របួសធ្ងន់ ស្រាល ៨​នាក់ ខណៈ​រថយន្ត​ម៉ាក​ហ៊ី​ណូ និង​កា​ម៉ា​រី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

, , Leave a comment

​ខេត្តបាត់ដំបង : យ៉ាងហោចណាស់​មនុស្ស​ចំនួន​៨​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក​ហ៊ី​ណូ និង​កា​ម៉ា​រី​កាលពី​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែកក្កដា នេះ ត្រង់ចំណុច​ខាងកើត​ស្ពាន​អូរ​យ៉ាម៉ា ភូមិ​អូរ​យ៉ាម៉ា ឃុំ​ចក្រី ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

 

​ប្រភពពី​មន្ត្រីនគរបាល​ចរាចរណ៍​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ​ពណ៌​ស​ពាក់​ស្លាក​លេខ​ក្រចេះ​3A-0019​បើកបរ​ពី​លិចទៅ កើត​ពី​សំពៅ​លូន​ទៅ​ស្រុក​ប​វេ​ល​(​ឆ្លងកាត់​ស្រុក​ភ្នំព្រឹក​)​។ អ្នកបើកបរ​រថយន្ត​ហ៊ី​ណូ​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់​។ ចំណែក​រថយន្ត​តាក់ស៊ី​ម៉ាក​កាំ​ម៉ា​រី​ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ ភ្នំពេញ 2D-3449​មាន​គ្នា​៨​នាក់ ក្នុងនោះ​ស្ត្រី​២​នាក់​របួសធ្ងន់ ។ មុនពេល​កើតហេតុ​ឃើញ​តៃកុង​រថយន្ត​ហ៊ី​ណូង​កដោយ​អត់​ងុ​យ​ដេក​ទាញ​ចង្កូត ចូល​ខាង​រថយន្ត​តូច​។​អ្នកខ្លះ​ថា​មុនពេល​កើតហេតុ​ឃើញ​រថយន្ត​ហ៊ី​ណូ​បើក​លឿន និង​ឃើញ​តៃកុង​រថយន្ត​ឱក​ក្រ​វៃ​ក្បាល​ដូច​ស្រវឹងស្រា​ហើយ​បើក​ចូល​បុក រថយន្ត​កាំ​ម៉ា​រី​បណ្តា​ឲ្យ​របួស​មនុស្ស​ហើយ​បើកទ្វា​ចុះ​គេចខ្លួន​តែម្តង​។​

 

​មន្ត្រីនគរបាល​ចរាច​រណ៍​បាន​បញ្ជាក់ថា​តាម​ប្រភព សាក្សី​គឺ​ត្រឹមត្រូវ​ទាំងអស់​លុះត្រា​រកឃើញ​អ្នកបើកបរ​រថយន្ត​បង្ក​ទើប​ដឹង ច្បាស់​ថាបើ​កបរ​ដោយមាន​ជាតិ​ស្រវឹង​ឬ​បើកបរ​ដៅ​យ​ងងុយដេក​។​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជួយ​ដឹក​ទៅ​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះ​ហើយ​មធ្យោបាយ រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​អូស​យកទៅ​រក្សា​នៅ​អធិការ​ស្រុក រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​៕

29-7-2014

 

Leave a Reply

(*) Required, Your email will not be published