ប្រទះឃើញ​ជនជាតិ​កូរ៉េ​ចង​.​ក​សម្លាប់ខ្លួន សមត្ថកិច្ច​សង្ស័យថា ដោយសារ​បំណុល​វ័ណ្ដ​.​ក​

, , Leave a comment

​រាជធានី​ភ្នំពេញ : ដោយសារ​បំណុល និង​គ្មាន​ដំណោះស្រាយ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ បានសម្រេច​ចិត្ត​ចង​.​ក​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ដោយ​ប្រើ​ខ្សែ​ឌុយ​ទូរទស្សន៍​ចងភ្ជាប់​នឹង​ចម្រឹង​បង្អួច កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៤ នៅក្នុង​ផ្ទះជួល​មួយកន្លែង​ស្ថិត​បុរី​ពិភពថ្មី​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​(​មុខ​ផ្សារ​ដី​ហុយ​)​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

​ជនរងគ្រោះ​ដែល​ធ្វើអត្តឃាត​ខ្លួនឯង​នោះ​មានឈ្មោះ BAE MYUNG KIL ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​ជនជាតិ​កូរ៉េ ប្រកប​របរ​លក់​គ្រឿងសំអាង និង​មាន​ប្រពន្ធ​ជនជាតិ​កូ​រ៉ មានកូន​២​នាក់​ក្នុងបន្ទុក ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ​។​

 

​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ផឹកស៊ី​ជាមួយគ្នា​នៅផ្ទះ​ចំណុចកើតហេតុ​តាំងពី​វេលាយប់​ប្រមាណ​ម៉ោង​៨​យប់​ថ្ងៃទី​២៦ ខែកក្កដា រហូតដល់​ម៉ោង​១១​យប់ ប្រពន្ធ​ក៏​នាំ​កូន​ដេក​ជាធម្មតា​។ លុះ​ព្រឹក​ឡើង​ពេលវេលា​ខាងលើ ស្រាប់តែ​ប្រពន្ធ​ភ្ញាក់ឡើង​ឃើញ​ប្តី​ចងក​ភ្ជាប់​នឹង​ចម្រឹង​បង្អួច​ខាង ក្រៅ​បន្ទប់​ដោយ​ស្មានថា​ប្តី​ធ្វើ​លេង​តែ​ពេល​ចូលទៅ​មើល​កៀក​ទើប​ដឹងថា ប្តី​ចងក​សម្លាប់ខ្លួន​មែន​ក៏​ស្រែកយំ​បង្ក​ភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​និង​រាយការណ៍​ដល់​សមត្ថកិច្ច​ចុះមក​ត្រួតពិនិត្យ​តែម្តង​។ បើ​យោងតាម​សម្តី​របស់​ម្ចាស់​ផ្ទះជួល​បាន​បន្ថែមថា បុរស​ជា​ជនជាតិ​កូរ៉េ​រូបនេះ​ជំពាក់​លុយ​ថ្លៃ​ជួល​ផ្ទះ​៣​ខែ​ហើយដោយ​ក្នុង​១​ខែ​៤០០​ដុល្លារ​អាមេរិក ។​

 

​ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​មន្ត្រីប៉ូលិស​បាន​សន្និដ្ឋាន​ថា ការស្លាប់​របស់​ជនរ​ង​គ្រោះ​នេះ​ប្រហែលជា​ជំពាក់​ប្រាក់​គេ​ច្រើនពេក​ទើប​សម្រេចចិត្ត​បែបនេះ​។ ទោះបីយ៉ាងណា​ជនរងគ្រោះ​បាន​ស្លាប់ចោល​ប្រពន្ធ​កូនប្រុស​ស្រី​ចំនួន​២​នាក់​ដែល​នៅ​វ័យ​ត្រឹម​១១ និង​១៣​ឆ្នាំ​៕

28-7-2014 (2)

28-7-2014 (1) 28-7-2014

 

Leave a Reply

(*) Required, Your email will not be published