លោក នង ប៊ុង​ថុង និង​លោក ជឹម ទូច រង​ការ​ចោទ​ចាប់​ជនជាតិ​វៀតណាម​ទារប្រាក់ រឿង​ដឹកឈើ​គគីរ​

, , Leave a comment

​ខេត្តមណ្ឌលគិរី : សមត្ថ​កិច្ចចរចា​ទារប្រាក់​ពី​ជនជាតិ​វៀតណាម​២​នាក់​រឿង​ដឹកឈើ​គគីរ​ចំនួន ៨​សន្លឹក នៅ​ស្រុក​ពេ​ជ្រា​ដា ទារប្រាក់​៤​រយ​លាន​ដុង ប្រហាក់ប្រហែល​២​ម៉ឺន​ដុល្លារ​ថ្នូរ​នឹង​ការដោះលែង តែ​ដោយ​ជនជាតិ​វៀតណាម​ទាំង​២​នាក់​នោះ​គ្មាន​ប្រាក់ ទើបត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​តែម្តង​។​

 

​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៤​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី គ្រា​ដែល​ជនជាតិ​វៀតណាម ដឹកឈើ​គគីរ​តាមរយៈ​កាឡេ​ថង (​គោយន្ត​) ត្រូវបាន​មន្ត្រីនគរបាល​ឈ្មោះ​វរសេនីយ៍ទោ នង ប៊ុន​ថុង សេនាធិការ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​និង​ឈ្មោះ ជឹម ទូច​មន្ត្រី​កា​រិ​យា​ល​យ័​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ជា​អ្នក​ឃាត់ខ្លួន​រឿង​ទារប្រាក់​មិនបាន ទើប​ឃាត់ខ្លួន​តែម្តង ហើយ​ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​នោះ ត្រូវបាន​បញ្ជូនមក​ម​ន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី ឲ្យ​សួរនាំ​រឿងនេះ ព្រោះ​កើតឡើង​ក្នុង​ដីព្រៃ​បរិស្ថាន ជា​អ្នកគ្រប់គ្រង​។​

 

​ជនជាតិ​វៀតណាម​២​នាក់ ដែល​ឃាត់ខ្លួន​នោះ​ទី​១-​ឈ្មោះ ឡេង វ៉ាន់​ចាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទី​១០A ឃុំ​ដាក់​ឡាវ ស្រុក​ដាក់​ម៉ី​ល ខេត្ត​ដាក់​ណុង និង​ទី​២-​ឈ្មោះ វាង តុង​បាវ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ ឃុំ ជាមួយគ្នា​។ ទាក់ទង​ការចោទប្រកាន់​ខាងលើនេះ អ្នកឆ្លើយឆ្លង​ព័ត៌មាន​ពុំ​អាចទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក នង ប៊ុង​ថុង និង​លោក ជឹម ទូច បានទេ​នៅថ្ងៃនេះ​៕

29-7-2014

 

Leave a Reply

(*) Required, Your email will not be published