សមត្ថកិច្ច​ខេត្ដ​ព្រះសីហនុ រឹបអូស​គ្រឿងញៀន និង​បង្ហាញមុខ​អ្នក​ចែកចាយ​ថ្នាំញៀន​២​នាក់​

, , Leave a comment

​ខេត្ដ​ព្រះសីហនុ : ជនសង្ស័យ​ពីរ​នាក់​ដែលជា​សង្សា​នឹង​គ្នា ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្ដ​ព្រះសីហនុ ធ្វើការ​បង្ហាញមុខ ក្រោយ​តាម​ចាប់​ជា​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៤ ។​

 

​ជនសង្ស័យ ទាំង​២​នាក់​១-​ឈ្មោះ ហុង ហ៊ឹម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងសំណង់ នៅ​ក្រុងព្រះសីហនុ និង​២-​ឈ្មោះ រិ​ន ម៉ា​រិ​នី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់​នៅ​ក្រុងព្រះសីហនុ និង​រឹបអូស​បាន​ថ្នាំញៀន​មួយចំនួនទៀត​។​

 

​ជនសង្ស័យ​ត្រូវបាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ដ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

 29-7-2014 (1)

29-7-2014

 

Leave a Reply

(*) Required, Your email will not be published