ឃាត់ខ្លួន​សង្សា​១​គូ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​

, , Leave a comment

​ខេត្តកំពង់ស្ពឺ : ជនសង្ស័យ​២​នាក់​ជា​គូរ​សង្សា​នឹង​គ្នា ត្រូវបាន​សម្ថ​កិច្ច​ចាប់​ឃាត់ខ្លួន ខណៈដែល​ពួកគេ​កំពុង​រៀបចំ​ចេញ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​២១​និង​៤០​នាទី​យប់ ថ្ងៃទី​២៦ ខែ​កក្ត​ដា ឆ្នាំ​២០១៤ ស្ថិតក្នុង​បន្ទប់​លេខ​៣ នៃ​ផ្ទះសំណាក់​មូល​មិត្ត ផ្សារ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

 

​ជនជាប់សង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ​ពេជ្រ កក្ត​ដា ភេទ ប្រុស អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង និង​ស្ត្រី​ជាស​ង្សា​មានឈ្មោះ កែវ ចិ​ត្រា អាយុ ២៨ ឆ្នាំ​រស់នៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូឌុប​មួយគ្រឿង បានមក​ជួល​ស្នាក់​នៅក្នុង​បន្ទប់​លេខ​៣ ផ្ទះសំណាក់​មូល​មិត្ត ក្នុង​ផ្សារ​ត្រពាំង​អំបិល ឃុំ​ត្រពាំង​គង ដោយ​ឃើញ​ភាពមិនប្រក្រតី​ទើប​ភ្នាក់ងារ​សម្ងាត់​បាន​រាយ​ការណ៍​ទៅ​កម្លាំង​ល្បាត​។ បន្ទាប់ពី​ទទួល​ព័ត៌មាន​សមត្ថកិច្ច​បាន​ចុះ​ឆ្មក់​ចូលធ្វើ​ការឆែកឆេ​ក្នុង​បន្ទប់​លេខ​៣​នោះ ស្រាប់តែ​ប្រទះឃើញ​ពួកគេ​កំពុងតែ​សេព​គ្រឿងញៀន​ក៏​ឃាត់ខ្លួន​តែម្តង​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​តូច និង​សម្ភារៈ​សម្រាប់​សេព​គ្រឿង​សារធាតុ​ញៀន​។​

 

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កងរាជអាវុធហត្ថ ស្រុក​សំរោង​រៀបចំ​ក៏​សាង​សំណុំរឿង​ឱ្យបាន​គ្រប់គ្រាន់​បញ្ជូន​ទៅកាន់​សាលាដំបូង ខេត្តកំពង់ស្ពឺ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

30-7-2014 30-7-2014 (1)

 

Leave a Reply

(*) Required, Your email will not be published