រថយន្ត​តាក់ស៊ី​ដឹក​សំពីងសំពោង ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​សម្រាប់​មន្ត្រីប៉ូលិស​សណ្តាប់​ធ្នាប់ មកពី​ថ្នាក់​អនុ​ញ្ញា​ត្ត ឬ​គ្មាន​ចំណាត់ការ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជា​រៀងរាល់ថ្ងៃ​គេ​ឃើញ​រថយន្ត​តាក់ស៊ី​ប្រភេទ​តួ​រី​ស​ជាច្រើន​គ្រឿង​បាន​ផ្ទុកទំនិញ​សំពីងសំពោង​ខុសច្បាប់​ចរាចរ​ពោល​គេ​បាន​បើកទ្វារ​ខាងក្រោយ​ដាក់​សម្ភារៈ​គ្រប់បែប​ប​យ៉ាង​ដោយ​ចេញពី​ក្នុង​បេន​រថយន្ត​ផ្សារ​ដើម​គ​ខណ្ឌទួលគោក​ឆ្ពោះទៅ​ខេត្ត​នានា​។​ផ្ទុយទៅវិញ​គេ​ឃើញ​មន្ត្រីប៉ូលិស​សណ្តាប់ធ្នាប់​មាន​តួនាទី​ត្រួតពិនិត្យ​កំហុសឆ្គង​នៅ​បេន​នេះ​បែរជា​មិនមាន​ចំណាត់ការ​ដោយ​ចាំតែ​យកលុយ​តែប៉ុណ្ណោះ​។​

 

​មន្ត្រីប៉ូលិស​ខណ្ឌទួលគោក​បាន​បង្ហើប​ឲ្យ​ដឹងថា​នៅ​បេន​រថយន្ត​ផ្សារ​ដើម​គ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​នេះ​ពួកគេ​មិនមាន​ភារកិច្ច​ត្រួតពិនិត្យ​រថយន្ត​ចេញពី​បេន​ផ្ទុកទំនិញ​សំពីងសំពោង​ខុសច្បាប់​នោះទេ​គឺ​ប៉ូលិស​ការិយាល័យ​សណ្តាប់​ធ្នាប់​រាជធានី​ភ្នំពេញ​មាន​តួនាទី​ជា​អ្នកត្រួតពិនិត្យ​រថយន្ត​តាក់ស៊ី​ផ្ទុកទំនិញ​លើ​ចំនុះ​នេះ​តែម្តង​។​មន្ត្រីប៉ូលិស​ដដែល​បាន​បង្ហើប​ថា​នៅតាម​បេន​រថយន្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ​ប៉ូលិស​ការិយាល័យ​សណ្តាប់​ធ្នាប់​រាជធានី​ភ្នំពេញ​ត្រូវបាន​ថ្នាក់លើ​ចាត់ការ​ឲ្យ​ទៅ​ត្រួតពិនិត្យ​រថយន្ត​ដឹក​លើស​ចំនុះ​និង​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​បេន​កុំ​ឲ្យ​មាន​ភាពអនាធិបតេយ្យ​។​

 

​ទាក់ទិន​និង​ការចោទប្រកាន់ថា​មន្ត្រីប៉ូលិស​ការិយាល័យ​ស​ណ្តា​ប់​ធ្នាប់​រាជធានី​ភ្នំពេញ​លោក អេ​ម សម្បត្តិ ប្រធានការិយាល័យ​ប៉ូលិស​សណ្តាប់ធ្នាប់​រាជធានី​ភ្នំពេញ​បាន​រុញ​ឲ្យ​កាសែត​ជួយ​ចុះផ្សាយ​ផង​ដើម្បី​ឲ្យ​ឃើញ​ពី​ការ​អសកម្ម​ការងារ​របស់​មន្ត្រី​លោក​។​ទោះ​បែបណា​លោក​និង​ប្រាប់​មន្ត្រីប៉ូលិស​ប្រចាំ​នៅតាម​បេន​រថយន្ត​ខាងលើ​ឲ្យ​ចាត់វិធានការ​ចំពោះ​រថយន្ត​តាក់ស៊ី​ដឹក​ល្មើសច្បាប់​។​

 

​ប៉ុន្តែ​តាម​ការអង្កេត​បើទោះបី​មេ​ប៉ូលិស​ការិយាល័យ​សណ្តាប់​ធ្នាប់​រាជធានី​ភ្នំពេញ​បញ្ជាក់​យ៉ាងណា​គេ​ឃើញ​រឹថ​យន្ត​តាក់ស៊ី​នៅ​បេន​រថយន្ត​ខាងលើ​នៅតែ​បន្ត​ដឹ​សំពីងសំពោង​ដដែល ខណៈ​មន្ត្រីប៉ូលិស​នៅ​ទីនោះ​មិន​អើពើ​៕

02-8-2014 02-8-2014 (2) 02-8-2014 (1)

 

Leave a Reply

(*) Required, Your email will not be published