ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់ ខណៈ​ចោរឆក់​កាបូប​ធ្លាក់​ពីលើ​ម៉ូតូ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​ដោយសារតែ​ក្រុមចោរឆក់​បានធ្វើ​សកម្មភាព​ឆក់​ការ​បួ​ប​យួ​ពី​រួប​គាត់ បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូឌុប​ហើយ​ជនសង្ស័យ​រួមទាំង​អ្នក​ម៉ូតូឌុប​បាន​ជិះ​គេចខ្លួនបាត់ កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ខែ​កក្ដ​ដា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ទីស្តីការគណរដ្ឋមន្ត្រី តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រូ​ស្ស៊ី ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ស្ដ្រី​ម្នាក់​ជិះ​ម៉ូតូឌុប​ចេញពី​ស្ពាន​អា​កាល​៧​មករា តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​ស្រប​ទិស​គ្នា​បាន​ជិះ​មក​ក្បែរ​ហើយ​បានធ្វើ​សកម្មភាព​ឆក់ កាបូបស្ពាយ​ពី​ស្ត្រី​រងគ្រោះ បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​រងរបួស​ធ្ងន់​។ បន្ទាប់មក​ម៉ូតូឌុប​ពេល​ឃើញ​ហេតុ​ការ​ដូន​នេះ​ក៏​បន្តដំណើរ​ទៅ​បាត់ រីឯ​ជនសង្ស័យ​ក៏​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​ផងដែរ​។​

 

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​៕

26-7-2014 (1) 26-7-2014

 

Leave a Reply

(*) Required, Your email will not be published