ចប់​តូច និង​ម្សៅ​ពណ៌​ស ១​កញ្ចប់​ធំ រួមទាំង​ឧបករណ៍​ជក់​។​

 

​ស្ត្រី​ជា​ជនជាតិ​វៀតណាម​រួមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

04-8-2014

04-8-2014 (2) 04-8-2014 (1) 

 

Leave a Reply

(*) Required, Your email will not be published