តំបន់​ជាទី​មនោ​រម្យ​នៅ​អ៊ីតាលី​ដែល​ត្រូវបាន​ភ្លេច​បាត់​

, , Leave a comment

​ប្រទេស​អ៊ីតាលី ៖ បើ​និយាយ​ពី​កន្លែង​ទេសចរ​ណ៏​ក្នុងប្រទេស អ៊ីតាលី មនុស្ស​ភាគច្រើន​ដឹង និង​ស្គាល់​តែ​កន្លែង​ល្បីៗ​មួយចំនួន​តែប៉ុណ្ណោះ​ដូចជា ទីក្រុង​សិល្បៈ រ៉ូម  ទីក្រុង​នៃ​ទឹក វេ​ណី​ស ជាដើម​។ មាន​មនុស្ស​ភាគតិច​ណាស់​ដែល​ដឹង​ពី​តំបន់​ទេសចរ​ណ៏​ដទៃទៀត​ដែល​ពោរពេញ​ទៅដោយ​ភាព​មនោ​រម្យ តែ​មិនសូវមាន​អ្នក​ទៅដល់ ទស្សនា ដូចជា​៖

200_9

1.Genzano di Roma
​ស្ថិតនៅលើ​ភ្នំ ប្រហែល ៤០​នាទី​ពី​ទីក្រុង រ៉ូម បើ​ធ្វើដំណើរ​ដោយ​ឡាន Genzano di Roma ជា​ភូមិ​ដែល​ពោរពេញ​ដោយ​ស្ថាបត្យកម្ម​សល់​ពី​ជំនាន់ រ៉ូ​ម៉ាំង​ដែល​បាន​រក្សាទុក​ដល់​សព្វថ្ងៃ​នេះ​។ ទោះបីជា​វា​មាន​ទីតាំង​ជិត​ទីក្រុង​រ៉ូម ក៏ដោយ ក៏​អ្នកនឹង​មិនឃើញ​មាន​សេវាកម្ម​ដ៏​ច្រើន​លើសលុប​សំរាប់​ភ្ងៀ​វ​ទេសចរ​ឡើយ​។ អ្នកនឹង​ទទួលទាន​នំ​បុ័ង និង​ប៊ឺ​រី​ពិសេសៗ​ប្រចាំ​តំបន់​នេះ​។ ក្នុង​ខែ ឧសភា អ្នកនឹង​បានឃើញ​ពិធីបុណ្យ ស្ត្រ​ប៊ឺ​រី និង​បុណ្យ​អាងទឹក ក្នុង​បឹង ណេ​មី ដែល​គេ​និយាយ​តៗ​គ្នា​ថា ជា​កន្លែង​ដែល​ព្រះ​ជំនាន់​រ៉ូ​ម៉ាំង​ឧស្សា​ហ៏​មក​ហាលថ្ងៃ​លេង​។​

 

2.Treviso
ចំងាយ ៣០​នាទី​ពី​ទីក្រុង វេ​ណី​ស ដោយ​រថភ្លើង អ្នកនឹង​ទៅដល់​ទីក្រុង​ដែល​រោម​ព័ទ្ធ​ដោយ​ជញ្ជាំង​បុរាណ​នៃ Treviso នៅ​ច្រាំងទន្លេ សាល​។ Treviso ល្បី​ខាង​ស្រា ក៏ដូចជា ឈី​ស​ផងដែរ​។ ស្ថានភាព និង​ទេសភាព​ភូមិ​ខាងក្រោយ​ជញ្ជាំង​នេះ មាន​សភាព​ចាស់ និង​មាន​ទ្រុងទ្រាយ​ដូចដើម​។​

3. Piano di Sorrento
 Sorrento ធ្លាប់​ល្បីល្បាញ និង​ពោរពេញ​ដោយ​ភ្ញៀវទេសចរ ហើយ​ទេសចរ​ច្រើនតែ​មក​ទីក្រុង​នេះ​ដើម្បី​មក​លំហែរ​កាយ​លើ​ឆ្នេរសមុទ្រ និង​សម្រស់​ធម្មជាតិ​ពិត​។ អ្នក​អាច​ឈរ​មើល​ថ្ងៃ​លិច​ឯ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​បាន​ទៀតផង​។ ពេលទៅដល់​កុំ​ភ្លេច​ចូល​មើល​ផ្សារ​ក្នុងស្រុក ដើម្បី​ភ្លក់​រសជាតិ​ផ្លែ​ភៀរ ដែលមាន​ទំហំ​ប៉ុន​ផ្លែ​ក្រូចថ្លុង និង​ទទួលទាន​ទឹកក្រូច​ឆ្មារ​ផង​។​

 

4. Baiardo
Baiardo មាន​ប្រជាជន​រស់នៅ​តែ​ប៉ុន្មាន​រយ​នាក់​ប៉ុណ្ណោះ​។ Baiardo ស្ថិតនៅ​ចំងាយ ៤៥​នាទី​ពី​ទីក្រុង សាន រេ​មូ​។ ខ្យល់អាកាស​ស្រស់ស្រាយ ហើយ​ពីលើ​ភ្នំ​អ្នក​អាច​មើលឃើញ​ទេសភាព​បៃតង​នៃ​តំបន់​នេះ​ពេញភ្នែក​តែម្តង​។​

 

5. Procida
​ទេសចរ​ភាគច្រើន​ដែល​ទៅ​ទស្សនា ទីក្រុង Naples នឹង​ជិះ​កា​ប៉ាល់​ទៅ​មើល​កោះ Capri ឬ Ischia ប៉ុន្តែ​មិនមាន​នរណា​ទៅ​មើល​កោះ Procida សោះ ដូច្នេះហើយ​បានជា​កោះ​នេះ​ក្លាយជា​ស្ថានសួគ៌​ដ៏​ស្ងប់ស្ងាត់​។ នៅលើ​កោះ Procida នេះ​អ្វីៗ​គ្រប់យ៉ាង​ដំណើរការ​ទៅដោយ​យឺតៗ និង​ស្ងប់ស្ងាត់​សន្តិភាព​។ កោះ​នេះ​ជា​កន្លែង​ដែល​ប្រសើរ​បំផុត​សំរាប់​អ្នក​ថតរូប​ដែល​ចូលចិត្ត​សមុទ្រ​ខៀង​ស្រងាត់ ព្រមទាំង​ភាពស្ងប់ស្ងាត់ និង​មិន​រញ៉េរញ៉ៃ​។​

 

6. Entracque
​ជិត​ព្រំប្រទល់​ប្រទេស​បារាំង Entracque ជា​ភូមិតូច​មួយ​ដែល​ស្ថិតនៅលើ​ភ្នំ Peidmont​។ ទៅដល់​ភូមិ​នេះ អ្នក​នឹងមិន​ត្រឹមតែ​អាច​កំសាន្ត​នឹង​ទេសភាព​នៃ​អ៊ឺរ៉ុប​ប៉ុណ្ណោះ​ទេ អ្នក​ថែមទាំង​អាច​បោះជំរុំ​ក្នុងព្រៃ និង​រីករាយ​ជាមួយនឹង​នំ និង​ស្រា​ពិសេស​ប្រចាំ​តំបន់​ផងដែរ​។​

 

7. Nettuno
Nettuno ត្រូវបាន​ដាក់ឈ្មោះ​តាម​ព្រះ​របស់​សមុទ្រ Neptune ហើយ​ជុំវិញ​ទីក្រុង ភ្ញៀវទេសចរ​អាច​ទៅលេង​ឆ្នេរ​ដែលមាន​ខ្សាច់​ដ៏​ស្រស់ស្អាត រួមជាមួយ​សមុទ្រ​ពណ៌​ខៀវ ដែលជា​មោទនភាព​នៃ​ទីក្រុង​ដ៏​តូច​នេះ​៕

200_8 200_13 200_12 200_11 200_10  200_6 200_5 200_4 200_3 200_2 200 200_7

 

Leave a Reply

(*) Required, Your email will not be published