ស្ថានីយ​ថ្លឹង​រថយន្ត​ថ្នល់ទទឹង មិន​ត្រឹមតែ​ថ្លឹង​លុយ​ទេ សូម្បី​អ្នកយកព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍ បាយ័ន ក៏​ឃុំខ្លួន​ថ្លឹង​ដែរ​!

, , Leave a comment

​ខេត្ត​ត្បូងឃ្មុំ : ដើម្បី​បិទបាំង​នូវ​អាថ៌កំបាំង និង​អំពើ​ទុច្ចរិត​របស់ខ្លួន​មន្ត្រី​គ្រប់គ្រង​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​ម្នាក់​ឈ្មោះ ឃៀង បានចេញ​មករា​រាំង និង​ចាប់ខ្លួន​សហការី​យក​ព័ត៌មាន​របស់

​ស្ថានីយ ទូរទស្សន៍ បាយ័ន​២​នាក់ ប្រចាំ​នៅ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ខណៈដែល​ចុះទៅ​ថតរូប និង​យក​ព័ត៌មាន​នៅ​ស្ថានីយ​ជញ្ជីង​ថ្លឺ​ង​រថយន្ត ក្រោយ​បែកធ្លាយ​ថា មានការ​ប្រព្រឹត្ត​អំពើ ពុករលួយ​នោះ​។​

 

​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៤ អ្នកយកព័ត៌មាន​ឲ្យ​ស្ថានីយទូរទស្សន៍​បាយ័ន ប្រចាំ​នៅ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ សិ​ដ្ឋ និង​អ្នក​រួម​ការងារ​ម្នាក់ទៀត ចុះ​ទៅយក​ព័ត៌មាន និង​ផ្តិត​យក​ព័ត៌មាន​នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ជប់ ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​អ្នករកស៊ី​ដឹកទំនិញ​ថា ស្ថានីយ​ថ្លឹង​រថយន្ត​មួយ​នេះ មាន​យកលុយ​លើស​បន្ទុក និង​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការប្រព្រឹត្ត​អំពើពុករលួយ​មួយចំនួនទៀត​។ មិនតែប៉ុណ្ណោះ​ក្រុមមន្ត្រី​នៅ​ស្ថានីយ​បាន​ឃាត់ខ្លួន​អ្នក​ចុះ​ទៅយក​ព័ត៌មាន​នោះ​អស់​រយៈពេល​ជាង​៤​ម៉ោង ពោល​ចាប់តាំងពី​ម៉ោង ៨ និង​៣០​នាទី រហូតដល់​ម៉ោងជាង​១១​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៤​។​

 

​គួររម្លឹកថា ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ថ្នល់ទទឹង ដែលមាន​ទីតាំង​នៅតាម​កំណាត់​ផ្លូវជាតិ​លេខ​៧​ស្ថិត​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មាន​តួនាទី​ត្រួតពិនិត្យ​ផាកពិន័យ​លើ​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​ជាការ បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​បំផ្លាញ​ផ្លូវ ស្ពាន ។ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​ចំពោះ​ការដឹកជញ្ជូន​លើស​ទម្ងន់​ដូច​មុន​ដែល ប្រជាពលរដ្ឋ​បាន​រិះគន់ថា​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្ថានីយ​ថ្នល់ទទឹង​គ្រាន់តែ​ជា​ប៉ុស្តិ៍​ជជុះ​មួយ​ក្នុងការ​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន ធ្វើបាន​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​

 

​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​បង្ហើប​ឲ្យ​ដឹងថា​នៅតាម​បណ្តា​ស្ថានីយ​ថ្លឹង​រថយន្ត​ដូចជា​នៅ​ចំណុច​ស្ថានីយ​ថ្នល់ទទឹង គឺ​គេ​កំណត់​ឲ្យ​បង់លុយ​ក្នុង​មួយគ្រឿង​ចាប់ពី​១០​ម៉ឺន​ទៅ​២២​ម៉ឺន​រៀល​នេះ​សម្រាប់តែ​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ក្នុងករណី​ដឹក​លើស​ទម្ងន់​ច្រើន​លើសលប់​ហើយ​មិនមាន​ការទំនាក់ទំនង​ជាមួយ លោក ហេង ផល្លា ដោយផ្ទាល់​ទេនោះ​ត្រូវគេ​ចាប់​ថ្លឹង​រថយន្ត​ហើយ​ធ្វើការ​ផាកពិន័យ​ដោយ អួតអាង​ពី​ការអនុវត្ត​ច្បាប់​ដែល​ក្នុង​រថយន្ត​ខ្លះ​ត្រូវ​បង់ប្រាក់​ដល់​ទៅ​១​ពាន់ ឬ​២​ពាន់​ដុល្លារ​អាមេរិក​ក៏មាន ហើយ​គេ​មិន​ច្បាស់​ទេ​ថា​តើ​ប្រាក់​ពិន័យ​បែបនេះ​ត្រូវ​បង់​ចូល​ជា ថវិកាជាតិ ឬក៏​យ៉ាងណា​នោះទេ​ព្រោះ​ពេល​បង់លុយ​នោះ​មានតែ​កិច្ចសន្យា​មួយ​ស្តីពី​ការឈប់ ដឹក​លើស​ទម្ងន់​តទៅទៀត​៕

Admin11531 115310 11532 11533 11534 11535 11536 11537 11538 11539

 

Leave a Reply

(*) Required, Your email will not be published