មាន​បច្ចេកទេស​ខាង​លួច តែ​គ្មាន​ជំនាញ​លក់ ជិះ​មក​ផ្ទះ​វិញ​ជាប់​ខ្នោះ​សមត្ថកិច្ច​

, , Leave a comment

​ខេត្តកណ្តាល : ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​បានសម្រេច​បាន​២​ថ្ងៃ ហើយ​យក​ម៉ូតូ​ទៅ​លក់​នៅ​ភ្នំពេញ​មិនបាន​។ ករណី​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​១៥​និង​២០​នាទី នៅ​ចំណុច​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ខណៈដែល​ជិះ​ត្រឡប់មកវិញ ហើយក៏​ត្រូវបាន​ជ​បន​រងគ្រោះ ជា​ម្ចាស់​មួយ​ឃើញ​។​

 

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​មានឈ្មោះ ម៉េង ឌឿ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។ ។​ចំណែក​ជនរងគ្រោះ​ឈ្មោះ ប៉េង ហ៊​ត ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។​

 

​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ ជនសង្ស័យ​បាន​លួច​ម៉ូតូ ម៉ាក​គុប​ជ្រុង សេ​៥០ ៥០ ពណ៌​ទឹកប្រាក់ ចំនួន​មួយគ្រឿង ពាក់​ស្លាក​លេខ​ព្រៃវែង 1A-7734 ដែល​ទុកចោល​នៅ​សំ​យ៉ាប​ផ្ទះ ។ ពេល​លួច​ម៉ូតូ​បាន​ហើយ ជនសង្ស័យ​បាន​ជិះ​សំដៅទៅ​ភ្នំពេញ ដើម្បី​រក​អ្នកទិញ​ម៉ូតូ​តែ​ពុំមាន​អ្នកទិញ​ម៉ូតូ​ក៏ ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​១៥ និង​២០​នាទី ដល់​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ទើប​ម្ចាស់​ម៉ូតូ​ឃើញ ក៏​រាយការណ៍​ឲ្យ​សមត្ថកិ្ច​ជួយ​អន្តរាគមន៍​តែម្តង​។

 

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

30-7-2014

 

Leave a Reply

(*) Required, Your email will not be published