ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្រោយ​ចេញពី​ផឹកស៊ី ហើយ​ជិះ​ទៅបុក​គុល​អំពិល​ពេញទំហឹង​

, , Leave a comment

​ខេត្តកំពង់ស្ពឺ : យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង និង​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់ ខណៈដែល​បើករថយន្ត​ធ្លាក់​ផ្លូវជាតិ​ជ្រុល​ទៅបុក​គុល​អំពិល​ពេញទំហឹង កាលពី​វេលា​ម៉ោង​២១​និង​២០​នាទី​យប់ ថ្ងៃទី​២៦ ខែ​កក្ត​ដា ឆ្នាំ​២០១៤ ស្ថិត​លើផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​ផ្លូវបត់​ចូល​ភូមិ​ចំការ​ត្ន័ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​នៅ​កន្លែងកើតហេតុ​មានឈ្មោះ អូន អាយុ ៣៨ ឆ្នាំ ជា​ម្ចាស់កា​រ៉ា​ស់​ជួសជុល​រថយន្ត​យីហោ​ចំរើន ផល មាន​ទីតាំង​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ និង​ម្នាក់ទៀត​របួសធ្ងន់​ឈ្មោះ​ឌឹ​ប ភេទ​ប្រុស អាយុ​៥២​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​បាន​ចេញពី​កន្លែង​ផឹកស៊ី ហើយ​បើកបរ រថយន្ត​មួយគ្រឿង​ម៉ាក​CRV ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2N.3540 ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ​ក្នុង​ទិសខាងកើត ឆ្ពោះទៅ​លិច​។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ជ្រុល​ទៅបុក​គុល​អំពិល​នៅ​ចឹ​ញ្ចើ​ម​ផ្លូវ​ពេញ​មួយ​ទំហឹង​ឮ​ដូច​រន្ទះ បណ្តាលឱ្យ​ម្ចាស់កា​រ៉ា​ស់​ជួសជុល​រថយន្ត​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត​របួសធ្ងន់ ។

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​។ ចំពោះ​រថយន្តស្ទូច​យកទៅរ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិសចរាច និង​សាកសព​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជន​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នោះ​មន្ទីរពេទ្យ​៕

30-7-2014

 

Leave a Reply

(*) Required, Your email will not be published