កូនប្រុស ប្រធាន​ពន្ធដារ ខេត្តកណ្តាល ត្រូវ​ចាប់ខ្លួន ក្រោមរូបភាព​សហការ​

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ដែលជា​ស្គាល់​ថា​ជា​កូនប្រុស ប្រធាន​ពន្ធដារ ខេត្តកណ្តាល ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ឃាត់ខ្លួន ខណៈដែល​ទៅសួរសុខទុក្ខ​មិត្តភក្តិ កាលពី​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតនៅ​ពន្ធនាគារ​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

 

​ប្រភព​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ទន្លេបាសាក់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​មាន ឈ្មោះ វ៉ន ដា​វិ​ន អាយុ​៣៥​ឆ្នាំ ដែលជា​កូនប្រុស ប្រធាន​ពន្ធដារ ខេត្តកណ្តាល ។ ជនសង្ស័យ​រូបនេះ​ធ្លាប់បាន​បោក យក​រថយន្ត មួយគ្រឿង ម៉ូតូ ២​គ្រឿង និង​លុយ​ចំនួន​១៥០០​ដុល្លារ ពី​ជនរងគ្រោះ ។ បច្ចុប្បន្ន​ជនសង្ស័យ ស្ថិតក្រោម​ការសួរនាំ និង​ចាត់​ការបន្ត​តាមផ្លូវ​ច្បាប់​។​

 

​មតិ​មហាជន​រង់ចាំ​មើលថា តើ​សមត្ថកិច្ច​មាន​វិធានការ​បែបណា​ចំពោះ​ករណី​ខាងលើ​មួយ​នេះ បើសិន​ជាមាន​កិច្ច​អន្តរាគមន៍​ពី​អ្នកមាន​ឥទ្ធិពល​នោះ​

 

 29-7-2014 (1)

 

Leave a Reply

(*) Required, Your email will not be published