លោក សិទ្ឋិ ច​ន្ឋី មេបញ្ជាការរង​PM ស្រុក​កែវ​សី​ម៉ា​ស្រវឹង​ជោគ បើកឡាន​បុក​ផ្ទះ​លោក​អធិការ​ស្រុក​អូ​រាំង​ខ្មាស់​គេ​ពេញ​ស្រុក​

, , Leave a comment

​ខេត្តមណ្ឌលគិរី : កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់​ថ្ងៃទី ២៦ កក្កដា ឆ្នាំ ២០១៤ ​រថយន្ត​Lexus470​បើកបរ​ដោយ​លោក សិទ្ធិ ច​ន្ធី  មេបញ្ជាការរង​PM​ស្រុក​កែវ​សីមា បោះពួយ​លឿន​ដូច​ហោះ ជ្រុល​ចូលក្នុង​ផ្ទះ​លោក​អធិការរង​ស្រុក​អូររាំង បណ្តាលអោយ​ខូចខាត​រថយន្ត​២​គ្រឿង​និង​របួស​ក្មេង​ម្នាក់​ព្រមទាំង​ខូចខាត​សំភារៈ​មួយចំនួនធំ​។​

 

​អ្នកឃើញ​ហេតុការណ៍​បានអោយដឹងថា​កាលពី​វេលា​ខាងលើ​គេ​ឃើញ រថយន្ត​Lexus470​បើកបរ​ដោយ​លោក សិទ្ធិ ច​ន្ធី  មេបញ្ជាការរង​PM​ស្រុក​កែវ​សីមា​មិនដឹង​បើក​ចេញពី​ទី​តំបន់​ណា​ទេ​គឺ​បើក​រេ​ពេញ​ថ្នល់​ទាំង​អាកា​រះ​ស្រវឹង​ជោគ​បើក​លឿន​ដូច​ហោះ​បុក​ចូល​ផ្ទះ​លោក​លោក ឈុន ពេជ្រ អធិការរង​ស្រុក​អូររាំង​យ៉ាង​កំរោល​ធ្វើអោយ​រងរបួស​មនុស្ស​និង​ខូចខាត​សម្ភា​រះ​មួយចំនួន​។ ក្រោយ​កើតហេតុ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ លោក សិទ្ធិ ច​ន្ធី  បើករថយន្ត​របស់ខ្លួន​គេច​បាត់​តែម្តង​ដោយ​គ្មាន​រវល់​នឹង​ហេតុការណ៍​នេះ​ទេ​។

 

នៅក្នុង​ហេតុការណ៍​នោះ លោក ឈុន ពេជ្រ អធិការរង​ស្រុក​អូររាំង​បាន​រៀបរាប់​ ​អោយដឹងថា​ខ​ណះ​រូបគាត់​ជា​ជនរងគ្រោះ​កំពុង​រៀបចំ​ហូបបាយ​ពេលយប់​ស្រាប់តែ​​មាន​រថយន្ត​១​គ្រឿង​របស់លោក សិទ្ធ ច​ន្ធី មេបញ្ជាការរង​កង​រាជ​អាវុធ​ត្ថ​ស្រុក​កែវ​សីមា​ ​បើក​ល្បឿន​លឿន​ចូលក្នុង​ផ្ទះ​របស់លោក​បុក​រះ​រថយន្ត​នៅក្នុង​ផ្ទះ​របស់គាត់​បណ្តា​ល​អោយ​ខ្ទេច​រថយន្ត​២​គ្រឿង ម៉ូតូ​២​គ្រឿង រួម​និង​សំភារៈ​មួយចំនួនទៀត​ក្នុងនោះ​ក្មេងស្រី​ ​ម្នាក់​បាន​រងរបួស​ស្រាល​។ លោក​បាន​បន្តទៀតថា លោក សិទ្ធ ចន្ទី​បាន​ទទួលស្គាល់ថា​ ​រូបលោក​ពិតជា​បាន​បង្ក​គ្រោះថ្នាក់​មែន​៕

image001

 

Leave a Reply

(*) Required, Your email will not be published