ចេញពី​គុក​មិនបាន រមាស់​ដៃ រម្លឹក​ផែនការ ដេក​គុក​ជាថ្មី​

, , Leave a comment

​ខេត្តព្រៃវែង : ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើ​ស្ទាក់ចាប់​ក្រោយពី​ពួកគេ​ធ្វើ​សកម្មភាព​គំរាម​ទារប្រាក់​ពី​បុរស​វ័យ​ចំណាស់​ម្នាក់ កាលពី ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតនៅ​ម្តុំ​ផ្សារ​កំពង់​សឹង ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​

 

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ លី ចំរើន អាយុ​៣៤​ឆ្នាំ ស្រុកកំណើត នៅ​ខេត្តព្រៃវែង និង​ស្នាក់នៅ​បច្ចុប្បន្ន រស់នៅ​ផ្ទះជួល ម្តុំ​គល់ស្ពាន​ស្ទឹងមានជ័យ មុន​របរ​មិន​ពិតប្រាកដ និង​ម្នាក់ទៀត​មានឈ្មោះ លី សីហា អាយុ​២៦​ឆ្នាំ រស់នៅ​ផ្ទះជួល ម្តុំ​រោងចក្រ​អេស​អិ​ល មុខរបរ មិន​ពិតប្រាកដ​។ ចំណែក​បក្ខពួក​ដែល​រត់គេចខ្លួន​មានឈ្មោះ ស ខ្ពឹ​ប អាយុ​ប្រហែល​៤០​ឆ្នាំ រស់នៅ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ជិះ​ម៉ូតូ​ម៉ាក វ៉េវ​ពណ៌​ក្រហម លាយ​ទឹកប្រាក់ សេរី​ឆ្នាំ​២០១២  ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL-8322 និង​ម្នាក់ទៀត​ឈ្មោះ នៅ ចន្ថា អាយុ​៥០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AB-2136 ឫ​1AB-7136​។ រីឯ​ជនរងគ្រោះ​មានឈ្មោះ ងៀប ទា អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​ឡឹ​ក ឃុំ​រំចេក ស្រុក​ព្រះស្តេច ។​
​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ ទាំង​៤​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង បាន​ចែកជា​២​ក្រុម ដើម្បី​ធ្វើ​សកម្មភាព ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ ខណៈដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​តាមផ្លូវ​។​

 

​ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ភ្លាមៗ នគរបាល ជំនាញ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល ស្រុក​ព្រះស្តេច ចេញ​ស្ទាក់ ដើម្បី​តាម​ចាប់ខ្លួន ជនសង្ស័យ​ទាំងនេះ​ដោយ​២​នាក់​បាន​រត់គេចខ្លួន​៕

28-7-2014

 

Leave a Reply

(*) Required, Your email will not be published