កាប់​ប្រពន្ធ​មួយ​កាំបិត ជាការ​គំរាម គ្រាន់តែ​សង្ស័យថា​មាន​សា​ហាយ​

, , Leave a comment

​រាជធានី​ភ្នំពេញ : កាលពី​វេលា​ម៉ោង ២២​និង​៣០​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ភ្លាមៗ ជាប់ចោទ​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​កាប់​មួយ​កាំបិត​បុ័ងតោ​ចំ​ដើមដៃ ខាងឆ្វេង​រយះ​ដេរ​អស់​៥​ថ្នេរ រួច​ឃុំ​នាង​ទុក​ក្នុង​បន្ទប់​។​

 

​បុរស​ចិ​ត្ដ​សាហាវ​នេះ​ឈ្មោះ អឹ​ក សំអាង អាយុ ២៩​ឆ្នាំ ជា​ពេទ្យ​ទាហាន ស្នាក់​នៅក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ ភី​ន អឿន អាយុ​៣០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ​។ តាម​ស្ត្រី​រងគ្រោះ​ជា​សង្សារ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា រូបនាង​និង​ប្រុស​កំណាច​ខាងលើ​បាន​ទាក់ទង​គ្នា​រយៈពេល​៣​ខែ​មកហើយ តែ​មិនទាន់​ឈានដល់​ថ្នាក់​ប្ដី​ប្រពន្ធ​រួមរស់​នៅផ្ទះ​ជាមួយគ្នា​នៅឡើយ ទេ ។ ជា​រៀងរាល់ថ្ងៃ​បុរស​រូបនេះ តែងតែ​មកលេង​ផ្ទះជួល​របស់​នាង​ហើយ​រករឿង​ពី​បញ្ហា​នេះ​បញ្ហា​នោះ ថែមទាំង​បិទ​សិទ្ធិសេរីភាព​របស់​នាង​ដោយ​មិនឱ្យ​និយាយ​លេង​ជាមួយ​អ្នក ជិតខាង ឬ​ទៅ​លេងបៀ​កម្សាន្ដ​នៅផ្ទះ​អ្នកជិតខាង​ជាដាច់ខាត បើទោះបីជា​នាង​ព្យាយាម​អង្វរក​សុំ​កុំឱ្យ​បិទ​សិទ្ធិសេរីភាព​របស់​នាង ក៏​គេ​មិន​ព្រមស្ដាប់​សម្ដី​របស់​នាង​ដែរ ។​

 

​លុះ​នៅ​យប់កើតហេតុ​ខាងលើ​រូបនាង​បាន​លេងបៀ​នៅផ្ទះ​ជួល​របស់​អ្នកជិតខាង ឯ​បុរស​រូបនេះ​ខណៈ​ត្រឡប់​មកពី​ធ្វើការ ក៏​មកលេង​ផ្ទះ​របស់​នាង​ដូច​រាល់ដង​ដែរ ហើយដោយ​ឃើញ​នាង​កំពុង​អង្គុយ​លេងបៀ​ជាមួយ​អ្នកជិតខាង ក៏​ស្ទុះ​មក​វាយ​នាង​ចំ​កណ្ដាល​មុខ​៣​ដៃ​បណ្ដាលឱ្យ​ប៉ោង​មុខ ។ មិនតែប៉ុណ្ណោះ ដោយ​មិន​អស់ចិត្ត ក៏​ហៅ​នាង​ឱ្យចូល​ទៅក្នុង​បន្ទប់ រួច​ទាញយក​កាំបិត​បុ័ងតោ​មក​កាប់​ចំ​ដើមដៃ​ខាងឆ្វេង​បណ្ដាលឱ្យ​រយះ​ហូរ ឈាមស​ស្រាក់ និង​ចាក់សោ​ឃុំ​ទុក​ក្នុង​បន្ទប់​ទៀត ធ្វើឱ្យ​នាង​ទ្រាំ​មិនបាន​ក៏​ស្រែកហៅ​ឱ្យ​អ្នកជិតខាង​ជួយ ។ ពេលនោះ ក៏បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះមក​ធ្វើការ អន្តរាគមន៍​ចាប់វាយ​ខ្នោះ​ជន​កំណាច​ក្រៀក​បណ្ដើរ​យកទៅ​ឃុំខ្លួន និង​សាកសួរ​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា ។ ចំណែក​នារី​រងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹកយក​ទៅ​ព្យាបាល​របួស​នៅ មន្ទីរពេទ្យ​ព្រះកុសុមៈ។

 

​ប្រមាណ​១០​នាទី​ក្រោយមក មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា​មួយរូប​មកដល់​ហើយ​ចូលទៅ​រំដោះ យក​ស្ត្រី​រងគ្រោះ​ពី​កណ្តាប់ដៃ​បុរស​រូបនេះ និង​ឃាត់ខ្លួន​បុរស​កំណាច​នេះ​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទឹកថ្លា​ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ ៕

30-7-2014

 

Leave a Reply

(*) Required, Your email will not be published