ព្រោះតែ​ចំណង់តណ្ហា ចាប់​នា​ងគ រំលោភ​មិនបាន ដេញ​វាយ​ផ្អើល​ពេញ​ភូមិ​

, , Leave a comment

ខេត្តកំពង់ស្ពឺ : យុវជន​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ និង​នគរបាល​ស្រុក​គងពិសី​ឃាត់ខ្លួន​បាន​ភ្លាមៗ ខណៈដែល​ប៉ង​រំលោភ​នារី​គ​ថ្លង់​ម្នាក់ មិនបាន​សម្រេច ហើយ​តាម​វាយ​នាង​ដល់​ក្រោមផ្ទះ​ផ្អើល​ប្រជាពលរដ្ឋ​ពេញ​ភូមិ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​រសៀល​ថ្ងៃទី​២៧ កក្កដា នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ។​

 

​តាម​សម្តី​របស់​មន្ត្រីនគរបាល​ឱ្យដឹងថា យុវជន​សង្ស័យ​ឈ្មោះ សុខ ភឿន ហៅ​ភឿន អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ក្នុងភូមិ​កើតហេតុ រីឯ​នារី​រងគ្រោះ អាយុ​១៥​ឆ្នាំ ជា​មនុស្ស​គ​ថ្លង់ ស្នាក់នៅ​ជាមួយ​ជីដូន​ក្នុងភូមិ​ដូចគ្នា ។​

 

​ប្រភពព័ត៌មាន​ឱ្យដឹងថា មុនពេល​កើតហេតុ នារី​រងគ្រោះ​បាន​ជិះ​កង់​ម្នាក់ឯង​នៅក្នុង​ភូមិ លុះដល់​កន្លែង​ស្ងាត់ ក៏​ជួប​ជនសង្ស័យ​ស្ទាក់ចាប់​ប៉ុនប៉ង​រំលោភ ពេលនោះ​នាង​បាន​រើ​បម្រាស់ រួច​ជិះ​កង់​ត្រឡប់មកផ្ទះ​វិញ​ធ្វើ​កាយវិការ​ប្រាប់​ជីដូន ។ ដោយ​ស្តាប់​មិនបាន​ទាំងអស់គ្នា​មានការ​ងឿងឆ្ងល់ លុះ​មួយសន្ទុះ​ក្រោយ ស្រាប់តែ​ជនសង្ស័យ​មករក​នារី​រងគ្រោះ​ដល់ផ្ទះ រួចហើយ​យក​ស្បែកជើង​គប់ និង​ទាញ​ដំបង​ដេញ​វាយ​ផ្អើល​ពេញ​ភូមិ ឃើញ​ដូច​នោះ​ជីដូន​ក៏​ចូល​ជួយ​ឃាត់ ត្រូវ​ជនសង្ស័យ​វាយ​ចំ​មួយ​ដំបង រួច​ក៏មាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន ចុះមក​ឃាត់​បាន​ភ្លាមៗ​តែម្តង ។ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​និយាយថា ខ្លួន​មិនបាន​ចាប់រំលោភ​នាង​ទេ គឺ​ដោយសារ​ខឹង​នាង​(​នារី​រងគ្រោះ​) មក​ចង្អុលមុខ ហើយ​ពេល​ខ្លួន​ស្រវឹងស្រា ក៏​ដេញ​វាយ​នាង​និង​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែម្តង ។​

 

​បច្ចុប្បន្ន​នារី​រងគ្រោះ​ត្រូវ​សាច់ញាតិ​បញ្ជូនទៅ ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ចំណែក​ជនសង្ស័យ​នគរបាល​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

30-7-2014

 

Leave a Reply

(*) Required, Your email will not be published